ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រសួងទេសចរណ៍​បិទ​ក្លឹ​ប​ហាត់ប្រាណ​បណ្តោះអាសន្ន​នៅ​ទូ​ទាំង​ប្រទេសចាប់ពីថ្ងៃនេះតទៅ

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ក្រសួងទេសចរណ៍​សម្រេច​បិទ​ប​ណ្ណោះ​អាសន្ន​ក្លឹ​ប​ហាត់ប្រាណ​នៅ​ទូទាំង​ប្រទេស ដើម្បី​សុខភាព​នៅ​ក្នុង និង​ក្រៅ​សណ្ឋាគារ ចាប់ពី​ថ្ងៃ​ជូនដំណឹង​នេះ​តទៅ រហូត​ដល់​មានការ​ជូនដំណឹង​ជា​ថ្មី ។ ក្រសួង​បាន​បញ្ជាក់​ថា សេចក្តី​ប្រកាស​នា…

រាជធានី​ភ្នំពេញ ៖ ក្រសួងទេសចរណ៍​សម្រេច​បិទ​ប​ណ្ណោះ​អាសន្ន​ក្លឹ​ប​ហាត់ប្រាណ​នៅ​ទូទាំង​ប្រទេស ដើម្បី​សុខភាព​នៅ​ក្នុង និង​ក្រៅ​សណ្ឋាគារ ចាប់ពី​ថ្ងៃ​ជូនដំណឹង​នេះ​តទៅ រហូត​ដល់​មានការ​ជូនដំណឹង​ជា​ថ្មី ។

ក្រសួង​បាន​បញ្ជាក់​ថា សេចក្តី​ប្រកាស​នា ថ្ងៃ​ទី​២៦ ខែកុម្ភៈ​នេះ​ដូច​មាន​ចែង​ក្នុង​កម្មវត្ថុ និង​យោង​ខាងលើ ក្រសួងទេសចរណ៍​សូម​ជម្រាប​ជូន ឯកឧត្តម លោក​ជំទាវ​អភិបាល ជ្រាប​ថា អនុវត្ត​តាម​អនុសាសន៍​ណែនាំ​ដ៏​ខ្ពង់ខ្ពស់​របស់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ក្នុង​ការ​ចូលរួម​បង្ការ និង​ទប់ស្កាត់​ការ​រីក​រាលដាល​នៃ​ជំងឺ​កូ​វី​ង​-១៩ (COVID-19) ក្នុងអំឡុងពេល​ព្រឹត្តិការណ៍ ២០ កុម្ភៈ ២០២១ រាល់​សកម្មភាព​អាជីវកម្ម សេវាកម្ម ក្លឹ​ប​ហាត់ប្រាណ ដើម្បី​សុខភាព​នៅ​ក្នុង និង​ក្រៅ​សណ្ឋាគារ​នៅ​ទូ​ទាំង​រាជធានី ខេត្ត ត្រូវ​ផ្អាក​សកម្មភាព​ជា​បណ្តោះ អាសន្ន ចាប់ពី​ថ្ងៃ​ជូនដំណឹង​នេះ​តទៅ រហូត​ដល់​មានការ​ជូនដំណឹង​ជា​ថ្មី ។

អាស្រ័យ​ហេតុនេះ សូម ឯកឧត្តម លោក​ជំទាវ​អភិបាល​ចាត់ចែង​អនុវត្ត​តាម​សមត្ថកិច្ច​របស់​ខ្លួន​ឱ្យ​មាន​ប្រសិទ្ធភាព​ខ្ពស់ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ