ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចំនួនអ្នកចាក់វ៉ាក់សាំងកូវីដ១៩ កើនឡើងដល់ជិត ៦ម៉ឺននាក់​ហើយ

3 ឆ្នាំ មុន
  • ភ្នំពេញ

ភ្នំពេញ៖ ក្រសួងការពារជាតិ និងក្រសួងសុខាភិបាល បានប្រកាសផ្សេងគ្នា នៅយប់ថ្ងៃទី២៥ ខែកុម្ភៈថា ចំនួនអ្នកចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ចាប់ពីថ្ងៃទី១០-២៥ ខែកុម្ភៈ បានកើនឡើង​ដល់ចំនួន…

ភ្នំពេញ៖ ក្រសួងការពារជាតិ និងក្រសួងសុខាភិបាល បានប្រកាសផ្សេងគ្នា នៅយប់ថ្ងៃទី២៥ ខែកុម្ភៈថា ចំនួនអ្នកចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ចាប់ពីថ្ងៃទី១០-២៥ ខែកុម្ភៈ បានកើនឡើង​ដល់ចំនួន ៥៩ ៩២៨នាក់​។ ក្នុងនោះ ក្រសួងការពារជាតិ ចាក់បានរហូតដល់ ៤៦៨២៧នាក់ និងក្រសួងសុខាភិបាល ចាក់បាន ១៣១០១នាក់​។

របាយការណ៍បូកសរុបការងារ​ការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ចាក់លើកទី១ និងលើកទី២ របស់ក្រសួងការពារជាតិ បង្ហាញថា ចាប់ពីថ្ងៃទី១០ ខែកុម្ភៈ ដល់ថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២១ មានអ្នកចាក់វ៉ាក់សាំង ចំនួនសរុប ៤៦៩០៨នាក់។ ក្នុងនោះ អ្នកចាក់លើកទី១ មានចំនួន ៤៦៨២៧នាក់ និងចាក់លើកទី២ ចាប់ផ្តើមនៅថ្ងៃទី២៥ ខែកុម្ភៈនេះ បានចំនួន ៨១នាក់។​

សូមរម្លឹកថា នៅថ្ងៃទី២៥ ខែកុម្ភៈនេះ ក្រសួងការពារជាតិ បានចាប់ផ្តើម​ចាក់វ៉ាក់សាំងលើកទី២ ដល់​អ្នកដែលបានចាក់លើកទី១ នៅមន្ទីរពេទ្យព្រះកេតុមាលា។ រីឯ​នៅ ១៤អង្គភាពទៀត កំពុងដំណើរការចាក់វ៉ាក់សាំង​កូវីដដល់កងទ័ព​ លើកទី១ប៉ុណ្ណោះ។ ក្នុងម្នាក់ ត្រូវចាក់វ៉ាក់សាំង ២លើក​ ដោយមានរយៈពេលពី ១៤ថ្ងៃ ទៅ ២៨ថ្ងៃ រាប់ចាប់ពីថ្ងៃចាក់លើកទី១​។

ចំណែក​ក្រសួងសុខាភិបាល បានប្រកាសពីដំណើរការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ចាប់ពីថ្ងៃទី១០ ដល់ថ្ងៃទី២៥ ខែកុម្ភៈ មានចាក់រួចចំនួន ១៣១០១នាក់។ រីឯអ្នកចាក់វ៉ាក់សាំង លើកទី២ នៅមន្ទីរពេទ្យកាល់ម៉ែត្រ និងនៅមន្ទីរពេទ្យព្រះអង្គឌួង មានចំនួន ២៦១នាក់​។ ការចាក់វ៉ាក់សាំងលើកទី២នេះ ចាប់ផ្តើមកាលពីថ្ងៃទី២៤ ខែកុម្ភៈ។ ដោយឡែក នៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត និងមន្ទីរពេទ្យកុមារជាតិ មិនទាន់ចាក់វ៉ាក់សាំង លើកទី២ នៅឡើយទេ​៕