ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រុករកជន​សង្ស័័យ​ផ្អើល​ទួលពង្រ​ទាំង​ព្រឹក ក្រោយ​ឡោមព័ទ្ធ​​អស់​១​​យប់​

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ តាមសេចក្តីរាយការណ៍៍បឋមបាន​ឱ្យ​ដឹង​ថា នាវេលាម៉ោង​​​៧​និង​៣០នាទីព្រឹកថ្ងៃទី​​​​២៦ កុម្ភៈ ឆ្នាំ​២០២១ កម្លាំង​សមត្ថកិច្ច​ខណ្ឌពោធិសែនជ័យ​បានធ្វើការ​ឡោមព័័ទ្ធទីតាំង​ដីឡូតិ៍មួយកន្លែង​ដែលមានស្មៅ​និងកក់ដុះពេញ ស្ថិត​ក្នុងភូមិទួលពង្រ សង្កាត់ចោមចៅទី​១ ខណ្ឌពោធិសែនជ័យ…

រាជធានីភ្នំពេញ ៖ តាមសេចក្តីរាយការណ៍៍បឋមបាន​ឱ្យ​ដឹង​ថា នាវេលាម៉ោង​​​៧​និង​៣០នាទីព្រឹកថ្ងៃទី​​​​២៦ កុម្ភៈ ឆ្នាំ​២០២១ កម្លាំង​សមត្ថកិច្ច​ខណ្ឌពោធិសែនជ័យ​បានធ្វើការ​ឡោមព័័ទ្ធទីតាំង​ដីឡូតិ៍មួយកន្លែង​ដែលមានស្មៅ​និងកក់ដុះពេញ ស្ថិត​ក្នុងភូមិទួលពង្រ សង្កាត់ចោមចៅទី​១ ខណ្ឌពោធិសែនជ័យ ដើម្បីចាប់ជនសង្ស័យ២នាក់ ដែលបាន​ធ្វើសកម្មភាពកា.ប់បំផ្លាញ​ម៉ូតូ​របស់​ជនរងគ្រោះ​កាលពីវេលាយប់ថ្ងៃទី​​២៥ កុម្ភៈ ។​ គួររំលឹកថា មិនដឹង​មានរឿង​អ្វី​! កា​.​ប់​ខ្ទេច​ម៉ូតូ​៣​គ្រឿង រួច​នាំ​គ្នា​រត់​ចូល​ផ្ទះ​១​កន្លែង​បាត់

តាមសេចក្តីរាយការណ៍បាន​បន្ត​ថា ​បន្ទាប់ពីជនសង្ស័យ​ធ្វើសកម្មភាព​កា.ប់ម៉ូតូខ្ទេចរួ​ហើយ ក៏​បាននាំគ្នារត់គេចខ្លួនចូលផ្ទះ​មួយកន្លែង​នៅម្តុំភូមិឃុំ​កើតហេតុ​ខាងលើនេះ ដោយសមត្ថកិច្ចបានធ្វើការ​ឡោមព័័ទ្ធ​​​ផ្ទះ​មួយកន្លែង​នោះ​អស់រយៈពេល​១យប់ហើយ លុះព្រឹកឡើង​ក្រុមជនសង្ស័័យឆ្លៀតឱកាស​​ក៏នាំគ្នា​រត់គេចចេញពីផ្ទះ​នោះ​ចូលទៅក្នុង​ចំណុច​ដីឡូតិ៍៍ដែលមានស្មៅ និង​កក់ដុះខាងលើ ។

តាមសេចក្តីរាយការណ៍បាន​ឱ្យ​ដឹង​បន្តទៀត​​ថា គិតមកត្រឹមវេលាម៉ោង​​៩​និង​​​១៧នាទីព្រឹកថ្ងៃដដែលនេះដែរ សមត្ថកិច្ច​ចាប់ឃាត់ខ្លួនជនសង្ស័័យ​​​បាន​ម្នាក់ រួចនាំទៅកាន់ប៉ុស្តិ៍ចោមចៅទី​១​​ ​ចំណែក​ជនសង្ស័យ​ម្នាក់ទៀត​កំពុង​សំងំលាក់ខ្លួននៅ​ចំណុច​​ដីឡូតិ៍​ដែលមានស្មៅ និង​កក់ដុះខាងលើ ​ត្រូវ​បាន​​សមត្ថកិច្ចនៅតែរុករកជា​បន្ត​ទៀត​ ប៉ុន្តែរកមិនទាន់ឃើញនៅឡើយទេ ។ ព័ត៌មានលម្អិត​នឹងមានផ្សាយជូននៅលើទំព័រកាសែតកោះសន្តិភាព ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ