ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មន្ទីរ​អប់រំ​ខេត្តកំពង់ចាម​យកឈ្នះ​ខេត្ត​កណ្តាល ៦-០

3 ឆ្នាំ មុន
  • ភ្នំពេញ

ខេត្តកំពង់ចាម ៖ ក្រុម​ម្ចាស់ផ្ទះ មន្ទីរ​អប់រំ យុវជន និង​កីឡា​ខេត្តកំពង់ចាម ប្រជែង​បាន ៣​ពិន្ទុ​ពី​ក្រុម​ភ្ញៀវ​ខេត្តកណ្តាល ក្នុង​លទ្ធផល​បច្ចេកទេស ៦​ទល់​០…

ខេត្តកំពង់ចាម ៖ ក្រុម​ម្ចាស់ផ្ទះ មន្ទីរ​អប់រំ យុវជន និង​កីឡា​ខេត្តកំពង់ចាម ប្រជែង​បាន ៣​ពិន្ទុ​ពី​ក្រុម​ភ្ញៀវ​ខេត្តកណ្តាល ក្នុង​លទ្ធផល​បច្ចេកទេស ៦​ទល់​០ នៅ​ក្នុង​ការ​ប្រកួត​សន្សំ​ពិន្ទុ​វិល​ជុំ​ក្នុង​ពូ​ល ឃ ស​ប្តា​ហ៍​ទី​២ កាលពី​ល្ងាច​ថ្ងៃ​ទី​២៤ ខែកុម្ភៈ ឆ្នាំ​២០២១ ពានរង្វាន់​សម្តេច​តេ​ជោ ហ៊ុន សែន លើក​ទី​១៥ រដូវ​កាល​ថ្មី ២០២១ ថ្នាក់​ខេត្ត ។

នៅ​ក្នុង​វគ្គ​ទី​១ ក្រុម​មន្ទីរ​អប់រំ យុវជន និង​កីឡា​ខេត្តកំពង់ចាម បាន​បើក​ការ​នាំមុខ​លើ​ក្រុម​ខេត្តកណ្តាល ៣​ទល់​០ ហើយ​នៅ​វគ្គ​ទី​២​ក្រុម​ម្ចាស់ផ្ទះ​មួយ​នេះ​ធ្វើ​សម្រេច​បាន​៣​គ្រាប់​បន្ថែម ដោយ​មិន​ឲ្យ​ក្រុម​ភ្ញៀវ​តដៃ​បាន​ឡើយ​។

នៅ​ក្នុង​ការ​ប្រកួត​ស​ប្តា​ហ៍​ទី​១ កាលពី​ថ្ងៃ​ទី​១៧ កុម្ភៈ ឆ្នាំ​២០២១ មន្ទីរ​អប់រំ យុវជន និង​កីឡា​ខេត្តកំពង់ចាម ចែក​គ្នា​ម្នាក់​១​ពិន្ទុ​ជាមួយ​ក្រុម​មន្ទីរ​អប់រំ យុវជន និង​កីឡា​ខេត្តស្វាយរៀង ក្រោយ​រក្សា​លទ្ធផល​ស្មើគ្នា ២​ទល់​២ ។ ដូច្នេះ​២​ប្រកួត​របស់​មន្ទីរ​អប់រំ យុវជន និង​កីឡា​ខេត្តកំពង់ចាម ឈ្នះ​១ ស្មើ​១ មាន​៤​ពិន្ទុ ខណៈ​ក្រុម​មន្ទីរ​អប់រំ យុវជន និង​កីឡា​ខេត្តស្វាយរៀង និង​ខេត្តកណ្តាល​នៅ​សល់​១​ប្រកួត​ជាមួយ​គ្នា នា​ថ្ងៃ​ទី​២ ខែមីនា ឆ្នាំ​២០២១ ដើម្បី​បញ្ចប់​ជើង​ទី​១ វគ្គ​សន្សំ​ពិន្ទុ​ក្នុង​ពូ​ល ឃ​។ ចំពោះ​លទ្ធផល​៣​ប្រកួត​ផ្សេង​ទៀត កាលពី​ថ្ងៃ​ទី​២៤ ខែកុម្ភៈ ឆ្នាំ​២០២១ សម្រាប់​ស​ប្តា​ហ៍​ទី​២​នេះ​ដែរ រួម​មាន​៖ ក្រុម​រដ្ឋបាល​ខេត្តតាកែវ​បាន​ប្រកួត​ចាញ់​ក្រុម​ភ្នំពេញ​ហ្គា​ឡាក់​ស៊ី ០​ទល់​៣, ខេត្តបន្ទាយមានជ័យ ២​ទល់​២ ជាមួយ​ក្រុម​សូ​ហ្វី​យ៉ា​ខេត្ត​ប៉ៃលិន ខណៈ​ខេត្ត​ព្រះ​សីហ​នុ​ចាញ់​កោះកុង​អេ​ហ្វ​.​ស៊ី ដោយ​លទ្ធផល​០​ទល់​២​។

សូម​បញ្ជាក់​ថា គ្រប់​ក្រុម​ទាំងអស់ នៅ​ក្នុង​ពូ​លនីមួយ​ៗ(៦​ពូ​ល​) នឹង​ត្រូវ​បន្ត​ជួប​គ្នា​ចំនួន​ពីរ​ជើង ដោយ​ប្រើប្រាស់​រយៈពេល​សរុប​៦​ស​ប្តា​ហ៍ ដើម្បី​ស្វែងរក​ក្រុម​ចំណាត់ថ្នាក់​លេខ​១ និង​លេខ​២ នៃ​ពូ​ល​ទាំង​៦ ស្មើនឹង​១២​ក្រុម និង​ក្រុម​ចំណាត់ថ្នាក់​លេខ​៣ ល្អ​ជាងគេ​ចំនួន​៤​ក្រុម នៃ​ពូ​ល​ទាំង​៦(​បង្គ្រប់​១៦​ក្រុម​) ដើម្បី​ឡើង​ទៅ​ប្រកួត​នៅ​វគ្គ​១៦​ក្រុម​ថ្នាក់​ខេត្ត​បន្ត​ទៀត ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ