ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចង់​ដឹង​ទេ? ក្រុម​ឧក្រិដ្ឋជន​ចាប់ជំរិត ម្នាក់​ៗ​ត្រូវ​ប៉ុន្មាន​គ្រា​.​ប់​! មេខ្លោង​តិច​ជាងគេ

3 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ ក្រុម​ឧក្រិដ្ឋជន​ចាប់ជំរិត​ប្រដាប់​អាវុធ​ចំនួន​៤​នាក់ ត្រូវ​បាន​កម្លាំង​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ ដឹកនាំ​ដោយ​លោក​មេបញ្ជាការ រ័​ត្ន ស្រ៊ា​ង បង្ក្រាប​បាន​កាលពី​វេលា​ម៉ោង​ប្រមាណ​១១​ព្រឹក​ថ្ងៃ​ទី​០១ មីនា ២០២១…

រាជធានី​ភ្នំពេញ ៖ ក្រុម​ឧក្រិដ្ឋជន​ចាប់ជំរិត​ប្រដាប់​អាវុធ​ចំនួន​៤​នាក់ ត្រូវ​បាន​កម្លាំង​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ ដឹកនាំ​ដោយ​លោក​មេបញ្ជាការ រ័​ត្ន ស្រ៊ា​ង បង្ក្រាប​បាន​កាលពី​វេលា​ម៉ោង​ប្រមាណ​១១​ព្រឹក​ថ្ងៃ​ទី​០១ មីនា ២០២១ ហើយ​បាញ់​ត្រូវ​ស្ទើរ​សុះ​ដាច់​ដេក​ស្លា​.​ប់​ក្នុង​ថ្លុក​ឈា​.​ម ក្នុង​វីឡា​លេខ​២០ នៅ​បុរី​អង្គរ​ភ្នំពេញ ភូមិ​បន្លា​ស្អិត សង្កាត់​ឃ្មួ​ញ ខណ្ឌ​សែន​សុខ ។

មន្ត្រី​នគរបាល បាន​កំណត់​អត្តសញ្ញាណ​ក្រុម​ឧក្រិដ្ឋជន​ចាប់ជំរិត​ទាំង​៤​នាក់ រួម​មាន ៖
-​ទី​១. ឈ្មោះ អ៊ឹម សុវណ្ណ​រិ​ទ្ធ អាយុ​២២​ឆ្នាំ ជា​មេខ្លោង ត្រូវ​គេ​ដឹង​ថា កាន់​ប័ណ្ណ​សម្គាល់​ជា​មន្ត្រី​យោធា មាន​ឋានន្តរ​ស័ក​ថ្នាក់​វរសេនីយ៍ត្រី ទោះបីជា​យ៉ាងណា ស្នងការដ្ឋាន​បុគ្គលិក​នៃ​បញ្ជាការដ្ឋាន​អង្គរក្ស បាន​ធ្វើការ​បដិសេធ​ដោយ​អះអាង​ថា ប័ណ្ណ​ដែល​ជនល្មើស​ឈ្មោះ អ៊ឹម សុ​វ​ណ្ណា​រិ​ទ្ធ ប្រើប្រាស់​ជា​ប័ណ្ណ​ក្លែងក្លាយ មិនមែន​ជា​ប័ណ្ណ​សម្គាល់​ដែល​ចេញ​ដោយ​បញ្ជាការដ្ឋាន​អង្គរក្ស ទេ ។
-​ទី​២. ឈ្មោះ​រី ពីសី អាយុ​៣០​ឆ្នាំ ស្នាក់​នៅផ្ទះ​លេខ​១២៨ ផ្លូវលំ ភូមិ​ព្រែក​រង សង្កាត់​កំពង់​សំណាញ់ ក្រុង​តា​ខ្មៅ ខេត្តកណ្តាល ។
-​ទី​៣. ឈ្មោះ ម៉ូ​វ ផានិត អាយុ​២៣​ឆ្នាំ មុខរបរ​ជាង​រថយន្ត ស្នាក់​នៅផ្ទះ​ជួល​នៅ​ក្រោយ​វត្ត​តា​ខ្មៅ ក្រុង​តា​ខ្មៅ ខេត្តកណ្តាល ។
-​និង​ទី​៤. ឈ្មោះ រ៉​ន ភា​រុណ អាយុ​២១​ឆ្នាំ នៅផ្ទះ​គ្មាន​លេខ ភូមិ​ព្រែក​សំរោង សង្កាត់​តា​ខ្មៅ ក្រុង​តា​ខ្មៅ ។

តាម​ព័ត៌មាន​បានអោយ​កោះសន្តិភាព​ដឹង​ថា មេខ្លោង​ក្រុម​ចាប់ជំរិត ១.​ឈ្មោះ​អ៊ឹម សុ​ណ្ណា​រិ​ទ្ធ អាយុ​២២​ឆ្នាំ បាន​ប្រើប្រាស់​អាកា បាញ់​តដៃ​ជាមួយ​សមត្ថកិច្ច​, ២. ឈ្មោះ រី ពិសី អាយុ​៣០​ឆ្នាំ កាន់​កាំភ្លើងខ្លី ម៉ាក​សូ​រ៉ា​គី​, ចំណែក​២​នាក់​ទៀត ម្នាក់​កាន់​កាំភ្លើងខ្លី​ម៉ាក​CZ និង​ម្នាក់​ទៀត ពុំ​មាន​កាំភ្លើង​ឡើយ ។ ហើយ​មាន​ខ្នោះដៃ ស្តុ​ត​សម្រាប់​ធ្វើ​សកម្មភាព ០២​ដុំ​, ខ្សែ​រ៉ូ​ត​សម្រាប់​ចង ០១​ដុំ ផង​ដែរ ។

សាកសព​ទាំង​៤​នាក់ ត្រូវ​កងរាជអាវុធហត្ថ ប្រគល់​អោយ​នគរបាល​ការិយាល័យ​កោសល្យវិច័យ នៃ​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ​ធ្វើការ​ត្រួតពិនិត្យ ចាប់តាំងពី​វេលា​ម៉ោង​ប្រមាណ​១២​ថ្ងៃត្រង់ រហូត​ដល់​វេលា​ម៉ោង​៨​និង​៣០​នាទី​យប់​ថ្ងៃ​ទី​០១ មីនា ទើប​រួចរាល់ ។

តាម​ការ​ត្រួតពិនិត្យ ជនសង្ស័យ​ជា​មេខ្លោង​ឈ្មោះ​អ៊ឹម សុ​ណ្ណា​រិ​ទ្ធ ត្រូវ​គ្រាប់កាំភ្លើង ចំនួន ០២​គ្រាប់ ១​គ្រាប់​ចំ​ថ្ងាស់ ធ្លាយ​ទៅ​ក្រោយ និង​មួយ​គ្រាប់​ទៀត ចំ​ក្រោម​ជង្គង់​ឆ្វេង ធ្លាយ​ទៅ​លើ​ក្បាលជង្គង់ ។ ហើយ​ឈ្មោះ រី ពិសី ត្រូវ​ចំនួន ០៧​គ្រាប់ គ្រាប់​បៀម ២​គ្រាប់ (​ទាំង​ចូល និង​ចេញ ចំនួន​១៧​កន្លែង​) ។ ចំណែក​ឈ្មោះ រ៉​ន ភា​រុណ មាន​កាំភ្លើងខ្លី​ម៉ាក CZ ត្រូវ ០៩​គ្រាប់ (​ចេញ​និង​ចូល ១៨​កន្លែង​) និង​ម្នាក់​ទៀត​ឈ្មោះ ម៉ូ​វ ផានិត អត់​កាំភ្លើង ត្រូវ ០៥​គ្រាប់ (​ចេញ​និង​ចូល​១១​កន្លែង​) ។

តាម​ព័ត៌មាន​បានអោយ​ដឹង​ច្បាស់​ថា ក្រុម​ជនសង្ស័យ​បាន​រៀបចំ​គម្រោង ចាប់ជំរិត​មន្ត្រី​អគ្គី​ស​នីមួយ​រូប ទារ​យក​ប្រាក់​ចំនួន ១​លាន​ដុល្លារ ពេល​បាន​ហើយ តាម​គ្រោងការ ត្រូវ​បាញ់​ស​ម្លា​.​ប់​ជន​រង​គ្រោះ និង​ភរិយា ព្រមទាំង​កូន​ៗ និង​បាញ់​ស​ម្លា​.​ប់​អ្នកបម្រើ​២​នាក់ ជា​ក្រោយ ។ នៅ​ក្នុង​គម្រោង​ចាប់ជំរិត​នេះ ក្រុម​ឧក្រិដ្ឋជន​ចំនួន​០៤​នាក់ ក្នុង​នោះ​មាន​ជនសង្ស័យ​ម្នាក់ ជា​អតីត​អ្នក​បើករថយន្ត​ឲ្យ​ជន​រង​គ្រោះ​(​មន្ត្រី​អគ្គិសនី​កម្ពុជា​) ក៏​បាន​ទៅ​ទាក់ទង​អ្នក​បើករថយន្ត​បច្ចុប្បន្ន ម្នាក់​ទៀត​អោយ​ចូលរួម និង​បាន​រៀបរាប់​ពី​គម្រោង ប៉ុន្តែ​អ្នក​បើករថយន្ត​បច្ចុប្បន្ន​នេះ មិន​បាន​ចូល​ដៃ​ទេ​(​ក្បត់​នឹង​ក្រុម​ឧក្រិដ្ឋជន​ទាំង​០៤​នាក់​)​នោះ ហើយ​យក​រឿង​គម្រោង​ប្លន់​ទៅ​ប្រាប់​មន្ត្រី​អគ្គី​ស​នី​រូប​នោះ ឲ្យ​ប្តឹង​សមត្ថកិច្ច ទើប​សមត្ថកិច្ច​ដាក់​កម្លាំង​ក្នុងផ្ទះ​ត្រៀមចាំ​បង្ក្រាប អស់​រយៈពេល​ចំនួន​៤​ថ្ងៃ មក​ហើយ ។ ដាក់​កម្លាំង​ក្នុងផ្ទះ ត្រៀមចាំ​ប្រមាណ​ជាង​១០​នាក់ នៅពេលជនសង្ស័យ​ចូល​ទៅ​ក្នុង​វីឡា​ ដោយ​ក្រុម​ជនសង្ស័យ​សុទ្ធ​ពាក់​មុខ មាន​អាវុធ​វែង​ខ្លី ០៣​ដើម រួម​ទាំង​មាន​ស្តុ​ត​ខ្សែ​សម្រាប់​ចង​ផង​ដែរ ។ នៅ​ពេល ជិះ​រថយន្ត​មួយ​គ្រឿង ចូល​ដល់​ក្នុង​វីឡា​ហើយ បាន​ចាក់សោរ​ពី​ខាងក្នុង ហើយ​ក៏​ត្រូវ​បាន​កម្លាំង​សមត្ថកិច្ច​ដែល​ត្រៀមចាំ​ស្រាប់ មួយ​ក្រុម​នៅ​ខាងក្នុង​ផ្ទះ បាញ់​ស្រោច​ពីលើ មួយ​ក្រុម​ទៀត​ចេញពី​ក្រោយ​ផ្ទះ សម្រុកតាម​ច្រក​ចំហៀង បាញ់​ទៅ​លើ​ក្រុម​ជនសង្ស័យ​បន្ថែម​ស្រប​ពេល​ដែល​កម្លាំង​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ មួយ​ក្រុម​ទៀត ព័ទ្ធ​ពី​ក្រៅ សម្រុកចូល​ក្នុងផ្ទះ​បន្តបន្ទាប់ បណ្តាល​អោយ​ក្រុម​ឧក្រិដ្ឋជន​ចាប់ជំរិត​ទាំង​០៤​នាក់​ដេក​ស្លា​.​ប់​ក្នុង​ថ្លុកឈាម នៅ​ក្បែរ​របង​ផ្នែក​ខាងកើត តែ​ម្តង ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ