ខេត្តសៀមរាប ៖ នៅថ្ងៃសៅរ៍ ទី២៧ ខែកុម្ភ: ឆ្នាំ២០២១ នេះបានរាយការណ៍ឱ្យដឹងថា មានប្រជាពលករខ្មែរដែលវិលត្រឡប់មកពីប្រទេសថៃ គិតត្រឹមម៉ោង០៦និង០០នាទីល្ងាចដែលចូលមកតាមច្រកអន្តរជាតិប៉ោយប៉ែត ច្រករបៀងអូរបីជាន់ និងច្រករបៀងម៉ាឡៃ ខេត្តបន្ទាយមានជ័យ ច្រកអន្តរជាតិអូរស្មាច់ ខេត្តឧត្តរមានជ័យ និងច្រកដូង ស្រុកកំរៀង ខេត្តបាត់ដំបង សម្រាប់ខេត្តសៀមរាប ។

សរុបចំនួនមក ៥៤នាក់ ស្រី ២៧នាក់ ក្នុងនោះកុមារា នាក់ ២កុមារី ៥នាក់ មានដូចខាងក្រោម ៖
1- សម្រាប់ច្រកអន្តរជាតិប៉ោយប៉ែត៖ ចំនួន ០០នាក់ ស្រី ០០នាក់ កុមារា ០០នាក់ កុមារី ០០នាក់។
2- សម្រាប់ច្រករបៀងអូរបីជាន់៖ ចំនួន ៣៣នាក់ ស្រី ១៩នាក់ កុមារា ២នាក់ កុមារី ៥នាក់។

3- សម្រាប់ច្រករបៀងម៉ាឡៃ៖ ចំនួន ៣នាក់ ស្រី ១នាក់ កុមារា ០០នាក់ កុមារី ០០នាក់។
4- សម្រាប់ច្រកអន្តរជាតិអូរស្មាច់÷ ចំនួន ១៧នាក់ ស្រី ៧នាក់ កុមារា ០០នាក់ កុមារី ០០នាក់។
5- ច្រកដូង ស្រុកកំរៀង÷ ចំនួន ០០នាក់ ស្រីចំនួន ០០នាក់ កុមារាចំនួន ០០នាក់ កុមារីចំនួន ០០នាក់។

សូមបញ្ជាក់ ៖ ពួកគាត់ទាំង៥៤នាក់ ត្រូវបានក្រុមការងារគ្រូពេទ្យដាក់មណ្ឌលចត្តាឡីស័ក នៅសាលារៀន និងវិទ្យាល័យនានា ក្នុងខេត្តបន្ទាយមានជ័យចំនួន ៣៧នាក់, ខេត្តបាត់ដំបង ចំនួន០០នាក់ និងឧត្តរមានជ័យចំនួន ១៧នាក់ ដើម្បីធ្វើការពិនិត្យសុខភាព និងយកសំណាក់ ៕

ចែករំលែកព័តមាននេះ