បិទ ២៨ទីតាំងហើយ ខណៈអ្នកឆ្លងកូវីដ ក្នុងព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ កើនដល់ ៣០នាក់ នៅខេត្តព្រះសីហនុ!
- ព្រះសីហនុ
ខេត្តព្រះសីហនុ៖ រដ្ឋបាលខេត្តព្រះសីហនុ បានប្រកាសថា គិតត្រឹមម៉ោង ១៩ និង០០នាទី ថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២១ រដ្ឋបាលខេត្តព្រះសីហនុ…
ខេត្តព្រះសីហនុ៖ រដ្ឋបាលខេត្តព្រះសីហនុ បានប្រកាសថា គិតត្រឹមម៉ោង ១៩ និង០០នាទី ថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២១ រដ្ឋបាលខេត្តព្រះសីហនុ…
ខេត្តព្រះសីហនុ៖ រដ្ឋបាលខេត្តព្រះសីហនុ បានប្រកាសថា គិតត្រឹមម៉ោង ១៩ និង០០នាទី ថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២១ រដ្ឋបាលខេត្តព្រះសីហនុ បានចេញលិខិតជូនដំណឹង សម្រេចបិទទីតាំងចំនួន ៨ កន្លែងបន្ថែមទៀត ក្រោយរកឃើញថា មានការពាក់ព័ន្ធនឹងអ្នកជំងឺកូវីដ-១៩។ ដូច្នេះចំនួនទីតាំង ដែលត្រូវបិទ មានចំនួនសរុប ២៨ ទីតាំង។
អាជ្ញាធរខេត្តព្រះសីហនុ បានប្រកាសថា គិតត្រឹមថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២១ នេះ លទ្ធផលធ្វើតេស្តវត្ថុសំណាកលើជនបរទេស និងជនជាតិខ្មែរ ដែលពាក់ព័ន្ធព្រឹត្តិការណ៍សហគមន៍ ថ្ងៃ២០ កុម្ភ: នៅក្នុងខេត្តព្រះសីហនុ មានវិជ្ជមានវីរុសកូវីដ-១៩ កើនឡើងដល់ចំនួន ៣០នាក់។
ដោយឡែក បើនិយាយពីក្របខណ្ឌទូទាំងប្រទេសវិញ គឺមកដល់ព្រឹកថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២១ ក្រសួងសុខាភិបាល បានប្រកាសថា មានអ្នកឆ្លងជំងឺកូវីដ១៩ សរុបចំនួន ៨០៥នាក់។ ក្នុងនោះ ជាសះស្បើយ ៤៧៧នាក់ និងកំពុងសម្រាកព្យាបាល ៣២៨នាក់។
ពាក់ព័ន្ធនឹងព្រឹត្តិការណ៍ឆ្លងសហគមន៍ថ្ងៃ២០កុម្ភៈ មានអ្នកឆ្លកូវីដ១៩ សរុបចំនួន ៣០២នាក់ ដោយភាគច្រើនជាជនជាតិចិន រស់នៅភ្នំពេញ៕

ចែករំលែកព័តមាននេះ