ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លេង​លេបថ្នាំ​ងងុយដេក​អស់​​៤០​គ្រាប់ហើយ ស្រាប់តែមកលោតទឹកទៀត ​

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ បុរស​មាន​វិបត្តិ​ម្នាក់​បាន​ធ្វើ​ដំណើរ​ទៅ​លោតទឹក​សម្លាប់​ខ្លួន​ពីលើ​ស្ពាន​ជ្រោយចង្វារ តែ​ពុំ​បាន​ស្លាប់​ដូច​បំណង​នោះ​ទេ ត្រូវ​បាន​អ្នកនេសាទ​ចេញ​ទូក​ទៅ​ជួយ​ស្រង់ រួច​ទាក់ទង​រថយន្ត​សា​ម៉ុ​យ បញ្ជូន​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​កាល់​ម៉ែ​ត ។ ហេតុការណ៍​ធ្វើ​អត្តឃាត​នេះ បង្ក​អោយ​មានការ​ភ្ញាក់ផ្អើល…

រាជធានី​ភ្នំពេញ ៖ បុរស​មាន​វិបត្តិ​ម្នាក់​បាន​ធ្វើ​ដំណើរ​ទៅ​លោតទឹក​សម្លាប់​ខ្លួន​ពីលើ​ស្ពាន​ជ្រោយចង្វារ តែ​ពុំ​បាន​ស្លាប់​ដូច​បំណង​នោះ​ទេ ត្រូវ​បាន​អ្នកនេសាទ​ចេញ​ទូក​ទៅ​ជួយ​ស្រង់ រួច​ទាក់ទង​រថយន្ត​សា​ម៉ុ​យ បញ្ជូន​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​កាល់​ម៉ែ​ត ។

ហេតុការណ៍​ធ្វើ​អត្តឃាត​នេះ បង្ក​អោយ​មានការ​ភ្ញាក់ផ្អើល កាលពី​វេលា​ម៉ោង​ប្រមាណ​១​និង​២០​នាទី រសៀល ថ្ងៃ​ទី​២៧ ខែកុម្ភៈ ឆ្នាំ​២០២១ នៅ​ចំណុច​ស្ពាន ជ្រោយចង្វារ​ចាស់ ក្នុង​សង្កាត់​ជ្រោយចង្វារ ខណ្ឌ​ជ្រោយចង្វារ រាជធានី​ភ្នំពេញ ។

បុរស​ដែល​គិត​ខ្លី​បាន​ប្រាប់​ថា ឈ្មោះ យ ស.​គង់ អាយុ​៤១​ឆ្នាំ ស្នាក់​នៅ​ម្តុំ​ផ្សារ​ថ្មី ខណ្ឌដូនពេញ រាជធានី​ភ្នំពេញ​ហើយ​ត្រូវ​បាន​នគរបាល​ទាក់ទង​ហៅ​រថយន្ត​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​កាល់​ម៉ែ​ត ។

តាម​សាក្សី បានអោយ​ដឹង​ថា នៅ​មុន​ពេល​កើតហេតុ​គេ​ឃើញ​បុរស​រូប​នោះ​បាន​ធ្វើ​ដំណើរ​ឡើង​ទៅ​លើ​ស្ពាន​ក្នុង​ទិស​ដៅ​ពី​លិចទៅ​កើត ហើយ​ឈប់​ទៅ​កណ្តាល​ស្ពាន​ឈរ​មួយសន្ទុះ ក៏​បាន​ដោះ​ស្បែកជើង និង​តោង​បង្កាន់ដៃ​ឡើង​ទៅ​ឈរ​នៅ​ខាងក្រៅ​បង្កាន់ដៃស្ពាន ។

តាម​ព័ត៌មាន​អោយ​ដឹង​ទៀត​ថា ខណៈនោះ​អ្នកដំណើរ ក៏​បានឃើញ​ហើយ​ទៅ​រាយការណ៍​ប្រាប់​នគរបាល​ខណ្ឌ​ជ្រោយចង្វារ​ទៅ​អន្តរាគមន៍​នៅ​ពេល ដែល​សមត្ថកិច្ច​ទៅ​ជិត​ដល់​បុរស​នោះ​បាន​លោត​ចុះ​ទៅ​ក្នុង​ទន្លេ​សម្លាប់​ខ្លួន​តែ​ម្តង ។ នៅ​ពេល​ធ្លាក់​ទៅ​ដល់​ក្នុង​ទន្លេ ក៏​បាន​ហែល​ទឹក​ទៅ​តោង​សសរស្ពាន ហើយ​ត្រូវ​បាន​អ្នកនេសាទ​ចេញ​ទូក​ទៅ​ជួយ​ស្រង់​សង្គ្រោះ​រួច​នាំ​គ្នា​គ្រា​ឡើង​ច្រាំង​ដើម្បី​សាកសួរ ។

តាម​បុរស​រូប​នោះ​បានអោយ​ដឹង​ថា មូលហេតុ​ដែល​ធ្វើ​អោយ​ខ្លួន​គិត​ខ្លី​មក​លោតទឹក​សម្លាប់​ខ្លួន ដោយសារ​តែ​វិបត្តិ​ក្នុង​គ្រួសារ​តែ​ពុំ​ដឹង​ថា មាន​វិបត្តិ​រឿង​អ្វី​ឡើយ ។ នៅ​មុន​ពេល​មក​លោតទឹក​បុរស​រូប​នោះ​បាន​ប្រាប់​អោយ​ដឹង​ថា បាន​លេបថ្នាំ​ងងុយដេក​អស់​ចំនួន​៤០​គ្រាប់​មិន​ស្លាប់​ក៏​បាន​ធ្វើ​ដំណើរ​មក​លោតទឹក​ហើយ មិន​បាន​សម្រេច​ទៀត ។ ដោយសារ​តែ​ស្ថាន​ភាពបុរស​នោះ​ចុក​ទ្រូង នគរបាល​អង្គភាព​ការពារ​គោលដៅ​ទី​៣​ក៏​បាន​ទាក់ទង​ហៅ​រថយន្ត​សា​ម៉ុ​យ បញ្ជូន​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​កាល់​ម៉ែ​ត ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ