ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អភិបាល​ខណ្ឌឫស្សីកែវបញ្ជាក់​ថា ពុំ​បាន​បិទ​គ្រប់​សង្កាត់​នោះ​ទេ បិទ​តែ​ផ្ទះ ០៤​ទីតាំង​ប៉ុណ្ណោះ

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ លោក ជា ពិសី អភិបាល​ខណ្ឌឫស្សីកែវ បានអោយ​ដឹង​នៅ​រសៀល​ម៉ោង​៣​ថ្ងៃ​ទី​២៦ កុម្ភៈ​នេះ​ថា អាជ្ញាធរ នៃ​រដ្ឋបាល​ខណ្ឌឫស្សីកែវ…

រាជធានី​ភ្នំពេញ ៖ លោក ជា ពិសី អភិបាល​ខណ្ឌឫស្សីកែវ បានអោយ​ដឹង​នៅ​រសៀល​ម៉ោង​៣​ថ្ងៃ​ទី​២៦ កុម្ភៈ​នេះ​ថា អាជ្ញាធរ នៃ​រដ្ឋបាល​ខណ្ឌឫស្សីកែវ ពុំ​បាន​បិទ​ទាំងស្រុង​នូវ សង្កាត់​ទួល​សង្កែ​ទី​២ សង្កាត់​ឫស្សី​កែវ និង​សង្កាត់​គីឡូ​ម៉ែ​ត​លេខ​៦ នោះ​ទេ ។

ផ្ទុយ​មក​វិញ អាជ្ញាធរ បាន​និង​កំពុង​តែ​បិទ​ទីតាំង​ចំនួន​បួន ដែល​ជា​កន្លែង​ជាប់​ពាក់ព័ន្ធ​នឹង​ការ​ឆ្លង​មេរោគ​កូ​វី​ដ​-១៩ ក្នុង​ព្រឹត្តិការណ៍​សហគមន៍ ២០​កុម្ភៈ តែ​ប៉ុណ្ណោះ ។

សម្រាប់​ទីតាំង ធ្វើ​ច​ត្តា​ឡី​ស័ក ចំនួន​០៤​ទីតាំង​ដែល​អាជ្ញាធរ កំពុងធ្វើការ​បិទ​ជា​បណ្ដោះអាសន្ន មាន​ដូច​ខាងក្រោម ៖
១-​សង្កាត់​ទួល​សង្កែ​២ មាន ០២ គឺ ៖
-​ផ្ទះ សួ​ស តូ​នី ភូមិ​ទួល​ថ្ងាន់ សង្កាត់​ទួល​សង្កែ​ទី​២
-Ho Ming Jie #103 ភូមិ​ពោងពាយ សង្កាត់​ទួល​សង្កែ​ទី​២
២-​សង្កាត់​ឫស្សី​កែ មាន ០១ គឺ ៖
-​ផ្ទះ គិ​ន កូ​លាប #១១៣២ ភូមិ​ឃ្លាំង​សាំង សង្កាត់​ឫស្សី​កែវ
៣-​សង្កាត់​គីឡូម៉ែត្រ​លេខ​៦ មាន ០១ គឺ ៖
-​ផ្ទះ ឡាយ គា ភូមិ​ស្ពាន​ខ្ពស់ សង្កាត់​គីឡូ​ម៉ែ​ត​លេខ​៦ ។

អាស្រ័យ​ហេតុនេះ សូម​បងប្អូន​ប្រជាពលរដ្ឋ និង​សាធារណ​មតិ មេត្តា​ជ្រាប និង​ចៀសវាង​ការ​ភ័ន្ត​ច្រឡំ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ