ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តើ​ករណី​ចាំបាច់​ខ្វះ​ខ្លះ ទើបត្រូវ​ការ​ចោះ​ច្រឹប​ដុំ​សាច់​សួត ទ្រូង​និង​ពោះ?

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ លោក​វេជ្ជបណ្ឌិត ជុំ សុ​ជាតិ ឯកទេស​វិទ្យុ​សាស្ដ្រ ផ្នែក​រូបភាព​វេជ្ជសាស្ដ្រ​នៃ​មន្ទីរពេទ្យ​កាល់​ម៉ែ​ត បាន​លើក​ឡើង​ថា ៖ បច្ចេកទេស​ចោះ​ច្រឹប​ដុំ​សាច់​នៅ​ក្នុង​សួត…

រាជធានី​ភ្នំពេញ ៖ លោក​វេជ្ជបណ្ឌិត ជុំ សុ​ជាតិ ឯកទេស​វិទ្យុ​សាស្ដ្រ ផ្នែក​រូបភាព​វេជ្ជសាស្ដ្រ​នៃ​មន្ទីរពេទ្យ​កាល់​ម៉ែ​ត បាន​លើក​ឡើង​ថា ៖ បច្ចេកទេស​ចោះ​ច្រឹប​ដុំ​សាច់​នៅ​ក្នុង​សួត ទ្រូង និង​ពោះ ដោយ​មាន​ជំនួយ​ពី​ស្កា​ន់​នែរ ជា​មធ្យោបាយ​មួយ​នៃ​វិស័យ​អន្តរាគមន៍​តាម​បែប​វិទ្យុ​សាស្ត្រ (Interventional Radiology) ដែល​បាន​និង​កំពុង​រួមចំណែក​យ៉ាង​សំខាន់​នៅ​ក្នុង​ការ​ធ្វើ​រោគវិនិច្ឆ័យ និង​ការ​ព្យាបាល​ជំងឺមហារីក​នា​ពេល​បច្ចុប្បន្ន​នេះ​។

ក​) តើ​ករណី​ណាខ្លះ​តម្រូវ​អោយ​មានការ​ចោះ​ច្រឹប​ដុំ​សាច់​សួត ទ្រូង​និង​ពោះ?

  • ករណី​រូបភាព​វេជ្ជសាស្ត្រ (​ការ​ថត​សួត ឬ​ស្កា​ន់​នែរ​) មិន​អាច​អោយ​យើង​បែងចែក​អោយ​បាន​ច្បាស់លាស់​ពី​ដុំ​ស្លូត ឬ​ដុំ​កាច benign vs malignant tumor, infection vs cancer, abscess vs excavated tumor​។
  • ករណី​រូបភាព​វេជ្ជសាស្ត្រ​មានការ​សង្ស័យ​ខ្ពស់​ពី​ជំងឺមហារីក​សួត ក៏​តម្រូវ​អោយ​មានការ​ច្រឹប​ដុំ​សាច់​នោះ​ដែរ ដើម្បី​វិភាគ​លម្អិត​ពី​ប្រភេទ​កោសិកា​មហារីក (cancer subtypes, molecular and genetic studies) ព្រោះ​ព័ត៌មាន​ទាំងនោះ​នឹង​ជួយ​គ្រូពេទ្យ​ក្នុង​ការ​វាយតម្លៃ​ពី​កម្រិត​ធ្ងន់ធ្ងរ និង​តម្រង់​ទិស​ក្នុង​ការ​ព្យាបាល ។
  • ករណី​សង្ស័យ​ជា​ដុំ​សាច់​សួត ដែល​រាលដាល​ពី​មហារីក​របស់​សរីរាង្គ​ដទៃ​(metastasis)​។
  • ករណី​មាន​កូនកណ្តុរ​រីក​ធំ​ក្នុង​ពោះ ដោយ​មិន​មាន​មូលហេតុ​ច្បាស់លាស់ (lombo-aortic lymphadenopathy)​។
  • ករណី​មាន​ដុំ​សាច់​នៅ​តំបន់​ខាងក្រោយ​ស្រោមពោះ (retroperitoneal tumors: pancreas, adrenal gland, kidney…)​។

ខ​) អត្ថប្រយោជន៍​នៃ​ការ​ច្រឹប​ដុំ​សាច់​សួត ទ្រូង និង​ពោះ ដោយ​មាន​ជំនួយ​ពី​ស្កា​ន់​នែរ ៖
ការ​ច្រឹប​ដុំ​សាច់​ផ្សេង​ៗ​របស់​សួត ទ្រូង និង​ពោះ អាច​ធ្វើ​ឡើង​តាម​មធ្យោបាយ​ច្រើន​បែប​។ ដោយឡែក​បច្ចេកទេស​ចោះ​ច្រឹប​ដោយ​មាន​ជំនួយ​ពី​ស្កា​ន់​នែរ អាច​សម្រេច​បាន​ស្ទើរ​គ្រប់​ករណី​នៃ​ដុំ​សាច់ ព្រោះ​ស្កា​ន់​នែរ​បាន​ជួយ​អោយ​គ្រូពេទ្យ​កំណត់​ទីតាំង​ជាក់លាក់​របស់​ដុំ​សាច់ និង​ជ្រើសរើស​ផ្លូវ​សម្រាប់​ការ​ចោះ​ច្រឹប​នោះ​ប្រកបដោយ​សុវត្ថិភាព​ខ្ពស់ និង​ហានិភ័យ​ទាប​។

បច្ចេកទេស​អន្តរាគមន៍​តាម​បែប​វិទ្យុ​សាស្ត្រ​នេះ មិន​ផ្តល់​ផល​ប៉ះពាល់​អវិជ្ជមាន​ពី​កាំរស្មីអ៊ិច មិន​មានការ​ឈឺចាប់​ខ្លាំង មិន​តម្រូវ​អោយ​មានការ​ដាក់​ថ្នាំ​សន្លប់​និង​ការ​សម្រាក​ពេទ្យ​ឡើយ​។

លោក​វេជ្ជបណ្ឌិត ជុំ សុ​ជាតិ ឯកទេស​វិទ្យុ​សាស្ដ្រ ផ្នែក​រូបភាព​វេជ្ជសាស្ដ្រ​នៃ​មន្ទីរពេទ្យ​កាល់​ម៉ែ​ត បាន​បញ្ជាក់​ថា ៖ នៅ​មន្ទីរពេទ្យ​កាល់​ម៉ែ​ត មាន​ក្រុម​វេជ្ជបណ្ឌិត​ឯកទេស​អន្តរាគមន៍​តាម​បែប​វិទ្យុ​សាស្ត្រ ដែល​មាន​ជំនាញ និង​សមត្ថភាព​ខ្ពស់ បាន​នឹង​កំពុងធ្វើការ​សហការ​យ៉ាង​ស្អិតរ​មួ​ត​ជា​មួយ​វេជ្ជបណ្ឌិត​ឯកទេស​ផ្សេង​ៗ​ទៀត ដើម្បី​ផ្តល់​ប្រឹក្សា​ក្នុង​ការ​ធ្វើ​រោគវិនិច្ឆ័យ និង​ការ​ព្យាបាល​ជូន​លោក​អ្នក តាម​ស្តង់ដារ​វេជ្ជសាស្ត្រ​ទំនើប​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ