ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ថ្ងៃ​ទី​២៥ កុម្ភៈ​នេះ រក​ឃើញ​អ្នក​ឆ្លង​កូ​វី​ដ ០៨​នាក់​​ នៅ​ខេត្ត​ព្រះ​សីហ​នុ

3 ឆ្នាំ មុន

ខេត្ត​ព្រះ​សីហ​នុ ៖ រដ្ឋបាល​ខេត្ត​ព្រះ​សីហ​នុ បានអោយ​ដឹង​ថា គិត​មក​ត្រឹម​ថ្ងៃ​ទី​២៥ ខែកុម្ភៈ ឆ្នាំ​២០២១​នេះ លទ្ធផល​ធ្វើតេស្ត​វត្ថុ​សំណាក​លើ​ជនបរទេស​ដែល​ស្នាក់​នៅ​ខេត្ត​ព្រះ​សីហ​នុ រក​ឃើញ​អ្នកមាន វិជ្ជមាន…

ខេត្ត​ព្រះ​សីហ​នុ ៖ រដ្ឋបាល​ខេត្ត​ព្រះ​សីហ​នុ បានអោយ​ដឹង​ថា គិត​មក​ត្រឹម​ថ្ងៃ​ទី​២៥ ខែកុម្ភៈ ឆ្នាំ​២០២១​នេះ លទ្ធផល​ធ្វើតេស្ត​វត្ថុ​សំណាក​លើ​ជនបរទេស​ដែល​ស្នាក់​នៅ​ខេត្ត​ព្រះ​សីហ​នុ រក​ឃើញ​អ្នកមាន វិជ្ជមាន វីរុស​កូ​វី​ដ​-១៩ កើនឡើង​ចំនួន​០៨​នាក់ ។

រដ្ឋបាល​ខេត្ត​ព្រះ​សីហ​នុ បាន​សម្រេច​ផ្អាក​អាជីវកម្ម​ចំនួន ០៦​កន្លែង​បន្ថែម រួម​មាន ៖ សណ្ឋាគារ ជី​ន​ប៉ី​ទាំង​៣​សាខា អគារ​ស្នាក់​នៅ​រួម វ៉ា​ន់​ឃី​ឆឹង របស់​ក្រុមហ៊ុន​ជី​ន​ប៉ី សណ្ឋាគារ ហ័​ង​ហ្គ័​ន​ជា​យី (Crowne Plaza) និង​អគារ​ស្នាក់​នៅ​រួម វី​ន ភ្យូ​ឈ័​រ ខុន​ដូ អាជីវកម្ម ក្នុង​ខេត្ត​-​ក្រុង​ខេត្ត​ព្រះ​សីហ​នុ ។

សូម​ជម្រាប​ថា មក​ដល់​ពេល​នេះ ក្រុម​ឆ្លើយ​តប​បន្ទាន់ ​នៃ​មន្ទីរ​សុខាភិបាល​ខេត្ត បាន​យក​វត្ថុ​សំណាក​តេស្ត​ពី​អ្នក​ពាក់ព័ន្ធ​ជាមួយនឹង​ទីតាំង​ខាងលើ សរុប​ចំនួន ១,៥៦២​នាក់ (​ក្នុង​នោះ​មាន​ស្រី​៥០៣​នាក់​) ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ