ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នៅ​ច្រក​ទ្វារ​អន្តរជាតិ​ប៉ោយ​ប៉ែ​ត​ភ្ញៀវ​ទេស​ចរ​​ធ្លាក់​ចុះ​១៥% បន្ទាប់​​ពី​ផ្ទុះ​គ្រាប់បែក​​កណ្តាល​​ក្រុង​​​បាង​កក​

8 ឆ្នាំ មុន

ខេត្តបន្ទាយមានជ័យ ៖ ក្រោយ​ពី​មាន​ករណី​ផ្ទុះ​គ្រាប់បែក​នៅ​កណ្តាល​ទីក្រុង​បាងកក ប្រទេស​ថៃ រួច​មក នៅ​ច្រក​ទ្វា​អន្តរជាតិ​ប៉ោយ​ប៉ែ​ត ចំនួន​ភ្ញៀវ​ទេសចរ​បរទេស​មានការ​ធ្លាក់​ចុះ​១៥% ក្នុង​រយៈពេល​៣​ថ្ងៃ ។

ខេត្តបន្ទាយមានជ័យ ៖ ក្រោយ​ពី​មាន​ករណី​ផ្ទុះ​គ្រាប់បែក​នៅ​កណ្តាល​ទីក្រុង​បាងកក ប្រទេស​ថៃ រួច​មក នៅ​ច្រក​ទ្វា​អន្តរជាតិ​ប៉ោយ​ប៉ែ​ត ចំនួន​ភ្ញៀវ​ទេសចរ​បរទេស​មានការ​ធ្លាក់​ចុះ​១៥% ក្នុង​រយៈពេល​៣​ថ្ងៃ ។

លោក​ជង់ ឡឹម ប្រធាន​មន្ទីរ​ទេសចរណ៍​ខេត្តបន្ទាយមានជ័យ​បានឱ្យ​ដឹង​ថា ក្រោយ​ពេល​ដែល​ផ្ទុះ​គ្រាប់បែក​កណ្តាល​ទីក្រុង​បាងកក​កាលពី​ថ្ងៃ​ទី​១៧ សីហា ២០១៥ កន្លង​មក​នោះ រយៈពេល​៣​ថ្ងៃ​នៅ​ច្រក​ទ្វារ​អន្តរជាតិ​ប៉ោយ​ប៉ែ​ត ខេត្តបន្ទាយមានជ័យ គឺ​ភ្ញៀវ​អន្តរជាតិ ដែល​ចូល​មក​កម្ពុជា​មានការ​ធ្លាក់​ចុះ​១៥% ក្នុង​នោះ​ភ្ញៀវ​ជនជាតិ​ថៃ​ធ្លាក់​ចុះ​២១% ។

លោក​បាន​បញ្ជាក់​ថា ភ្ញៀវ​អន្តរជាតិ​ចូល​តាម​ច្រក​ទ្វារ​អន្តរជាតិ​ប៉ោយ​ប៉ែ​ត ធ្លាក់​ចុះ​រយៈពេល​៣​ថ្ងៃ ចាប់ពី​ថ្ងៃ​ទី​១៧ សីហា ២០១៥ មាន​ចំនួន​៩១១​នាក់ (​ជនជាតិ​ថៃ​ចំនួន​១៥២​នាក់​), ថ្ងៃ​ទី​១៨ សីហា ២០១៥ មាន​ចំនួន​៩៦៨​នាក់ (​ជនជាតិ​ថៃ​ចំនួន​១៣០​នាក់​) ថ្ងៃ​ទី​១៩ សីហា ២០១៥ មាន​ចំនួន​៧៤៦​នាក់ (​ជនជាតិ​ថៃ​ចំនួន​១៤៥​នាក់​) ។

លោក​បន្ត​ថា បើ​យោង​តាម​ស្ថិតិ​ភ្ញៀវ​ទេសចរ​បរទេស​ឆ្លងកាត់​ប្រទេស​ថៃ​ចូល​មក​ប្រទេស​កម្ពុជា តាម​ច្រក​ទ្វារ​អន្តជាតិ​ប៉ោយ​ប៉ែ​ត​ខេត្តបន្ទាយមានជ័យ ក្នុង​ខែកក្កដា ២០១៥ មាន​ចំនួន​៣៣,៩៦០​នាក់ និង​រយៈពេល​៧​ខែ ឆ្នាំ​២០១៥ មាន​ចំនួន​២៤៥,០១០​នាក់​ភ្ញៀវ​ចំណាត់ថ្នាក់​លេខ​១ ជនជាតិ​ថៃ​ចំនួន​៦២,៤១១​នាក់ លេខ​២.​ជនជាតិ​ហ្វី​លី​ពី​ន​ចំនួន​៥,២៧៣​នាក់ លេខ​៣.​ជនជាតិ​មី​យ៉ា​ន​ម៉ា​ចំនួន​១,៧២៧​នាក់ ។

បើ​ប្រៀបធៀប​ខែកក្កដា ឆ្នាំ​២០១៥ ភ្ញៀវ​បរទេស​ចូល​មក​កម្ពុជា​តាម​ច្រក​ទ្វារ​អន្តរជាតិ​ប៉ោយ​ប៉ែ​ត​មាន​ចំនួន​២៦,៥៨០​នាក់ និង​រយៈពេល​៧​ខែ ក្នុង​ឆ្នាំ​២០១៥ មាន​ចំនួន​២៨១,៥៣៧​នាក់ ភ្ញៀវ​ចំណាត់ថ្នាក់​លេខ​១ ជនជាតិ​ថៃ​ចំនួន​៥២.៥៥០​នាក់ លេខ​២ ជនជាតិ​ហ្វី​លី​ពី​ន​ចំនួន​៧.៥៨៨​នាក់ លេខ​៣ ជនជាតិ​មី​យ៉ា​ន​ម៉ា​មាន​ចំនួន​៧២៤​នាក់ ៕