ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ហេងវិញ! បានឡានទឹកជួយទាន់ កុំអី…ឡាន​ដឹកស្វាយ ២៥តោន!

3 ឆ្នាំ មុន
  • បន្ទាយមានជ័យ

បន្ទាយមានជ័យ៖ រថយន្តធុនធំដឹកផ្លែស្វាយ ២៥តោន ដឹកសុខៗ បែរជាហុយផ្សែង ឆេះខេងផ្លែស្វាយ នៅវេលាម៉ោង ៤ និង ៣០នាទី…

បន្ទាយមានជ័យ៖ រថយន្តធុនធំដឹកផ្លែស្វាយ ២៥តោន ដឹកសុខៗ បែរជាហុយផ្សែង ឆេះខេងផ្លែស្វាយ នៅវេលាម៉ោង ៤ និង ៣០នាទី ថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២១ តាមបណ្តោយផ្លូវជាតិលេខ៥៦អា ស្ថិតភូមិគោកតការ ឃុំតាបែន ស្រុកស្វាយចេក។

មន្ត្រីអធិការដ្ឋាននគរបាលស្រុកស្វាយចេក បានប្រាប់ថា ​ឡានដឹកស្វាយ ដែលមានផ្សែងហុយឆេះនោះ ម៉ាក់ ហ៊ីយុនដាយ ធុនធំ ដឹកផ្លែស្វាយ ទំងន់ ២៥តោន ដឹកចេញតំបន់បឹងត្រកួន ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ គោលដៅទៅខេត្តស្វាយរៀង។

មន្ត្រីនគរបាលបានបញ្ជាក់ថា ពេលរថយន្តបើកបរតាមផ្លូវសុខៗ ស្រាប់តែហុយផ្សែងឆេះចេញពីខេងដាក់ផ្លែស្វាយ លើរថយន្ត ត្រូវបានអ្នកធ្វើដំណើរឃើញ ក៏ជិះរថយន្ត តាមកាក់អោយឈប់ ព្រោះសង្ស័យមានភ្លើងកំពុងឆេះលើរថយន្ត។

មន្ត្រីនគរបាលបានបញ្ជាក់ថា នៅពេលភ្លាមៗនោះ បានរថយន្តពន្លត់អគ្គិភ័យរបស់​អធិការនគរបាលស្រុកស្វាយចេក ចេញជួយ​អន្តរាគមន៍ បាញ់ទឹកពន្លត់​ភ្លើងឆេះនោះ។ តែត្រូវ​ខូចផ្លែស្វាយ ២០ភាគរយដែរ​។

អ្នកបើកបររថយន្តដឹកស្វាយនោះ មានឈ្មោះ ស៊ិន ម៉ារ៉ា ភេទប្រុស អាយុ ៣៧ឆ្នាំ រស់នៅភូមិ​ឃុំស្ពឺ ស្រុកចំការលើ ខេត្តកំពង់ចាម៕ ដោយ៖ ប៊ុន ធឿន

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ