រាជធានីភ្នំពេញ ៖ ប៉ូលិសប៉ុស្តិ៍សង្កាត់ភ្នំពេញថ្មី និងប៉ូលិសខណ្ឌសែនសុខ សហការជាមួយព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ កាលពីវេលាម៉ោង០៤រសៀលថ្ងៃទី២៣ សីហា ២០១៥ បានធ្វើការចុះបង្ក្រាបទីតាំងល្បែងបៀរ (អង្គឌូ) ដុះស្លែមួយកន្លែង ស្ថិតនៅក្រុមទី៦ ក្នុងភូមិគោកឃ្លៀង សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ ។
ប្រភពបានឱ្យដឹងថា ការបង្ក្រាបនេះ ត្រូវកម្លាំងឃាត់ខ្លួនបានមនុស្សចំនួន៩នាក់ (ស្រី៧នាក់) រួមទាំងដកហូតបៀរមួយចំនួន និងប្រាក់រាប់សិបលានរៀល ។ ក្នុងចំណោមមនុស្ស៩នាក់នោះ គឺមានម្នាក់ជាម្ចាស់ទីតាំងដែលគេស្គាល់ថា ជាមន្ត្រីយោធាឈ្មោះកុយ រដ្ឋា អាយុ៤៩ឆ្នាំ មានទីលំនៅក្នុងភូមិកើតហេតុខាងលើ ត្រូវបានឃាត់ខ្លួនដែរ ។
ជាការកត់សម្គាល់ នៅក្នុងខណ្ឌសែនសុខ តាមបណ្តោយផ្លូវ៥៩៨ (ត្រឡោកបែក) មានទីតាំងល្បែងហ្គេមបាញ់ត្រីដុះស្លែ២កន្លែងដែរ ដែលត្រូវគេដឹងថា ជារបស់មន្ត្រីការិយាល័យរាជធានីភ្នំពេញម្នាក់ ដោយគ្មានអ្នកណាហ៊ានចុះបង្ក្រាបនោះទេ ។ ចំណែកឯនៅម្តុំផ្សារទឹកថ្លាវិញ មានល្បែងអាប៉ោងជាច្រើនផងដែរ ។
ព័ត៌មានលម្អិតនឹងផ្សាយជូននៅលើទំព័រកាសែតកោះសន្តិភាព
ចែករំលែកព័តមាននេះ