ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ហាងឆេង​លុយ​ខ្មែរ​មាន​ឥទ្ធិពល​យ៉ាងណា​ធៀប​នឹង​លុយ​ប្រទេស​សំខាន់​ៗ​ទាំងនេះ !

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ សម្រាប់​ថ្ងៃ​ដើម​ស​ប្តា​ហ៍​នៃ​ខែ​ថ្មី​នេះ សូម​មក​តាមដាន​ហាង​ប្រាក់​រៀល​ខ្មែរធៀប​នឹង​ប្រាក់​ប្រទេស​មួយ​ចំនួន​ដែល​ពលរដ្ឋ​ខ្មែរ​និយម​ចាយវាយ​ញឹកញាប់​ជាងគេ ថា​តើ​មាន អត្រា​យ៉ាងណា ។ ធនាគារជាតិ​នៃ​កម្ពុជា នៅ​ថ្ងៃ​ទី ១​ខែមីនា…

រាជធានី​ភ្នំពេញ ៖ សម្រាប់​ថ្ងៃ​ដើម​ស​ប្តា​ហ៍​នៃ​ខែ​ថ្មី​នេះ សូម​មក​តាមដាន​ហាង​ប្រាក់​រៀល​ខ្មែរធៀប​នឹង​ប្រាក់​ប្រទេស​មួយ​ចំនួន​ដែល​ពលរដ្ឋ​ខ្មែរ​និយម​ចាយវាយ​ញឹកញាប់​ជាងគេ ថា​តើ​មាន អត្រា​យ៉ាងណា ។ ធនាគារជាតិ​នៃ​កម្ពុជា នៅ​ថ្ងៃ​ទី ១​ខែមីនា ឆ្នាំ ២០២១​នេះ​ឱ្យ​ដឹង​ថា ១​ដុល្លារ​អា​មេ​រិ​ក ស្មើនឹង ៤០៦៨ រៀល​, ១​អឺ​រ៉ូ ទិញ​ចូល ៤៩១៩ រៀល លក់​ចេញ ៤៩៦៨ រៀល ខណៈ​ដែល ១​ដុល្លារ​អូស្ត្រាលី ទិញ​ចូល ៣១៥៤ រៀល និង​លក់​ចេញ ៣១៨៥ រៀល ។

សម្រាប់​ថ្ងៃនេះ​ដែរ​ហាងឆេង​ប្រាក់​យន់​ចិន​ធៀប​នឹង​ប្រាក់​រៀល​ខ្មែរ គឺ ១​យន់​ចិន ទិញ​ចូល ៦២៩ រៀល លក់​ចេញ ៦៣៥ រៀល ហើយ ១០០​យ៉េន​ជប៉ុន ទិញ​ចូល ៣៨២២ រៀល លក់​ចេញ ៣៨៦០ រៀល និង ១០០​វុន​កូរ៉េ ទិញ​ចូល ៣៦២ រៀល លក់​ចេញ ៣៦៦ រៀល ។

ទន្ទឹម​នេះ​ហាងឆេង​ប្រាក់​ដុល្លារ​សាំង​ហ្គា​ពួរ​ធៀប​នឹង​ប្រាក់​រៀល​ខ្មែរ​ថ្ងៃនេះ​ដែរ គឺ ១​ដុល្លារ​សាំង​ហ្គា​ពួរ ទិញ​ចូល ៣០៦០ រៀល លក់​ចេញ ៣០៩១ រៀល ខណៈ ១​បាត​ថៃ ទិញ​ចូល ១៣៤ រៀល លក់​ចេញ ១៣៥ រៀល និង ១០០០​ដុ​ង​វៀតណាម ទិញ​ចូល ១៧៧ រៀល លក់​ចេញ ១៧៩ រៀល ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ