ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កូ​វី​ដ​-១៩ ​បង្ហាញ​ថា​ អ្នកធ្វើការ​ឯកជន​យ៉ាប់​ជាង​អ្នកធ្វើការ​រដ្ឋ

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ មនុស្ស​រាប់​ម៉ឺន​នាក់​បាន​បាត់​បង់​ការងារ​ធ្វើ​ដោយសារ​ការ​វាយប្រហារ​នៃ​មេរោគ​កូ​វី​ដ​ ១៩ ​នៅ​ប្រទេស​កម្ពុជា​ ។ ពួក​គេ​ទាំងនោះ​ភាគច្រើន ​គឺ​បម្រើ​ការ​នៅ​ក្នុង​ផ្នែក​ទេសចរណ៍ ​និង​កម្សាន្ត​ដូច​ជា ស​ណ្ធា​គារ…

រាជធានីភ្នំពេញ ៖ មនុស្ស​រាប់​ម៉ឺន​នាក់​បាន​បាត់​បង់​ការងារ​ធ្វើ​ដោយសារ​ការ​វាយប្រហារ​នៃ​មេរោគ​កូ​វី​ដ​ ១៩ ​នៅ​ប្រទេស​កម្ពុជា​ ។ ពួក​គេ​ទាំងនោះ​ភាគច្រើន ​គឺ​បម្រើ​ការ​នៅ​ក្នុង​ផ្នែក​ទេសចរណ៍ ​និង​កម្សាន្ត​ដូច​ជា ស​ណ្ធា​គារ ផ្ទះសំណាក់ ខា​រា​អូ​ខេ ក្លឹ​ប​កម្សាន្ត ម​គ្គុ​ទេស​ទេសចរណ៍ និងវិស័យ​ពាក់​ព័​ន្ឋផ្សេង​ៗ​ទៀត​ ។

ការ​បាត់បង់​ការងារ​ធ្វើ​នេះ​ក៏​បាន​ធ្វើ​អោយ​ពួក​គេ​ប្រឹងប្រែង​ស្វែងរក​ការងារ​ផ្សេង​ធ្វើ ដោយ​ខ្លះ​ឈប់​ធ្វើ​ម​គ្គុ​ទេស​ទេស​រណ៍ ​ឬ​បុគ្គលិក​សណ្ឋាគារ​ទៅ​ធ្វើ​ជា​អ្នក​រត់​កង់​បី ឬ​ក៏​លក់ដូរ​អន​ឡាញ​ជាដើម​ដើម្បី​ចិញ្ចឹមជីវិត ​។

នេះ​ គឺជា​វាសនា​មិន​ទៀងទាត់​នៃ​អ្នកធ្វើការ​ងារ​ឯកជន ខ​ណះ​ដែល​ការ​រកស៊ី​របស់ក្រុមហ៊ុន​ គឺ​មិន​ទៀងទាត់​ឡើយ​ ។ ចំណែក​ការងារ​របស់​បុគ្គលិក​ក៏​រឹតតែ​មិនទៀងទាត់​ថែម​ទៀត ព្រោះ​ងាយ​នឹង​ត្រូវ​បាត់បង់​ដោយសារ​ការ​សម្រេចចិត្ត​របស់​ថៅកែ ដែលអាច​នឹង​បណ្តាល​មក​កត្តា​ជា​ច្រើន​ដូច​ជា​ការ​រកស៊ី​ខាត ​ឬ​ក៏​ការ​មិន​សប្បាយចិត្ត​ក៏​មាន​ ។

ទាំងនេះ​ គឺ​ផ្ទុយ​នឹង​វាសនា​របស់​អ្នកធ្វើការ​ងារ​រដ្ឋ​ដែល​មាន​ភាព​ច្បាស់លាស់​ជាង ជាប់ លាប់​ជាង និងមិន​ងាយ​ត្រូវ​បាន​គេ​ដេញ​ចោល​ឡើយ ​។ ជាក់ស្តែង​ដូច​ជា​ក្នុង​ស្ថានភាព​កូ​វី​ដ​ ១៩ ​នៅ​ពេល​នេះបុគ្គលិក​ការងារ​រដ្ឋ​មិន​ត្រូវ​បានកាត់​បន្ថយ ​ឬ​បញ្ឈប់​ដូច​ជា​បុគ្គលិក​នៅ​តាម​ក្រុមហ៊ុន​ឯកជន​ឡើយ ​។ បុគ្គលិក​រដ្ឋ​ក៏​មិនសូវ​រង​ផល​ប៉ះពាល់​ផ្នែក​សេដ្ឋកិច្ច​ដូច​ជា​បុ​គ្គ​លិ​ឯកជន​ឡើយ​ ។

ហេតុ​ដូច្នេះ​ហើយ បានជា​មួយ​រយៈ​ពេល​ចុង​ក្រោយ​នេះ នៅ​ពេល​ដែល​រដ្ឋាភិបាលមានការ​ដំឡើង​ប្រាក់ខែ​ច្រើន​ដល់​បុគ្គលិក​រដ្ឋ​នោះ មនុស្ស​ជា​ច្រើន​មាន​ក្តី​ស្រមៃចង់​ធ្វើ​ការងារ​រដ្ឋ​ជាង​ការងារ​ឯកជន​ ។ ដោយសារ​ពេល​នេះ​ការ​រ​រាតត្បាត​កូ​វី​ដ ​១៩ ​បាន​ធ្វើ​អោយ​មនុស្ស​ជា​ច្រើន​នៅ​ក្នុង​វិស័យ​ឯក​ជន​នោះ ការងារ​រ​រដ្ឋ​នឹង​រឹតតែ​ត្រូវ​បាន​ផ្តល់​តម្លៃ​ថែម​ទៀត​ក្នុង​សង្គម​ខ្មែរ​ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ