ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គុណសម្បត្តិ​របស់​អ្នកបួស​៩​យ៉ាង

3 ឆ្នាំ មុន

បព្វជិត​ជា​អ្នក​លះបង់​សម្បត្តិ​គ្រហស្ថ​ទាំងអស់ ពោល​ជា​អ្នក​មិន​មានផ្ទះ​សម្បែង មិន​មាន​ប្រពន្ធ​កូន មិន​មានទ្រព្យ​សម្បត្តិ​កាត់​កិលេស​លោកិយ​ចោល​មិន​មាន​សេសសល់​អ្វី​ឡើយ ជា​អ្នក​ប្រាថ្នា​តិច​កិច្ច​សំខាន់​គឺ​ស្វែងរក​ទី​ស្ងាត់​កម្ចាត់​កិលេស ។ អ្នកបួស​មានគុណ​សម្បត្តិ​៩​យ៉ាង​គឺ ១-​ជា​អ្នកមាន​សេចក្ដី​ប្រាថ្នា​តិច ២-​មាន​សេចក្ដី​សន្តោ​ស​ច្រើន ៣-​មាន​សេចក្ដី​ត្រេកអរ​ក្នុង​ទី​ស្ងាត់…

បព្វជិត​ជា​អ្នក​លះបង់​សម្បត្តិ​គ្រហស្ថ​ទាំងអស់ ពោល​ជា​អ្នក​មិន​មានផ្ទះ​សម្បែង មិន​មាន​ប្រពន្ធ​កូន មិន​មានទ្រព្យ​សម្បត្តិ​កាត់​កិលេស​លោកិយ​ចោល​មិន​មាន​សេសសល់​អ្វី​ឡើយ ជា​អ្នក​ប្រាថ្នា​តិច​កិច្ច​សំខាន់​គឺ​ស្វែងរក​ទី​ស្ងាត់​កម្ចាត់​កិលេស ។

អ្នកបួស​មានគុណ​សម្បត្តិ​៩​យ៉ាង​គឺ ១-​ជា​អ្នកមាន​សេចក្ដី​ប្រាថ្នា​តិច ២-​មាន​សេចក្ដី​សន្តោ​ស​ច្រើន ៣-​មាន​សេចក្ដី​ត្រេកអរ​ក្នុង​ទី​ស្ងាត់ ៤-​មិន​ច្រឡូកច្រឡំ​ដោយ​ពួក​គណៈ ៥-​គ្មាន​សេចក្ដី​អាល​យ័ ៦-​មាន​ទី​នៅ​ដ៏​ស្ងៀមស្ងាត់ ៧-​មាន​សីល​ដ៏​បរិសុទ្ធ ៨-​មានមារយាទ​ប្រក​បដោយ​សេចក្ដី​ដុះខាត់​កិលេស និង​៩-​ឆ្លាត​ក្នុង​ការ​បដិបត្តិ​ធុតង្គ ។

មួយ​ជីវិត​របស់​អ្នកបួស​តាំងចិត្ត​ប្រាថ្នា​យក​សម្បត្តិ​តែ​មួយ​គត់​គឺ និព្វាន​សម្បត្តិ​កាត់​កិលេស​លោកិយ បាន​សុខសួស្តី​ថ្លៃ​លើស​លោកា ៕ សាន​ សារិន

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ