ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សុខភាពនៃ​ជីវិត

3 ឆ្នាំ មុន

ដើម្បី​ញុំា​ង​ជីវិត​ឱ្យ​ប្រព្រឹត្ត​ដោយ​សុខភាព​ល្អ បរិបូណ៌​ដោយ​ភាពរឹងមាំ អ្នក​យល់​ការណ៍​គប្បី​ប្រតិបត្តិ​នូវ​គោលការណ៍​ទាំង​១១​ច​ណុ​ច​ដូច​តទៅ​៖ ១-​បើ​ទោះជា​ដឹង​ថា​រូប​កាយ​នេះ​ជា​របស់​អនត្តា ក៏​ត្រូវ​តែ​មាន​អនាម័យ​ជា​និច្ច ២-​ស្តាប់​ការ​ណែនាំ​ពី​គ្រូពេទ្យ​ចិត្តសាស្ត្រ ៣-​កាត់​បន្ថយ​ការ​ទទួលខុសត្រូវ​ខ្លះ ៤-​គេង​ឱ្យ​បាន​គ្រប់គ្រាន់ ញ៉ាំ​ឱ្យ​បាន​ត្រឹមត្រូវ ។…

ដើម្បី​ញុំា​ង​ជីវិត​ឱ្យ​ប្រព្រឹត្ត​ដោយ​សុខភាព​ល្អ បរិបូណ៌​ដោយ​ភាពរឹងមាំ អ្នក​យល់​ការណ៍​គប្បី​ប្រតិបត្តិ​នូវ​គោលការណ៍​ទាំង​១១​ច​ណុ​ច​ដូច​តទៅ​៖

១-​បើ​ទោះជា​ដឹង​ថា​រូប​កាយ​នេះ​ជា​របស់​អនត្តា ក៏​ត្រូវ​តែ​មាន​អនាម័យ​ជា​និច្ច ២-​ស្តាប់​ការ​ណែនាំ​ពី​គ្រូពេទ្យ​ចិត្តសាស្ត្រ ៣-​កាត់​បន្ថយ​ការ​ទទួលខុសត្រូវ​ខ្លះ ៤-​គេង​ឱ្យ​បាន​គ្រប់គ្រាន់ ញ៉ាំ​ឱ្យ​បាន​ត្រឹមត្រូវ ។

៥-​ហាត់ប្រាណ​បំបាត់​ជាតិពុល កុំ​ទម្រន់ ៦-​នៅ​កន្លែង​ស្រឡះ មាន​ខ្យល់អាកាស​ល្អ ៧-​កុំ​នៅ​ក្នុង​បន្ទប់​ងងឹត បិទ​ជិត ខ្វះ​អុក​ស៊ី​សែន ៨-​កុំ​គិត​រឿង​ដដែល ដូរ​ចិត្ត​ដូរ​អារម្មណ៍ គិត​រឿង​ថ្មី ។

៩-​ស្ដាប់ធម៌​អប់រំ​ចិត្ត រៀន​ធ្វើ​សមាធិ ១០-​ទទួលស្គាល់​ថា ជីវិត​មាន​បញ្ហា​អ៊ីចឹង​ឯង ១១-​រូប​ក្តី ចិត្ត​ក្ដី ជា​អនត្តា មិនមែន​ជា​ខ្លួន​យើងទេ តែត្រូវតែតស៊ូ ប្រព្រឹត្តល្អជាគោល ។

ខ្លឹមសារ​ជីវិត​ទាំង​១១​ចំណុច​នេះ​នឹង​នាំ​ឱ្យ​លោក​អ្នកមាន​សុខភាព​ល្អ មាន​អាយុ​វែង រស់នៅ​ដោយ​ភាព​សុខសាន្ត ៕​ សាន សារិន

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ