ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ហានិភ័យ​នៃ​ការ​ប្រើ​កាមេរ៉ា​សុវត្ថិភាព ដោយ​ពុំ​បាន​ផ្លាស់​ប្តូរ​លេខ​សម្ងាត់

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ នាយកដ្ឋាន​ព័ត៌មានវិទ្យា​នៃ​ក្រសួងមហាផ្ទៃ​បាន​បញ្ជាក់​នៅ​ថ្ងៃ​ទី​២៦ ខែកុម្ភៈ ឆ្នាំ​២០២១​ថា បច្ចុប្បន្ន​ការ​ដំឡើង​កាមេរ៉ា​សុវត្ថិភាព (CCTV) កំពុង​ទទួល​បានការ​ពេញ​និយម​ពី​សំណាក់​ពលរដ្ឋ​កម្ពុជា និង​ម្ចាស់​ទីតាំង​អាជីវកម្ម​ផ្សេង​ៗ ដើម្បី​ធ្វើការ​ថតរូប​ភាព…

រាជធានី​ភ្នំពេញ ៖ នាយកដ្ឋាន​ព័ត៌មានវិទ្យា​នៃ​ក្រសួងមហាផ្ទៃ​បាន​បញ្ជាក់​នៅ​ថ្ងៃ​ទី​២៦ ខែកុម្ភៈ ឆ្នាំ​២០២១​ថា បច្ចុប្បន្ន​ការ​ដំឡើង​កាមេរ៉ា​សុវត្ថិភាព (CCTV) កំពុង​ទទួល​បានការ​ពេញ​និយម​ពី​សំណាក់​ពលរដ្ឋ​កម្ពុជា និង​ម្ចាស់​ទីតាំង​អាជីវកម្ម​ផ្សេង​ៗ ដើម្បី​ធ្វើការ​ថតរូប​ភាព ឬ​វី​ដេ​អូ ក្នុង​គោលបំណង​បង្កើន​សុវត្ថិភាព និង​បង្ការ​ទប់ស្កាត់​បទល្មើស​ជាដើម ។

លើស​ពី​នេះ ដើម្បី​ទទួល​បាន​ភាព​ងាយស្រួល​ក្នុង​ការ​មើលរូប​ភាព​វី​ដេ​អូ​នៃ​កាមេរ៉ា​សុវត្ថិភាព​ពី​ចម្ងាយ ពួក​គាត់​បាន​ធ្វើការ​ត​ភ្ជាប់​ប្រព័ន្ធ​កាមេរ៉ា​សុវត្ថិភាព ជាមួយ​បណ្តាញ​អ៊ីនធឺណិត ជា​ហេតុ​ធ្វើ​ឲ្យ​មាន​ហានិភ័យ​មួយ​ចំនួន​អាច​កើត​មាន​ប្រសិនបើ​ការ​ដំឡើង​នោះ​ពុំ​បាន​គោរព​បទដ្ឋាន​សន្តិសុខ​ប្រព័ន្ធ​ឲ្យ​បាន​ត្រឹមត្រូវ ។

នាយករ​ដ្ឋា​ន​បន្ត​ថា តាម​រយៈ​ទិន្នន័យ​ពី​កម្មវិធី​រុករក​ឧបករណ៍​បច្ចេកវិទ្យា​លើ​អ៊ីនធឺណិត (IoT) បាន​បង្ហាញ​ថា ប្រព័ន្ធ​កាមេរ៉ា​សុវត្ថិភាព ក្នុង​ព្រះរាជាណាចក្រ​កម្ពុ​ជាមួយ​ចំនួន​ធំ កំពុង​ប្រើប្រាស់​គណនី និង​លេខ​សម្ងាត់​ដែល​ពុំ​បាន​ផ្លាស់​ប្តូរ​បន្ទាប់​ពី​ដំឡើង​រួច (Defaut Login – Username & Password) ដែល​ជា​ហេតុ​បង្ក​ឲ្យ​មាន​ហានិភ័យ​ដូច​ខាងក្រោម​ដោយ​ជនខិលខូច​អាច​ធ្វើការ​ចូល​មើល​រូបភាព ឬ​វី​ដេ​អូ ដោយ​គ្មាន​ការ​អនុញ្ញាតិ និង​បង្ក​ផល​ប៉ះពាល់​ដល់​ឯកជន​ភាព ។

ជនខិលខូច​អាច​ធ្វើការ​ថតរូប​ភាព ឬ​វី​ដេ​អូ ប្រើប្រាស់​ក្នុង​គោលបំណង​ទុច្ចរិត (​ថតរូប​អាក្រាត​គម្រាម​ទារប្រាក់ ពិនិត្យ​ទីតាំង​មុន​ប្រព្រឹត្តិ​បទល្មើស​លួច ។​ល​។​)

ប្រភព​បន្ត​ថា ឧក្រិដ្ឋជន​បច្ចេកវិទ្យា​អាច​ធ្វើការ​ប្រើប្រាស់​កាមេរ៉ា​សុវត្ថិភាព​ជន​រង​គ្រោះ ក្នុង​ប្រតិបត្តិការ​វាយប្រហារ DDOS លើ​គោលដៅ​រង​គ្រោះ​ផ្សេង​ៗ ។ ជាមួយ​គ្នា​នោះ​ដែរ នាយកដ្ឋាន​ព័ត៌មានវិទ្យា​បាន​លើក​ឡើង​ថា ដើម្បី​ការពារ​ហានិភ័យ​ដូច​បាន​រៀបរាប់​ជូន​ខាងលើ សូម​បងប្អូន​ពលរដ្ឋ​ដែល​បាន​ដំឡើង​ប្រព័ន្ធ​កាមេរ៉ា​សុវត្ថិភាព មេត្តា​ធ្វើការ​ផ្លាស់​ប្តូរ​លេខ​សម្ងាត់ (Username & Password) ដែល​ពិបាក​ទាយ និង​រក្សា​វា​ឲ្យ​បាន​សម្ងាត់​តាម​ការ​ចាំបាច់ ។

ក្នុង​ករណី​ដែល​បងប្អូន​ពុំ​អាច​ធ្វើការ​ផ្លាស់​ប្តូរ​លេខ​សម្ងាត់ (Username & Password) ដោយ​ខ្លួនឯង​បាន សូម​បងប្អូន​ទាក់ទង​អ្នកបច្ចេកទេស ឬ​ស្នើ​សុំ​ជាង​ដំឡើង​កាមេរ៉ា​ផ្លាស់​ប្តូរ​ជូន​ក្នុងអំឡុងពេល​កំពុង​ដំឡើង​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ