ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចាប់​មន្ត្រី​ពន្ធនាគារ​ម្នាក់ ដាក់គុក ជំនាញរត់ការ​ដោះ​លែង​អ្នក​ជាប់​ឃុំ

3 ឆ្នាំ មុន

ខេត្តកណ្តាល ៖ នៅ​ថ្ងៃ​ទី​២៥ ខែកុម្ភៈ ឆ្នាំ​២០២១​នេះ លោក តុង ដា​រ៉ា មន្ត្រី​ពន្ធនាគារ​ខេត្តកណ្តាល ត្រូវ​បាន​កម្លាំង​ព្រហ្មទណ្ឌ​កំរិត​ស្រាល…

ខេត្តកណ្តាល ៖ នៅ​ថ្ងៃ​ទី​២៥ ខែកុម្ភៈ ឆ្នាំ​២០២១​នេះ លោក តុង ដា​រ៉ា មន្ត្រី​ពន្ធនាគារ​ខេត្តកណ្តាល ត្រូវ​បាន​កម្លាំង​ព្រហ្មទណ្ឌ​កំរិត​ស្រាល នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តកណ្តាល ឃាត់ខ្លួន​ពាក់ព័ន្ធ​ការ​រត់ការ​ដោះ​លែង​ជន​ជាប់​ឃុំ តែ​មិន​បាន​សម្រេច ហើយ​ត្រូវ​អ្នក​ពឹងពាក់​ដាក់​ពាក្យបណ្តឹង ។

ប្រភព​ព័ត៌មាន​ច្បាស់ការ បាន​ប្រាប់​អោយ​ដឹង​ថា ក្រោយ​ការ​សាកសួរ​រួច​មក លោកស្រី ពេ​ជ ម៉ា​រ៉ែ​ន ចៅក្រម​ស៊ើបសួរ​សាលាដំបូង​ខេត្តកណ្តាល បាន​សម្រេច​ឃុំខ្លួន​លោក តុង ដា​រ៉ា ដាក់​ពន្ធនាគារ​បណ្តោះអាសន្ន ។

អ្នកដឹង​រឿង​ច្បាស់ បញ្ជាក់​ថា លោក តុង ដា​រ៉ា តែងតែ​រត់ការ​ដោះ​លែង​ជន​ជាប់​ឃុំ​ក្នុង​ពន្ធនាគារ អោយ​នៅ​ក្រៅ​ឃុំ ពេល​បញ្ជូន​ចូល​ពន្ធនាគារ​ម្តង​ៗ មិន​ថា​រឿង​តូច ឬ​រឿង​ធំ នោះ​ទេ ពោល​គឺ​រឿង​អ្វី ក៏​រត់ការ​ដោះ​លែង បាន​ដែរ ។ ឥទ្ធិពល​របស់​លោក តុង ដា​រ៉ា បែប​នេះ មិនដឹង​មាន​អ្នក​ណា​នៅ​ពីក្រោយ​ខ្នង ដើម្បី​កាង​នោះ​ទេ ។

ប៉ុន្តែ ដោយសារ​យក​លុយ​ពី​អ្នក​ដែល​ពឹងពាក់ ក្នុង​មួយ​រឿង​ៗ​រាប់​ពាន់ និង​រាប់​ម៉ឺន​ដុល្លារ ដោយ​យក​លេស​ថា យក​លុយ​នេះ ទៅ​អោយ​តុលាការ ដើម្បី​សុំ​ដោះ​លែង​ជនជាប់ចោទ​អោយ​នៅ​ក្រៅ​ឃុំ តែ​ទីបំផុត​លុយ​ទាំង​អស់នោះ លោក តុង ដា​រ៉ា បាន​យក​ទៅ​ចាយ​អស់ ហើយ​ជន​ជាប់​ឃុំ នៅ​តែ​ជាប់​ឃុំ​ក្នុង​ពន្ធនាគារ ដដែល ទើប​ធ្វើ​អោយ​អ្នក​ពឹងពាក់​ខឹង ក៏​ដាក់​ពាក្យបណ្តឹង​អោយ​តុលាការ​ចាត់ការ​តាម​ផ្លូវច្បាប់​តែ​ម្តង ។

រឿង​រត់ការ​ដោះ​លែង​ជន​ជាប់​ឃុំ​អោយ​នៅ​ក្រៅ​ឃុំ នេះ មិនមែន​មាន​តែ​លោក តុង ដា​រ៉ា នោះ​ទេ ពោល​គឺ​នៅ​មាន​មន្ត្រី​ពន្ធនាគារ​ផ្សេង​ទៀត​ក្នុង​ពន្ធនាគារ​ខេត្តកណ្តាល ក៏​ចេះ​រកស៊ី រត់ការ​ដោះ​លែង នេះ​ដែរ ។

ជុំវិញ​បញ្ហា​នោះ​ដែរ​សង្ឃឹមថា លោក ចាត ស៊ី​នាង ប្រធាន​ពន្ធ​ពន្ធនាគារ​ខេត្តកណ្តាល និង​ពិនិត្យ​មាន​ចំណាត់ការ​ចំពោះ​បុគ្គល​ណា​ដែល​អាក្រក់ កុំអោយ​មន្ត្រី​ស្អាតស្អំ ស្អុយ​ដោយសារ​បុគ្គល​នោះ តទៅ​ទៀត ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ