ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចាប់បានហើយ! ជនសង្ស័យសម្ងំ​​លាក់ខ្លួន​ក្នុង​ដីឡូតិ៍នៅភូមិទួល​​ពង្រ

4 ឆ្នាំ មុន
  • ភ្នំពេញ

​រាជធានី​ភ្នំពេញ ​៖ ​កម្លាំង​នគរបាល​ខណ្ឌ​ពោធិ៍​សែន​ជ័យ ​រួម​ជាមួយ​កម្លាំង​នគរបាល​ប៉ុស្តិ៍​ចោម​ចៅ​ទី​១ និង​កម្លាំង​ប្រជា​ការពារ​ធ្វើការ​ឡោម​ព័ទ្ធ​ផ្ទះ​មួយ​កន្លែង​ស្ថិត​នៅ​ក្នុងភូមិ​ទួល​ពង្រ សង្កាត់​ចោម​ចៅ​ទី​១ ខណ្ឌ​ពោធិ៍​សែន​ជ័យ អស់​ពេញ​១​យប់​ថ្ងៃ​ទី​២៥ ខែកុម្ភៈ ខណៈ​ដែល​ជនសង្ស័យ​២​នាក់​ក្នុង​ចំណោម​គ្នា​៣​នាក់​រត់​ចូល​ទៅ​ពួន​សម្ងំ​លាក់ខ្លួន​នៅ​ក្នុងផ្ទះ​ខាងលើ…

​រាជធានី​ភ្នំពេញ ​៖ ​កម្លាំង​នគរបាល​ខណ្ឌ​ពោធិ៍​សែន​ជ័យ ​រួម​ជាមួយ​កម្លាំង​នគរបាល​ប៉ុស្តិ៍​ចោម​ចៅ​ទី​១ និង​កម្លាំង​ប្រជា​ការពារ​ធ្វើការ​ឡោម​ព័ទ្ធ​ផ្ទះ​មួយ​កន្លែង​ស្ថិត​នៅ​ក្នុងភូមិ​ទួល​ពង្រ សង្កាត់​ចោម​ចៅ​ទី​១ ខណ្ឌ​ពោធិ៍​សែន​ជ័យ អស់​ពេញ​១​យប់​ថ្ងៃ​ទី​២៥ ខែកុម្ភៈ ខណៈ​ដែល​ជនសង្ស័យ​២​នាក់​ក្នុង​ចំណោម​គ្នា​៣​នាក់​រត់​ចូល​ទៅ​ពួន​សម្ងំ​លាក់ខ្លួន​នៅ​ក្នុងផ្ទះ​ខាងលើ ​ក្រោយ​ពេលពួកគេធ្វើសកម្មភាព​​កាប់​ចំ​ផ្លាញ​ម៉ូតូ​ចំនួន​៣​គ្រឿង​បណ្ដាល​ឲ្យ​រង​ការ​ខូចខាត​ខ្ទេចខ្ទី។​ គួររំលឹកថា រុករក​ជនសង្ស័យ​ផ្អើល​ទួល​ពង្រ​ទាំង​ព្រឹក ក្រោយ​ឡោម​ព័ទ្ធ​អស់​១​យប់

លុះដល់​វេលា​ម៉ោង​៧​និង​៣០​នាទី​ព្រឹក​ថ្ងៃ​ទី​២៦ ខែកុម្ភៈ ជនសង្ស័យ​២​នាក់​នោះ​បាន​សម្រុក​រត់​ចេញពី​ក្នុងផ្ទះ​ដែល​នគរបាល​ឡោម​ព័ទ្ធ​នោះ​ចូល​ទៅ​ក្នុង​ដី​ឡូតិ៍៍​មួយ​​កន្លែង​ដែល​មាន​ស្មៅ​និង​​កក់​ដុះ​យ៉ាង​ក្រាស់ ស្ថិត​នៅ​តាម​បណ្ដោយ​ផ្លូវ​បេតុង​ភូមិ​ទួល​ពង្រ សង្កាត់​ចោម​ចៅ​ទី​១ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ​។

តាម​ប្រភព​ព័ត៌មាន​បាន​ឲ្យ​ដឹង​ថា ខណៈនោះ​កម្លាំង​សមត្ថកិច្ច​ខាងលើ​ក៏​បាន​ដក​ចេញពីផ្ទះ​ដែល​បាន​ឡោម​ព័ទ្ធ​ពេញ​១​យប់​នោះ ហើយ​បន្ត​ទៅ​ធ្វើការ​ឡោម​ព័ទ្ធ​ទីតាំង​ដែល​ជនសង្ស័យ​រត់​ចូល​ទៅ​ពួន​សម្ងំ​នោះ​វិញ ហើយ​ភ្លាម​ៗ​រុករក​ឃើញ​ព្រមទាំង​ធ្វើការ​ឃាត់ខ្លួន​បាន​ម្នាក់​។

តាមប្រភពព័័ត៌មាន​បាន​ឱ្យ​ដឹង​បន្តទៀត​ថា អ្វើ​ដែល​ជា​ការ​ចាប់អារម្មណ៍​នោះ ​បន្ទាប់​ពី​សមត្ថកិច្ច​ឃាត់ខ្លួន​ជនសង្ស័យ​បាន​រួច​បណ្ដើរ​ឡើងគោក គេសង្កេតឃើញ​ស្ត្រី​ជា​ម្ដាយ​រារាំង​មិន​ឲ្យ​អ្នកកាសែត​ថត​កូន​ខ្លួន​នោះ​ទេ ហើយ​បាន​បេះ​ស្លឹក​ឈូក​ហុច​ឲ្យ​កូនប្រុស​បាំង​មុខ និង​ក្រោយមក​ទៀត​ជនសង្ស័យ​បាន​ត្បុល​ក្បាល​ចូល​ទៅ​ក្នុង​អាវ​ប្រជា​ការពារ​លាក់​មុខ​ដូច​សត្វ​ពង្រូល​ ព្រោះតែ​ខ្លាច​កាមេរ៉ា​អ្នកកាសែត ដោយ​មិន​មាន​ភាព​ក្លាហាន​ដូច​ពេល​កាន់​ដាវ​ កាន់​កាំបិត​ដេញ​កា.ប់​មនុស្ស​ និង​កា.ប់​បំផ្លាញ​ម៉ូតូ​ដូច​កាលពី​យប់​ឡើយ​។​

តាមប្រភព​ព័ត៌មានបាន​ឱ្យដឹង​បន្ត​ថា ​រីឯជនសង្ស័យ​ម្នាក់​ទៀត​បាន​បន្ត​លាក់ខ្លួន​នៅ​ក្នុង​ទឹក​ដែល​មាន​កក់​ដុះ​ក្រាស់ឃ្មឹក​ ។ ​ចំណែក​កម្លាំង​សមត្ថកិច្ច​ដោយ​មានការ​ចូលរួម​ពី​ប្រជាពលរដ្ឋ​ផង​បាន​ធ្វើការ​ឡោម​ព័ទ្ធ​និង​រុករក​ជា​បន្ត​ទៀត រហូត​ដល់​វេលា​ម៉ោង​៩​និង​៥០​នាទី​ព្រឹក​ថ្ងៃ​ដដែល​ទើប​រក​ឃើញ​និង​ឃាត់ខ្លួន​បាន​ម្នាក់​ទៀត​។

តាម​ប្រភព​ដដែល​បាន​បន្ត​ទៀត​ថា សរុប​មក​នៅ​ក្នុង​ការ​ឡោម​ព័ទ្ធ​ជា​ច្រើន​ម៉ោង​នេះ ជនសង្ស័យ​២​នាក់​ត្រូវ​ចាប់ខ្លួន ហើយ​ពុំ​ទាន់​ត្រូវ​បាន​ស្គាល់​អត្តសញ្ញាណ​នៅឡើយ រីឯ​បក្ខ​​ពួក​ម្នាក់​បាន​រត់គេច​ខ្លួន​បាត់​តាំងពី​ក្រោយ​ពេល​កើតហេតុ​ភ្លាម​ៗ​មក​ម្ល៉េះ​។

​នៅ​វេលា​ម៉ោង​១០​ព្រឹក​ថ្ងៃ​ដដែល​នោះ ​លោក​ម៉​ន វុ​ធី អធិការ​នគរបាល​ខណ្ឌ​ពោធិ៍​សែន​ជ័យ​បាន​បញ្ជា​ឲ្យ​កម្លាំង​នគរបាល​ចុះ​ទៅ​កាន់​ផ្ទះ​ដែល​ធ្វើការ​ឡោម​ព័ទ្ធ​កាលពី​យប់​នោះ​ម្ដងទៀត​ ដើម្បី​នាំ​ខ្លួន​ម្ចាស់ផ្ទះ​ទៅ​ធ្វើការ​សាកសួរ​និង​ចាត់ការ​តាម​ច្បាប់​ផង​ដែរ ប៉ុន្តែ​ពេល​ទៅ​ដល់​ម្ចាស់ផ្ទះ​រូប​នោះ​បាន​រត់គេច​ខ្លួន​បាត់​ទៅ​ហើយ​។​

ទោះបីជា​បែប​ណា ​កម្លាំង​នគរបាល​កំពុងធ្វើការ​ស្រាវជ្រាវ​ដើម្បី​រក​ចាប់ខ្លួន​បក្ខ​ពួក​ដែល​គេចខ្លួន​រួច រួម​និង​ម្ចាស់ផ្ទះ​ដែល​ជួយ​លាក់​បំពាន​ក្រុម​អន្ធពាល​ទាំងនេះ​កាលពី​យប់​នោះ​ហើយ​៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ