ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

វ៉ា​ន់ វឿ​ន ផ្ដួល​ខេ​ម ចាន់ ទឹក​ទី​១ ខណៈ​គូ​សងសឹក​លន បញ្ញា​និង​សួន ចាន់​នី បាន​ត្រឹម​ស្មើ​ពិន្ទុ

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ វ៉ា​ន់ វឿ​ន ជើង​ខ្លាំងប្រចាំ​ក្លិប​ឃ្លាំងមឿង​កីឡា បាន​ប្រើ​កណ្ដាប់ដៃ​ដែក​ផ្ដួល​ខេ​ម ចាន់ មក​ពី​ក្លិប​កីឡាប្រដាល់​បញ្ជាការដ្ឋាន​កងទ័ព​ពិសេស ឱ្យ​សន្លប់​ត្រឹម​ទឹក​ទី​១​នៅ​លើ​សង្វៀន​ស៊ី​អិន​ស៊ី​កាលពី​ថ្ងៃ​ទី​២៧ កុម្ភៈក្នុង​ជំនួប​ដណ្ដើម​ប្រាក់​លាន​ពី​ក្រុមហ៊ុន​ខា​រ៉ា​បាវ​។…

រាជធានី​ភ្នំពេញ ៖ វ៉ា​ន់ វឿ​ន ជើង​ខ្លាំងប្រចាំ​ក្លិប​ឃ្លាំងមឿង​កីឡា បាន​ប្រើ​កណ្ដាប់ដៃ​ដែក​ផ្ដួល​ខេ​ម ចាន់ មក​ពី​ក្លិប​កីឡាប្រដាល់​បញ្ជាការដ្ឋាន​កងទ័ព​ពិសេស ឱ្យ​សន្លប់​ត្រឹម​ទឹក​ទី​១​នៅ​លើ​សង្វៀន​ស៊ី​អិន​ស៊ី​កាលពី​ថ្ងៃ​ទី​២៧ កុម្ភៈក្នុង​ជំនួប​ដណ្ដើម​ប្រាក់​លាន​ពី​ក្រុមហ៊ុន​ខា​រ៉ា​បាវ​។

ការ​ប្រកួត​រវាង​កីឡាករ វ៉ា​ន់ វឿ​ន និង​កីឡាករ​ខេ​ម ចាន់ លើក​នេះ​ដូច​ការ​ប៉ាន់ស្មាន​ទុក​មុន​អ៊ីចឹង​ថា ខេ​ម ចាន់ មិន​អាច​ស៊ូ​ប្រកួត​ដល់​ទឹក​ទី​៥​បាន​ឡើយ ។ ទោះបី​យ៉ាងណា​សម្រាប់​ការ​បរាជ័យ​លើក​នេះ ខេ​ម ចាន់ ហាក់ដូច​ជា​មិន​អស់ចិត្ត​ទាល់តែ​សោះ ទោះបី​ត្រូវ​រាប់​ដល់​ដប់​ក៏​គេ​នៅ​តែ​ងក់ក្បាល​ថា​គេ​អាច​ប្រកួតតទៅ​ទៀត​បាន បែរជា​លោក​អាជ្ញាកណ្ដាល​បញ្ឈប់​ការ​ប្រកួត​នេះ​ទៅ​វិញ ។

ជុំវិញ​ការ​លើក​ឡើង​បែប​នេះ លោក មាស វណ្ណ​ឌី មន្ត្រី​គណៈកម្មការ​តុ​បាន​ប្រកាស​ថា​បើសិនជា​ខេ​ម ចាន់ ចង់​ប្រកួត​តទៅ​ទៀត​ត្រូវ​តែ​ផ្ដល់​សញ្ញា​ងក់ក្បាល​នៅ​ពេល​អាជ្ញាកណ្ដាល​រាប់​ដល់​៨ នេះ​ជា​ច្បាប់​ប្រកួត ។ ដូច្នេះ​គណៈ​កម្ម​ការ​រៀបចំ​ការ​ប្រកួត​បាន​សម្រេច​ជា​ឯកច្ឆន្ទ​ថា​ត្រូវ​តែ​ឱ្យ វ៉ា​ន់ វឿ​ន ជា​អ្នក​ទទួល​ជ័យជម្នះ​និង​ក្លាយជា​ម្ចាស់​ប្រាក់​លាន​នៅ​ក្នុង​ស​ប្ដា​ហ៍​នេះ​។

មួយគូ​ទៀត​ជា​ការ​ជួប​គ្នា​រវាង​កីឡាករ លន បញ្ញា មក​ពី​សមាគម​កីឡាប្រដាល់​កង​យោធពល​ខេមរ​ភូមិន្ទ និង​កីឡាករ សួន ចាន់​នី មក​ពី​ក្លិប​បក្សី​ស្លាប​ដែក​ដែល​ជា​គូ​សងសឹក​នោះ បាន​ត្រឹម
តែ​ស្មើ​ពិន្ទុ​គ្នា​ប៉ុណ្ណោះ ។ សម្រាប់​ការ​ប៉ះ​គ្នា​ជា​លើក​ទី​៣​នេះ​ពិតជា​មិនធម្មតា​នោះ​ឡើយ ដោយ​គេ​ឃើញ​គូ​សងសឹក​ទាំង​ពីរ​បាន​ប្ដូរ​កែង​គ្នា​យ៉ាង​សាហាវ​តាំងពី​ទឹក​ទី​១​មក​ម៉្លេះ ។

ជា​ពិសេស​កីឡាករ​សួន ចាន់​នី ដែល​ទើបតែ​ផ្ដួល​កីឡាករ​លន បញ្ញា ឱ្យ​សន្លប់​កាលពី​ពេល​ថ្មី​ៗ​កន្លង​មកនេះ គេ​នៅ​តែ​មាន​បំណង​ចង់​សម្រេច​គោលដៅ​ជា​លើក​ទី​២​ម្ដងទៀត ។ តែ​លន បញ្ញា
មិន​បណ្ដោយ​ឱ្យ​សួន ចាន់​នី ធ្វើ​ព្យុះ​ភ្លៀង​តាម​អំពើ​ចិត្តបាន​ឡើយ ។ គេ​បាន​បញ្ជូន​ស្នៀត​​កណ្ដាប់ដៃ​និង​ស្នៀត​ជើង ម៉ាត់​និង​ទាត់​បក​សង​វិញ​យ៉ាង​ចាស់ដៃ ធ្វើ​ឱ្យ​អ្នក​តាមដាន​ការ​ប្រកួត​មានការ​ចាប់អារម្មណ៍​យ៉ាង​ខ្លាំង ព្រោះថា​ការ​ប្រកួត​រវាង​គូ​នេះ​តាំងពី​ដើម​ដល់​ចប់​អត់​មាន​អ្នក​ណា​បន្ធូរ​ដៃ​ឱ្យ​អ្នក​ណា​ឡើយ ។ ចប់​ការ​ប្រកួត​ទឹក​ទី​៥ កីឡាករ​ទាំង​ពីរ​ត្រូវ​បាន​គណៈកម្មការ​រៀបចំ​ការ​ប្រកួត​ប្រកាស​ឱ្យ​ស្មើ​ពិន្ទុ​គ្នា​និង​ទទួល​បាន​ប្រាក់​រង្វាន់​ក្នុង​ម្នាក់​៥០​ម៉ឺន​រៀល ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ