ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នៅ​ខណ្ឌឫស្សីកែវ​ទៀត​ហើយ រក​ឃើញ​បុរស​ម្នាក់ ឆ្លង​កូ​វី​ដ​-១៩

4 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ លោក ជា ពិសី អភិបាល​ខណ្ឌ​ឬ​ស្សី​កែវ បានអោយ​ដឹង​ថា រដ្ឋបាល​ខណ្ឌឫស្សីកែវ រក​ឃើញ​បុរស​ម្នាក់​ទៀត វិជ្ជមាន…

រាជធានី​ភ្នំពេញ ៖ លោក ជា ពិសី អភិបាល​ខណ្ឌ​ឬ​ស្សី​កែវ បានអោយ​ដឹង​ថា រដ្ឋបាល​ខណ្ឌឫស្សីកែវ រក​ឃើញ​បុរស​ម្នាក់​ទៀត វិជ្ជមាន ចំពោះ​វីរុស​កូ​វី​ដ​១៩ នៅ​វេលា​ម៉ោង​២១​និង​០០​នាទី​យប់​ថ្ងៃ​ទី​២៥ ខែកុម្ភៈ ឆ្នាំ​២០២១ នៅ​ចំណុច​ផ្ទះ​លេខ​១១៣២ ផ្លូវ​បេតុង ភូមិ​ឃ្លាំង​សាំង សង្កាត់​ឫស្សី​កែវ ខណ្ឌឫស្សីកែវ រាជធានី​ភ្នំពេញ​។

លោក​អភិបាល​ខណ្ឌ​ឬ​ស្សី​កែវ បន្ត​ថា ករណី​អ្នក​វិជ្ជមាន​កូ​វី​ដ​-១៩​ម្នាក់​ទៀត​នេះ ជា​បុរស អាយុ​៣៩​ឆ្នាំ (​ត្រូវជា​ប្តី​របស់​ស្ត្រី អាយុ​៣៦​ឆ្នាំ​) ដែល​មាន​អាសយដ្ឋាន​ខាងលើ ។

បច្ចុប្បន្ន​នេះ បុរស​អ្នកជំងឺ​កូ​វី​ដ​១៩​រូប​នេះ ត្រូវ​បាន​មន្ត្រី​សុខាភិបាល នាំ​យក​តាម​រថយន្ត​សា​មុ​យ ប​ញ្ចូ​ន​ទៅ​ព្យាបាល​នៅ មណ្ឌល​ច​ត្តា​ឡី​ស័ក​ព្រែក​ព្នៅ ។

គួរ​ជម្រាប​ថា កាលពី​ថ្ងៃ​ទី​២៥ ខែកុម្ភៈ ឆ្នាំ​២០២១ រដ្ឋបាល​ខណ្ឌ​ឬ​ស្សី​កែវ រក​ឃើញ​អ្នកមាន វិជ្ជមាន មេរោគ​កូ​វី​ដ​-១៩ ចំនួន​០២​នាក់ នៅ​សង្កាត់​ទួល​សង្កែ​ទី​២ ខណ្ឌឫស្សីកែវ រាជធានី​ភ្នំពេញ ។ អ្នកមាន​ផ្ទុក​វីរុស​កូ​វី​ដ​១៩ ចំនួន​០២​នាក់​នោះ រួម​មាន ៖

ទី​១- បុរស​ជនជាតិ​ខ្មែរ​ម្នាក់ អាយុ​៤១​ឆ្នាំ រស់នៅ​ភូមិ​ទួល​ថ្ងាន់ សង្កាត់​ទួល​សង្កែ​ទី​២ ។ និង​ទី​២- បុរស​ជនជាតិ​ចិន​ម្នាក់ អាយុ​៣៦​ឆ្នាំ រស់នៅ​អាគារ secret garden camko ប្លុក​កាំ​កូ​ស៊ី​ធី ភូមិ​គង្គា​ផុស សង្កាត់​ទួល​សង្កែ​ទី​២ ។

អ្នក​ទាំងអស់​ខាងលើ ត្រូវ​បាន​បញ្ជូន​ទៅ​ព្យាបាល​នៅ មណ្ឌល​ច​ត្តា​ឡី​ស័ក ព្រែក​ព្នៅ ចំណែកឯ​កន្លែង​ស្នាក់​នៅ៣ទីតាំង​ខាងលើ ត្រូវ​បាន​បិទ មិន​អោយ​មានការ​ចេញចូល​ជា​សាធារណៈ​ឡើយ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ