ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តារា​សម្តែង ផា ភួង ទម្លាយ​ការណ៍​ពិត មូលហេតុ​ទ្រាំ​មិន​យក​បុរស​ណា​ជា​គូ?

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ តារា​សម្តែង សឿ​ន ផា​ន​ផា​ភួង ហៅ​ផា ភួង បាន​បង្ហាញ​ការណ៍​ពិត​មួយ​រយៈ​ចុង​ក្រោយ​ថា មូលហេតុ​មិន​យក​បុរស​ណា​ជា​គូ ហើយ​សុខចិត្ត​នៅ​ជា​អ្នក​មេម៉ាយ​ជា​ច្រើន​ឆ្នាំ​នេះ…

រាជធានី​ភ្នំពេញ ៖ តារា​សម្តែង សឿ​ន ផា​ន​ផា​ភួង ហៅ​ផា ភួង បាន​បង្ហាញ​ការណ៍​ពិត​មួយ​រយៈ​ចុង​ក្រោយ​ថា មូលហេតុ​មិន​យក​បុរស​ណា​ជា​គូ ហើយ​សុខចិត្ត​នៅ​ជា​អ្នក​មេម៉ាយ​ជា​ច្រើន​ឆ្នាំ​នេះ ព្រោះតែ​មិន​ចង់អោយ​គេ​ធ្វើបាប​ចិត្ត​។ ជា​ពិសេស​នាង​សុខចិត្ត​តស៊ូ​ម្នាក់ឯង​ដើម្បី​អោយ​កូន​ទាំង​២​នាក់​របស់​នាង មានការ​រស់នៅ​ស្រួល ហើយ​មាន​សេរីភាព​មិន​អោយ​លំបាក​ឡើយ​។ ម្ល៉ោះ​ហើយ ទើប​គ្រប់ពេល​មាន​បុរស​ណា​មក​រំខាន នាង​សុំ​មិន​ត​តប​ចម្លើយ​វិញ​ឡើយ​។

ផា ភួង នៅ​វ័យ​សម​ល្មម​ទេ ហើយ​សាច់ឈាម​វិញ​ក៏​មើលទៅ​នៅ​ក្មេង​ស​ស្អាត​គួរ​អោយ​​ស្រឡាញ់។ មូលហេតុ​បែប​នេះ​ហើយ ទើប​ឧស្សាហ៍​លេចឮ​ថា មាន​បុរស​ទ្រព្យ​ស្តុក​ចាំ​ត្រង ប្រសិនប​ើ​នាង​ព្រម​ប្រគល់​បេះដូង​។ រឹតតែ​ចម្លែក​ទៀត​នោះ ផា ភួង ស្រាប់តែ​មានកូន​ពេញ​រូបរាង​២​នាក់ ដោយ​កូនប្រុស​ទី​១ ឈ្មោះ អាង ប្រុស​ពេជ្រ អាយុ​១៩​ឆ្នាំ និង​កូនស្រី​ពៅ ឈ្មោះ អាង សុជាតា ហៅ​ឈូ​ឈូ ក៏​ជា​តារា​សម្តែង​កំពុង​លេចធ្លោ​ផង​ដែរ​។

គេឯង​ភ្ញាក់​តែ​ម្តង ដែល​វ័យ​មិន​ទាន់​សែ​ផង ផា ភួង មានកូន​ពេញ​រូបរាង ស្មានថា​ជា​ប្អូនបង្កើត​។
ផា ភួង ក៏​បាន​និយាយ​ថា រយៈពេល​កន្លង​ទៅ បើសិនជា​នាង​យល់ព្រម​បើក​ចិត្ត​ទទួលយក​បុរស​ណា​នោះ នាង​មិន​រស់នៅ​លំបាក​នោះ​ទេ​។ នាង​ខ្លាច​ប៉ះ​អ្នក​មិនកើត យក​មក​ធ្វើបាប​ចិត្ត ធ្វើបាប​កូន​។ កូន​ទាំង​២​ជា​អាយុជីវិត ហត់នឿយ​លំបាក ដើរ​ថត​ផ្លូវ​ជិត ផ្លូវ​ឆ្ងាយ មិន​ដែល​ថា ធុញទ្រាន់​នោះ​ទេ​។ ធ្វើ​យ៉ាងណា​ឱ្យ​កូន​មាន​អនាគត ។ ម្ល៉ោះហើយ បុរស​ណា​ចូល​មក​របៀប​កៀបសង្កត់ នាង​មិន​អាច​តប​ចម្លើយ​ឡើយ​។ បែប​នេះ​ហើយ ទើប​នាង​ប្រឹង​ធ្វើ​ជា​ម្តាយ​ផង ឪពុក​ផង ក៏​ព្រោះ​ហេតុផល​មិន​ចង់បាន​សម្ពាធ​ផ្លូវចិត្ត ស៊ូ​ហត់​តែ​ការងារ​១​មុខ​បាន​ហើយ​។

គួរ​បញ្ជាក់​ថា តារា​សម្តែង​ស្រី សឿ​ន​ផា​ន ផា​ភួង ចាត់ទុកជា​តារា​ស្រី​ជើង​ចាស់​ម្នាក់ ដែល​កំពុង​តែ​មាន​ប្រជាប្រិយភាព​ខ្លាំង​ក្នុង​វិ​ថី​សិល្បៈ​ខ្មែរ​។ ជាមួយ​គ្នា​នេះ មហាជន​ក៏​បានដឹង​ថា តារា​ស្រី​រូប​ស្រស់ សម្រស់​មិន​ប្រែ​រូប​នេះ មានកូន​ស្រី​ម្នាក់​កំពុង​តែ​ដើរ​លើ​វិ​ថី​តែ​មួយ​ជាមួយ​ខ្លួន​ទៀត​ផង​។

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ