ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ហៅបុរសម្នាក់ឱ្យឈប់ រួច​ហុច​ថ្នាំ លុះគេមិនយក ព្រួតគ្នា​​ធ្វើ​សកម្ម​ភាព​

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ បុរស​ម្នាក់​ជិះ​ម៉ូតូ​​ទៅ​ទិញ​គ្រឿងបន្លាស់​ម៉ាស៊ីន​គៀប​ទឹកអំពៅ ស្រាប់តែ​លេចមុខ​ជនសង្ស័យ​​មួយក្រុម​មាន​គ្នា៨នាក់​ ហៅឱ្យឈប់ ​រួច​ហុចថ្នាំញៀ.នឱ្យ លុះជនរងគ្រោះមិនព្រមយក ក៏​ព្រួតគ្នា​ធ្វើ​សកម្មភាព​វាយជនរងគ្រោះ ​បណ្ដាល​ឲ្យ​ជ្រុះ​យក​ទូរ​ស័័ព្ទ​មួយ​គ្រឿង​ ហើយ​ជន​​​សង្ស័យ​​នាំ​គ្នា​យក​ទូរស័ព្ទ​នោះ​​គេច​ខ្លួន​បាត់​ពី​កន្លែង​កើតហេតុ…

រាជធានីភ្នំពេញ ៖ បុរស​ម្នាក់​ជិះ​ម៉ូតូ​​ទៅ​ទិញ​គ្រឿងបន្លាស់​ម៉ាស៊ីន​គៀប​ទឹកអំពៅ ស្រាប់តែ​លេចមុខ​ជនសង្ស័យ​​មួយក្រុម​មាន​គ្នា៨នាក់​ ហៅឱ្យឈប់ ​រួច​ហុចថ្នាំញៀ.នឱ្យ លុះជនរងគ្រោះមិនព្រមយក ក៏​ព្រួតគ្នា​ធ្វើ​សកម្មភាព​វាយជនរងគ្រោះ ​បណ្ដាល​ឲ្យ​ជ្រុះ​យក​ទូរ​ស័័ព្ទ​មួយ​គ្រឿង​ ហើយ​ជន​​​សង្ស័យ​​នាំ​គ្នា​យក​ទូរស័ព្ទ​នោះ​​គេច​ខ្លួន​បាត់​ពី​កន្លែង​កើតហេតុ ។

ហេតុការណ៍​ខាងលើនេះ​​បាន​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​៦​និង​៣០​នាទី​យប់​ថ្ងៃ​ទី​២៥ ខែកុម្ភៈ ឆ្នាំ​២០២១​ នៅ​តាម​បណ្ដោយ​ផ្លូវ​៣០​ម៉ែត្រ ស្ថិត​ក្នុង​ភូមិ​ទ្រ​ណា​ក់​ត្រ​យឹ​ង សង្កាត់​ចោម​ចៅ​ទី​២ ខណ្ឌ​ពោធិ៍​សែន​ជ័យ ​រាជធានី​ភ្នំពេញ ។

ជន​រង​គ្រោះឈ្មោះ​ ថ.ស.ខ អាយុ​២៦​ឆ្នាំ ជា​អ្នកលក់​ទឹកអំពៅ ស្នាក់​ក្នុងសង្កាត់​ចោម​ចៅ​ទី​២ ខណ្ឌ​ពោធិ៍​សែន​ជ័យ មានស្រុក​កំណើត​នៅស្រុក​កៀនស្វាយ ខេត្តកណ្ដាល​ ។ ចំណែក​ម៉ូតូ​​របស់​ជន​រង​គ្រោះ​ម៉ាកស្មាស​វី​ ពណ៌ខ្មៅ ។

តាម​ប្រភព​ព័ត៌មាន​ពី​ជន​រង​គ្រោះ​បាន​ប្រាប់​ឱ្យ​ដឹង​ថា ​នៅ​មុន​ពេល​កើតហេតុ​ គាត់​បាន​ជិះ​ម៉ូតូ​ចេញពី​ផ្ទុះ​ជួល​​ ក្នុង​គោលបំណង​ទៅ​ទិញ​គ្រឿងបន្លាស់​ម៉ាស៊ីន​គៀប​ទឹកអំពៅ​ ព្រោះ​ម៉ាស៊ីន​គៀប​ទឹកអំពៅ​របស់​គាត់​ខូច ។

តាមប្រភពដដែល​​បានបន្ត​ថា ពេល​កំពុង​តែ​ជិះ​ម៉ូតូ​ក្នុង​ទិស​ដៅ​ពី​លិចទៅ​កើត តាម​បណ្ដោយ​ផ្លូវ​៣០​ម៉ែត្រ​ លុះ​ទៅ​ដល់​ចំណុច​កើតហេតុ​ត្រង់​ចំណុច​ភូមិ​ទ្រ​ណា​ក់​ត្រ​យឹ​ង សង្កាត់​ចោម​ចៅ​ទី​២ ស្រាប់តែ​មាន​ជនសង្ស័យ​១ក្រុមមាន​គ្នា​៨នាក់​បាន​ហៅ​រូប​គាត់​អោយ​ឈប់​ហើយ​បាន​ហុច​គ្រឿងញៀ.ន​១​កញ្ចប់​​មក​ឱ្យ​គាត់ ​។ ប៉ុន្តែ​គាត់​បាន​បដិសេធ​មិន​ព្រមយក​ រួច​​ក៏៏​បោះចោល​គ្រឿងញៀ.ន​នោះ ​ស្រាប់តែ​​ក្រុមជនសង្ស័យព្រួត​គ្នា​វាយ​​គាត់ ​ធ្វើ​ឲ្យ​​គាត់​ភ័យយ​​រត់​ចោល​ម៉ូតូ​ និង​ធ្លាក់​ទូរស័ព្ទពី​ខ្លួន ​ភ្លាម​ៗ​នោះ​ក្រុមជនសង្ស័យ​បាន​នាំ​គ្នា​រើស​យក​ទូរស័ព្ទ​ ព្រមទាំង​វាយ​ម៉ូតូ​​​របស់គាត់​ បណ្តាល​ឱ្យ​រង​ការ​ខូចខាត​ទាំង​មុខ​ទាំង​ក្រោយ​។

តាមប្រភពដដែលបានបន្តទៀត​ថា ភ្លាម​ៗ​នោះ​ដែរ ​គាត់​បាន​ស្រែកហៅ​អោយ​ប្រជាពលរដ្ឋ​ជួយ​ដែរ​ ​ប៉ុន្តែ​គ្មាន​អ្នក​ណា​ជួយ​គាត់​​​ឡើយ​ បន្ទាប់​មក​គាត់​បានរ​ត់ទៅ​ប្ដឹង​សមត្ថកិច្ច​នៅ​ប៉ុស្តិ៍​ចោម​ចៅ​ទី​៣ តែ​ដោយសារ​កើតហេតុ​នៅ​ប៉ុស្តិ៍​ចោម​ចៅ​ទី​២​ ទើប​សមត្ថកិច្ចប៉ុស្តិ៍៍ចោមចៅ​​ទី​៣​ បានអោយគាត់​​ទៅ​ដាក់​ពាក្យបណ្ដឹង​ទៅ​ប៉ុស្តិ៍​ចោម​ចៅ​ទី​២​វិញ​។

តាម​ប្រភព​ព័ត៌មាន​ពី​ប្រជាពលរដ្ឋ​នៅ​កន្លែង​កើតហេតុ​បាន​​ឱ្យ​ដឹង​ថា ​នៅ​ចំណុច​កើតហេតុ​ខាងលើ​​នេះ ​សម្បូរ​​អ្នក​លក់​គ្រឿងញៀ.ន​ និង​​អ្នក​ប្រើប្រាស់​គ្រឿងញៀ.ន​ជា​ច្រើន ហើយ​ពួកគាត់​​សុំ​អោយ​សមត្ថកិច្ច​ជួយ​ចាត់​​វិធានការ​ទប់ស្កាត់​បទល្មើស​ទាំងអស់​នោះ​ផង​។

ក្រោយ​ពេល​កើតហេតុ​ សមត្ថកិច្ច​បាន​ទទួល​ពាក្យបណ្តឹង​​របស់​ជន​រង​គ្រោះ​រួចរាល់​ហើយ​​និង​ធ្វើការ​ស្រាវជ្រាវ​រកមុខ​សញ្ញា​ជនសង្ស័យ​ទាំងនោះ ​ដើម្បី​យក​មក​ផ្ដន្ទាទោស​ទៅ​តាម​ផ្លូវច្បាប់​នៅ​ថ្ងៃក្រោយ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ