ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មិនដឹងមានរឿងអ្វី! កា.ប់ខ្ទេចម៉ូតូ​៣គ្រឿង រួចនាំគ្នា​រត់ចូលផ្ទះ១​កន្លែង​​​​​​​​​​​បាត់​

3 ឆ្នាំ មុន
  • ភ្នំពេញ

​រាជធានីភ្នំពេញ ៖ យុវជន​៣​នាក់​កំពុង​ផឹកស្រាបៀរអស់​​ម្នាក់​១​កំប៉ុង ស្រាប់តែ​មាន​​ជន​បង្ក១ក្រុម​​មាន​គ្នា​៣​នាក់​ជិះ​ម៉ូតូ​មួយគ្រឿង​ប្រដាប់ដោយ​ដាវ និង​កាំបិត​នាំ​គ្នា​​ចូល​មក​​ធ្វើសកម្មភាព​កាប់​ម៉ូតូ​​របស់យុវជនទាំងនោះ​​​បណ្តាល​ឱ្យ​ខ្ទេច​អស់​៣​គ្រឿង បង្ក​អោយ​មានការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​៨​និង​៣០​នាទី​យប់​ថ្ងៃ​ទី​២៥​ ខែកុម្ភៈ ​ឆ្នាំ​២០២១ នៅចំណុច​​ទល់មុខ​រោង​ចក្រ​យូ​មីង​ដា ស្ថិត​ក្នុង​ភូមិ​ត្រពាំង​ថ្លឹង…

​រាជធានីភ្នំពេញ ៖ យុវជន​៣​នាក់​កំពុង​ផឹកស្រាបៀរអស់​​ម្នាក់​១​កំប៉ុង ស្រាប់តែ​មាន​​ជន​បង្ក១ក្រុម​​មាន​គ្នា​៣​នាក់​ជិះ​ម៉ូតូ​មួយគ្រឿង​ប្រដាប់ដោយ​ដាវ និង​កាំបិត​នាំ​គ្នា​​ចូល​មក​​ធ្វើសកម្មភាព​កាប់​ម៉ូតូ​​របស់យុវជនទាំងនោះ​​​បណ្តាល​ឱ្យ​ខ្ទេច​អស់​៣​គ្រឿង បង្ក​អោយ​មានការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​៨​និង​៣០​នាទី​យប់​ថ្ងៃ​ទី​២៥​ ខែកុម្ភៈ ​ឆ្នាំ​២០២១ នៅចំណុច​​ទល់មុខ​រោង​ចក្រ​យូ​មីង​ដា ស្ថិត​ក្នុង​ភូមិ​ត្រពាំង​ថ្លឹង សង្កាត់​ចោម​ចៅ​ទី​១ ខណ្ឌ​ពោធិ៍​សែន​ជ័យ ​រាជធានីភ្នំពេញ ។

ជន​បង្ក​មាន​គ្នា​៣​នាក់ មិន​ទាន់​ស្គាល់​អត្តសញ្ញាណ​នៅឡើយ​ទេ ជិះ​ម៉ូតូ​​មួយគ្រឿង​ម៉ាក​ហុងដា​ឌ្រី​ម ស៊េរី​​ឆ្នាំ​២០១៥​ ពណ៌ខ្មៅ​ ពាក់​ស្លាក​លេខ កំពង់ឆ្នាំង 1B-0380 ។

ចំណែក​ជន​រង​គ្រោះ​មាន​គ្នា​៣​នាក់​ជិះ​ម៉ូតូ​៣​គ្រឿង ​ក្នុងនោះ ​១-​ឈ្មោះ យុន រិ​ត ភេទ​ប្រុស អាយុ​២៤​ឆ្នាំ ​ជា​កម្មករ​រោងចក្រ ស្នាក់​នៅ​​​ភូមិឃុំកើតហេតុ​​ខាងលើ​ មានស្រុក​កំណើត​នៅ​ភូមិ​ព្រៃ​ស្វា ឃុំ​ស្ពឺ​ខ ស្រុក​បាភ្នំ ខេត្តព្រៃវែង ជិះ​ម៉ូតូ​​​មួយគ្រឿង​ម៉ាក​ស៊ុ​យ​​ហ្សុយគី​និ​ច ​ពណ៌​ក្រហម​លា​យស ពាក់​ស្លាក​លេខ ព្រៃវែង​ 1K-1518 ។ ២-ឈ្មោះ ភួង ពិសិដ្ឋ ភេទ​ប្រុស អាយុ​១៨​ឆ្នាំ ជា​កម្មករ​រោងចក្រ ស្នាក់​នៅ​ភូមិ​​ឃុំកើតហេតុ​ខាងលើ​ មានស្រុក​កំណើត​នៅ​ភូមិ ស្នាម​ពុក ឃុំ​វសល​ពង់ ស្រុក​ឧដុង្គ​ ខេត្តកំពង់ស្ពឺ ជិះ​ម៉ូតូ​​មួយគ្រឿង​ម៉ាក​ហុងដា​ឌ្រី​ម ស៊េរី​​ឆ្នាំ​២០១៩ ​ពណ៌​ខ្មៅ​ ពាក់​ស្លាក​លេខ កំពង់ស្ពឺ 1O-3078 ។ ​ននិង​​៣​-ឈ្មោះ សៅ វ៉ាង ​ភេទ​ប្រុស ​អាយុ​១៨​ឆ្នាំ ​ជា​​កម្មករ​រោងចក្រ ស្នាក់​នៅ​ទល់មុខ​រោងចក្រ​​​ក្នុងភូមិឃុំកើតហេតុ​ខាងលើ​ មានស្រុក​កំណើត​នៅ​ភូមិ​ម្រិញ ឃុំ​ត្រពាំង​ស្រែ ស្រុ​កមេ​សាង​ ខេត្តព្រៃវែង ជិះ​ម៉ូតូ​​មួយគ្រឿង​ម៉ាក​ហុងដា​ឌ្រី​ម ​ស៊េរី​ឆ្នាំ​២០១៩​ឡើង​ស៊េរី​២០២១​ ពាក់​ស្លាក​លេខ កណ្តាល​ 1AB-7549​។

តាម​ប្រភព​ព​ត៌​មាន​ពី​ជន​រង​គ្រោះ​ទាំង​៣​នាក់​បានអោយ​ដឹង​ថា នៅ​មុន​ពេល​កើតហេតុ ពួក​គាត់​មាន​គ្នា​៣​នាក់​ជិះ​ម៉ូតូ​ម្នាក់​១​គ្រឿង​មក​ផឹកស៊ី​នៅ​ចំណុច​កើតហេតុ​ខាងលើ​ លុះ​នាំ​គ្នា​ផឹក​ស្រា​​បៀរ​អស់​​ម្នាក់​មួយ​កំប៉ុង​ ក៏​ស្រាប់តែ​ឃើញ​ជន​បង្ក​ដែល​មិន​ធ្លាប់​ស្គាល់គ្នា​នោះ​ទេ​ មាន​គ្នា​ចំនួន​៣​នាក់​ជិះ​ម៉ូតូ​មួយ​គ្រឿង មាន​ដាវ​និ​ង​ដំបង មក​កា.ប់​និង​វាយ​ម៉ូតូ​​របស់​​​ពួក​គាត់​ បណ្តាល​ឲ្យ​រង​ការ​ខូចខាត​ទាំង​៣​គ្រឿង ដោយ​ពួក​គាត់​មិន​ហ៊ាន​តបត នឹង​ជន​បង្ក​នោះ​ឡើយ ។ ភ្លាម​ៗ​នោះ ជន​បង្ក​បាន​នាំ​គ្នា​ជិះ​ម៉ូតូ​គេចខ្លួន ស្រប​ពេល​នោះ​កំលាំង​សមត្ថកិច្ច​នគរបាល​ក៏​បាន​ដេញ​តាម​ផង​ដែរ ។

តាម​ប្រភព​ព​ត៌​មាន​ពី​កំលាំង​នគរបាល​ប៉ុស្តិ៍​បានអោយ​ដឹង​ថា នៅ​មុន​ពេល​កើតហេតុ ដោយសារ​មាន​​ប្រជាពលរដ្ឋ​បាន​ទូរស័ព្ទ​ប្តឹង​ពី​ករណី​​ឈ្លោះ​គ្នា​នៅ​ជិត​កន្លែង​កើតហេតុ តែ​មិន​ទាន់​ទៅ​ដល់​កន្លែង​ប្រជាពលរដ្ឋ​ប្តឹង​ផង ក៏​ស្រាប់តែ​ឃើញ​ភាគី​បង្ក​ដែល​វាយ​កំទេច​ម៉ូតូ​ជន​រង​គ្រោះ ភ្លាម​នោះ​កំលាំង​នគរបាល​ប៉ុស្តិ៍​បាន​ដេញ​ប៉ផាប់ចាប់ពភីង​ តែ​ជន​បង្ក​បាន​រត់​ចូល​ផ្ទះ​ទាំង​៣​នាក់​បាត់ ដោយ​ទុក​ម៉ូតូ​នៅ​ខាង​មុខ​ផ្ទះ ។

តាម​ប្រភពដដែលបានបន្ត​ថា ​​ពេល​​នោះ​កំលាំង​នគរបាល​ប៉ុស្តិ៍ បំរុង​ចូល​ទៅ​ចាប់​បក្ខ​ពួក​ជន​បង្ក​ទាំង​៣​នាក់​ភ្លាម​ៗ​ដែរ តែ​ត្រូវ​បាន​បងស្រី​ជន​បង្ក​ជា​ម្ចាស់ផ្ទះ​បាន​បិទទ្វារ មិន​អោយ​សមត្ថកិច្ច​ចូលចាប់​ឡើយ ។ បន្ទាប់​ពី​សមត្ថកិច្ច​នគរបាល​ប៉ុស្តិ៍​ត្រូវ​បាន​ម្ចាស់ផ្ទះ​ហាមឃាត់​មិន​ឲ្យ​ចូលចាប់​បក្ខពួក​ជន​បង្កនោះ​ ដោយ​មាន​លោក​អធិការរង​ខណ្ឌ​ពោធិ៍​សែន​ជ័យ​បានចុះ​​មក​ភ្លាម​ៗ​ហៅ​មេ​ភូមិ និ​ង​អោយ​ម្ចាស់ផ្ទះ​ជួយ​សហការ តែ​ម្ចាស់ផ្ទះ​មិន​ព្រម​សហការ​ជាមួយ​សមត្ថកិច្ច​ទេ គឺ​មិន​ព្រម​បើកទ្វារ​ឲ្យ​សមត្ថកិច្ច​ចូល​ទៅ​ចាប់​ជន​បង្ក​ទេ ។

ក្រោយ​ពេល​កើតហេតុ ជន​រង​គ្រោះ​ទាំង​៣​នាក់ ត្រូវ​បាន​សមត្ថកិច្ច​នាំ​ទៅ​ដាក់​ពាក្យបណ្ដឹង​នៅ​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ចោម​ចៅ​ទី​១​ភ្លាម​ៗ ដោយឡែក​នៅផ្ទះ​របស់​ជន​បង្ក​ត្រូវ​បាន​សមត្ថកិច្ច​នាំ​គ្នា​យាម​ព័ទ្ធ​រហូត​ដល់​ពេល​ព្រឹក​ម៉ោង​រដ្ឋបាល ទើប​ចាត់ការ​តាម​និ​តិ​វិធី​បន្ត​ទៀត ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ