ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពិធី​ប្រកួត​គូស្នេហ៍​ថើប​បឺត​មាត់​គ្នា​នៅ​ប្រទេស​ចិនជើងឯក​បាន​ទៅ​គូស្នេហ៍​ថើប​គ្នា​ដល់​ស្លេក​បបូរមាត់

10 ឆ្នាំ មុន

ពិធី​ប្រកួត​គូស្នេហ៍​ថើប​បឺត​មាត់​គ្នា​បាន​ប្រារព្ធ​ធ្វើ​នៅ​ទីក្រុង​Chongqing ប្រទេស​ចិន​កាលពី​ថ្ងៃ​ទី​២៣ សីហា ២០១៥ ហើយ​ទាក់ទាញ​ទស្សនិកជន​ច្រើន​ចូល​ទស្សនា ។
គូស្នេហ៍​ចូលរួម​ប្រកួត​ក្នុង​ពិធី​ថើប​បឺត​មាត់​គ្នា​នោះ​មាន​ចំនួន​២០​គូ

ពិធី​ប្រកួត​គូស្នេហ៍​ថើប​បឺត​មាត់​គ្នា​បាន​ប្រារព្ធ​ធ្វើ​នៅ​ទីក្រុង​Chongqing ប្រទេស​ចិន​កាលពី​ថ្ងៃ​ទី​២៣ សីហា ២០១៥ ហើយ​ទាក់ទាញ​ទស្សនិកជន​ច្រើន​ចូល​ទស្សនា ។

គូស្នេហ៍​ចូលរួម​ប្រកួត​ក្នុង​ពិធី​ថើប​បឺត​មាត់​គ្នា​នោះ​មាន​ចំនួន​២០​គូ ហើយ​បាន​ប្រកួតប្រជែង​គ្នា​យ៉ាង​ស្វិតស្វាញ ។ គូស្នេហ៍ នីមួយ​ៗ​បាន​ប្រើ​កាយវិការ​ថើប​មាត់​គ្នា ប្លែក​ៗ ធ្វើ​ឱ្យ​អ្នក​ទស្សនា​ចាប់អារម្មណ៍ ហើយ​ទាញ​កាមេរ៉ា​ថតរូប​ទុក​មើលទៀត​ផង ។  នៅ​ទីបំផុត​គូស្នេហ៍​មួយគូ​បាន​ឈ្នះ​ក្នុងការ​ប្រកួត​ថើប​មាត់​គ្នា​នោះ​ដោយ​ស៊ូទ្រាំ​បាន​យូរ​ជាងគេ គឺ​ដល់​ទៅ​រយៈពេល​៥៦​នាទី​ឯណោះ និង​ប្រើ​ក្បាច់​ថើប​ច្រើន​បែប ដូច​ជា​ឈរ​ថើប ដេក​ថើប  និង​អង្គុយ​ថើប​ជាដើម ។ ទម្រាំ​បាន​ឈ្នះ​គូប្រកួត​ដោយ​ស៊ូទ្រាំ​រហូត​ដល់​រយៈពេល​៥៦​នាទី ពួក​គេ​ថើប​បឺត​មាត់​គ្នា​ឡើង​ស្លេក​បបូរមាត់ ។ មាន​គូស្នេហ៍​ខ្លះ​បាន​យក​ទូរស័ព្ទ​ស្មា​ត​ហ្វូ​ន​ថតរូប​របស់​ខ្លួន​អំឡុង​ពេល​កំពុង​ប្រកួត​ថើប​មាត់​គ្នា​នោះ ដើម្បី​ទុកជា​អនុស្សាវរីយ៍​៕