ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​ភ្លៀង​ធ្លាក់​ខ្លាំង​រយៈពេល​៤០នាទី​​ ​ភ្នំពេញ​ពុំ​​​ទាន់​​​​ឃើញ​មាន​តំបន់ណា​មួយ​​លិច​​ទឹក​​ឡើយ​

10 ឆ្នាំ មុន

​រាជ​ធានី​ភ្នំពេញ ៖ ​តាម​​សេចក្តីរាយការណ៍​ពី​អ្នក​ឆ្លើយ​ឆ្លងព័ត៌មាន​ បាន​ឱ្យ​ដឹង​ថា នៅ​រសៀល​ម៉ោង​២​និង​១០​នាទី​​​ថ្ងៃទី​២៣ សីហា នេះ ​​​មាន​​ភ្លៀង​ធ្លាក់​​​មួយ​មេ​ធំ​រយៈ​ពេល​៤០នាទី ​​គេ​សង្កេត​ឃើញ​ថា ពុំ​ទាន់​ឃើញ​មាន​តំបន់​ណា​​មួយ​ក្នុង​រាជ​ធានី​ភ្នំពេញ ​​​លិច​​ទឹក​ឡើយ ។

​ប្រភព​បន្ត​ថា ​ដោយ​សារ​​តែ​ទឹក​​បាន​​​​ហូរ​​យ៉ាង​លឿន​​ចូល​​​តាម​បណ្តាញ​លូ​ឆ្ពោះទៅ​​កាន់​​ស្ថានីយ​បូម​​ទឹក​ទាំង​១១​កន្លែង​ ​។ ​ចំណែក​ផ្ទៃមេឃវិញ​ ពពក​ខ្មៅ​​នៅ​​មាន​នៅ​ឡើយ ​ដែល​អាច​​មាន​​ភ្លៀង​ធ្លាក់ជា​លើក​ទី​២​ទៀត ។​

​តាម​ការ​វាយតម្លៃ​ ​បណ្តាញ​លូ​មេថ្មី ​​បាន​កាត់​បន្ថយ​ទឹក​លិច​​​ប្រមាណ​៣០​ភាគ​រយ ធៀប​នឹង​ឆ្នាំមុន ៕