ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចាប់ពីថ្ងៃទី៤មីនា ក្រសួងមហាផ្ទៃ ចាប់ផ្តើមចាក់វ៉ាក់សាំងកូវីដ ជូន​ថ្នាក់ដឹកនាំ មន្ត្រីនគរបាលជាតិ និងមន្ត្រីរាជការស៊ីវិល

3 ឆ្នាំ មុន
  • ភ្នំពេញ

ភ្នំពេញ៖ ក្រសួងមហាផ្ទៃ បានប្រកាសថា កម្មវិធីចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ជូនថ្នាក់ដឹកនាំក្រសួង មន្ត្រីនគរបាលជាតិ​ និងមន្ត្រីរាជការស៊ីវិល ចំណុះទីស្តីការ​ក្រសួងមហាផ្ទៃ នឹងធ្វើឡើងនៅមន្ទីរពេទ្យ ១៦ឧសភា…

ភ្នំពេញ៖ ក្រសួងមហាផ្ទៃ បានប្រកាសថា កម្មវិធីចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ជូនថ្នាក់ដឹកនាំក្រសួង មន្ត្រីនគរបាលជាតិ​ និងមន្ត្រីរាជការស៊ីវិល ចំណុះទីស្តីការ​ក្រសួងមហាផ្ទៃ នឹងធ្វើឡើងនៅមន្ទីរពេទ្យ ១៦ឧសភា ចាប់ពីថ្ងៃទី០៤ ខែមីនា ឆ្នាំ២០២១ រៀងរាល់ម៉ោងធ្វើការ​។ អ្នកចាក់វ៉ាក់សាំងក្នុងក្របខណ្ឌក្រសួងមហាផ្ទៃនេះ ត្រូវភ្ជាប់​មក​ជាមួយនូវ​អត្តសញ្ញាណបណ្ណ និងបណ្ណសម្គាល់ខ្លួននៃអង្គភាពនីមួយៗ មកជាមួយ​តាមកាលវិភាគ ដែលបានកំណត់ ចំនួន ១៨អង្គភាព​ ចាប់ពីថ្ងៃទី៣មីនា ដល់ថ្ងៃទី១១ ខែ​មេសា​ ឆ្នាំ២០១១។​

មន្ទីរពេទ្យ១៦ឧសភា ជាមន្ទីរពេទ្យ​ប៉ូលិស ស្ថិតនៅច្បារអំពៅ ខាងក្រោយវត្តនិរោធ ទល់មុខនឹងកន្លែងធ្វើប៉ាស្ព័រ​៕