តម្លៃ ​ត្រី សាច់ បន្លែ ​នៅ​កន្លែង​ចិញ្ចឹម​ដាំ​ដុះ​ថោក តែ​លើ​នៅ​ទីផ្សារ​ថ្លៃ ! – Koh Santepheap Daily

ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

តម្លៃ ​ត្រី សាច់ បន្លែ ​នៅ​កន្លែង​ចិញ្ចឹម​ដាំ​ដុះ​ថោក តែ​លើ​នៅ​ទីផ្សារ​ថ្លៃ !

1 ខែ មុន
  • Phnom Penh

រាជធានីភ្នំពេញ ៖ ពលរដ្ឋ​អ្នក​ចិញ្ចឹម​ត្រី អ្នក​ចិញ្ចឹម​មាន់ និង​កសិករ​ប្រកប​របរ​កសិកម្ម​នានា​តែងតែ​ត្អូញត្អែរ​ពី​ការ​ដែល​លក់​ផលិតផល​របស់​ពួក​គាត់​បាន​តម្លៃ​ថោក មិន​ចំណេញ ប៉ុន្តែ​ពលរដ្ឋ​អ្នក​ទទួលទាននិយាយ​ថា ​ត្រី សាច់ និង​បន្លែបង្ការ​នានា​នៅ​លើ​ទីផ្សារ​បាន​ឡើងថ្លៃមិន​ដែល​មាន​ពេល​ចុះថោក​នោះ​ឡើយ​…

រាជធានីភ្នំពេញ ៖ ពលរដ្ឋ​អ្នក​ចិញ្ចឹម​ត្រី អ្នក​ចិញ្ចឹម​មាន់ និង​កសិករ​ប្រកប​របរ​កសិកម្ម​នានា​តែងតែ​ត្អូញត្អែរ​ពី​ការ​ដែល​លក់​ផលិតផល​របស់​ពួក​គាត់​បាន​តម្លៃ​ថោក មិន​ចំណេញ ប៉ុន្តែ​ពលរដ្ឋ​អ្នក​ទទួលទាននិយាយ​ថា ​ត្រី សាច់ និង​បន្លែបង្ការ​នានា​នៅ​លើ​ទីផ្សារ​បាន​ឡើងថ្លៃមិន​ដែល​មាន​ពេល​ចុះថោក​នោះ​ឡើយ​ ។

Picture

ជាក់ស្តែង​នា​ពេល​នេះ​កសិករ​ចិញ្ចឹម​ត្រី​បាន​ត្អូញ​ថា ​ត្រី​អ​ណ្តែ​ក ត្រី​ពោ ត្រី​ឆ្តោ ដែល​គាត់​ចិញ្ចឹម​រក​ឈ្មួញ​ទិញ​មិន​បាន បើ​មាន​ឈ្មួញ​ទៅ​ទិញ​គេ​ឲ្យ​តម្លៃ​ថោក ប៉ុន្តែ​ប្រភេទ​ត្រី​ទាំង​អស់នោះលក់​នៅ​លើ​ទីផ្សារ​មិន​ថោក​នោះ​ឡើយ​ ។ ជាក់ស្តែង​ត្រី​អណ្តែង​កសិក​អ្នក​ចិញ្ចឹម​និយាយ​ថា ​ឈ្មួញ​ទៅ​ទិញ​ពី​ពួក​គាត់នៅ​កន្លែង​ចិញ្ចឹម​ឲ្យ​ថ្លៃ​តែ ​៤៥០០រៀលក្នុង ១​គីឡូក្រាម ប៉ុន្តែ​ត្រី​ប្រភេទ​នេះ​លក់​នៅ​ទីផ្សារ​មួយ​គីឡូក្រាម​ថ្លៃ​ពី​ ៧​ពាន់​រៀល​ទៅ ​២​ម៉ឺន​រៀល​ ។ ចំណែក​ត្រី​ពោ ត្រី​ឆ្កោ ដែល​អ្នក​ចិញ្ចឹម​ត្រី​ថា​ ឈ្មួញ​ចុះ​ទៅ​ទិញ​ឲ្យ​ថ្លៃ​តែ ​៥​ពាន់​រៀល​នៅ​ក្នុង​មួយ​គីឡូក្រាម​នោះ នៅ​លើ​ទីផ្សារ​គ្មាន​ត្រី​ណា​ដែល​មាន​តម្លៃ​ពី​ ៦​ឬ ​៧​ពាន់​រៀល​ក្នុង​មួយ​គីឡូក្រាម​នោះ​ឡើយ ​។

Picture

តាម​របាយការណ៍​របស់​ក្រសួងពាណិជ្ជកម្ម នៅ​ថ្ងៃ​ទី ​១​ខែមីនា ឆ្នាំ ​២០២១​នេះ ត្រី​ឆ្តោ​មួយ​គីឡូក្រាម ​២​ម៉ឺន​រៀល តម្លៃ​លក់​នៅ​ក្នុង​ផ្សារ​ធំ​ថ្មី ត្រី​ប្រា​មួយ​គីឡូក្រាម ​៩​ពាន់​រៀល​លក់​ផ្សារ​អូរ​ឫ​ស្សី​ ។ ជាមួយ​គ្នា​តម្លៃ​មាន់​ក៍​ដូច្នេះ​ដែរ លោក ​ម៉ៅ អ្នក​ចិញ្ចឹម​មាន់នៅ​ខេត្តតាកែវ និយាយ​ថា​ មាន់​រស់​ឈ្មួញ​ចុះ​ទៅ​ទិញ​ដល់​ផ្ទះ​របស់​លោក​មួយ​គីឡូក្រាម​តែ ​១​ម៉ឺន​រៀល​ប៉ុណ្ណោះ​។ អ្នក​ចិញ្ចឹម​មាន់​ម្នាក់​នេះនិយាយ​ថា​ ដោយសារ​តែ​ជំងឺ​កូ​វី​ដ ធ្វើ​ឲ្យ​ពិធី​រៀប​ការ ពិធីបុណ្យ​ទាន​នានា​មិន​ដំណើរការ​នោះ ឈ្មួញ​តែងតែ​ទារ​ទម្លាក់​ថ្លៃ​មាន់​រស់ ។ លោក​ទទួលស្គាល់​ឈ្មួញ​ទិញ​មាន់​ពី​លោក​ថោក តែ​មាន់​លក់​នៅ​លើ​ទីផ្សារ​ថ្លៃ​ណាស់ ​។ តាម​ក្រសួងពាណិជ្ជកម្ម​សាច់​មាន់​មួយ​គីឡូក្រាម​ ២៩០០០រៀល លក់​នៅ​ផ្សារ​ដើម​គរ​ ។

Picture

អ្នកស្រី ​ផា​នី ពលរដ្ឋ​រស់នៅ​រាជធានី​ភ្នំពេញ បាន​សម្តែង​ការ​ងឿង​ឆ្ល​ល់​ក្នុង​បញ្ហា​នេះ​ដែរ​ ។ អ្នកស្រី​បាន​ឆ្ងល់​តាំងពី​ពេល​ដែល​កសិករ​នាំ​គ្នា​ផ្អើល​ថា ​ស៊ុត​ធ្លាក់​ថ្លៃ​មក​ម្លេះ​ ។ អ្នកស្រី​និយាយ​ថា គាត់​ទទួល​បាន​ព័ត៌មាន​ថា​ ស៊ុត​កសិករ​មួយ​គ្រាប់​លក់​បាន​តែ ​៤០០​រៀល ប៉ុន្តែ​ពេល​អ្នកស្រី​ទៅ​ផ្សារ​ស៊ុត​មួយ​គ្រាប់​ ១​ពាន់​រៀល​ ។ «ខ្ញុំ​ឆ្ងល់​ណាស់​ទំនិញ​នៅ​លើ​ទីផ្សារ​ឡើងថ្លៃ​រហូត ពិសេស​កសិផល​ដែល​គេ​អះអាង​ថា ​ដាំ​ដុះ​ និង​ចិញ្ចឹម​នៅ​ក្នុង​ថ្លៃ​ឡើងថ្លៃ​រហូត​ ។ អ្នកទិញ​ចង់​ទិញ​តែ​របស់​នៅ​ក្នុងស្រុក តែ​ម៉េច​បានជា​ឈ្មួញ​យល​ចំណេញ​ច្រើន​ម្លេះ មិន​អាសូរ​អ្នក​ដាំ អ្នក​ចិញ្ចឹម​ផង​​ ។ អ្នកស្រី ផា​នី​ និយាយ​នៅ​ក្នុង​ផ្សារ​លក់​កសិផល​ធម្មជាតិ​មួយ​កន្លែង ពេល​គាត់​ដើរ​ទិញ​ម្ហូប ​។

Picture

អ្នកស្រី កែវ យ៉ា​ដា អ្នក​ចិញ្ចឹម​ត្រី​នៅ​ខេត្តសៀមរាប បាន​កត់​សម្គាល់ថា ​ទំនិញ​នៅ​លើ​ទីផ្សារ​ឡើងថ្លៃ​ជា​រហូត​មិន​ដែល​ចុះ​នោះ​ទេ ​។ ជាក់ស្តែង​ប្រភេទ​ត្រី​នេះ​តែ​ម្តង គឺ​ឡើងថ្លៃ​រហូត​។ ក្នុង​នាម​ជា​អ្នក​ចិញ្ចឹម​ត្រី​ម្នាក់ អ្នកស្រី​និយាយ​ថា ឈ្មួញ​តែងតែ​ទម្លាក់​ថ្លៃ​ការ​ទិញ​ចូល ហើយ​លក់​ចេញ​ក្នុង​តម្លៃ​ខ្ពស់​ ។ អ្នកស្រី​បន្ត​ថា​ការ​រកស៊ី​ដែល​យកចំណេញ​ច្រើន​នេះ ចំណេញ​តែ​បុគ្គល​មួយ​ចំនួន ប៉ុន្តែ​ពលរដ្ឋ​អ្នក​ទទួលទាន​និង​អ្នក​ចិញ្ចឹម​រង​គ្រោះ ​។
ឈ្មួញ​ដើរ​ទិញ​ត្រី ទិញ​បន្លែ​ពី​អ្នក​ដាំ ពី​អ្នក​ចិញ្ចឹម យក​ទៅ​លក់​តាម​ទីផ្សារ​មិន​អាច​ទាក់ទង​សូម​ការ​ពន្យល់​បាន​ទេ ​។ ជាមួយ​គ្នា​នេះ​ដែល​សូម​ជម្រាប​ថា ​សាច់​ជ្រូក​បច្ចុប្បន្ន​មួយ​គីឡូ​ក្រាម​ ២៥០០០​រៀល​ សម្រាប់​សាច់​សុទ្ធ ចំណែក​សាច់​គោ មួយ​គីឡូក្រាម ៤២ ០០០​រៀល​ ៕

Picture
Picture
Picture