បំពាក់ដំបងឆក់ ខ្នោះដៃ និងសម្ភារមួយចំនួនទៀត គ្រប់ទីតាំងចត្តាឡីស័ក ក្នុងរាជធានីភ្នំពេញ
រាជធានីភ្នំពេញ ៖ នៅថ្ងៃទី២៥ ខែកុម្ភ: ឆ្នាំ២០២១ ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ…
រាជធានីភ្នំពេញ ៖ នៅថ្ងៃទី២៥ ខែកុម្ភ: ឆ្នាំ២០២១ ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ…
រាជធានីភ្នំពេញ ៖ នៅថ្ងៃទី២៥ ខែកុម្ភ: ឆ្នាំ២០២១ ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានចាត់ឲ្យក្រុមការងារចុះរៀបចំបោះតង់ ដើម្បីបានជាម្លប់ សម្រាប់កងកម្លាំង ដែលទទួលខុសត្រូវ រក្សាការពារសន្តិសុខ សណ្តាប់ធ្នាប់ តាមបណ្តាទីតាំងកំពុងធ្វើចត្តាឡីស័ក ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ ។
ដោយទទួលបានការអនុញ្ញាតពីឧត្តមសេនីយ៍ឯក ស ថេត នៅថ្ងៃដដែលនេះ ក្រុមការងារអន្តរាគមន៍ពិសេស ដឹកនាំដោយលោកឧត្តមសេនីយ៍ត្រី តឹង សុធី ស្នងការរង បាននាំយក ដំបងឆក់ ដំបងស្កែនជាតិផ្ទុះ ខ្នោះដៃ អាវការពារ និងស្រោមដៃ ដែលជាអំណោយរបស់លោកស្នងការនគរបាលរាជធានីភ្នំពេញ ដើម្បីចែកជូនតាមបណ្តាគោលដៅចត្តាឡីស័ក ក្នុងគោលបំណងរក្សាឲ្យបាននូវសន្តិសុខ សណ្តាប់ធ្នាប់ តាមគ្រប់ទីតាំងចត្តាឡីស័ក ។
ជាមួយគ្នានេះដែរ នៅលើបណ្តាញសង្គមក៏មានមតិប្រជាពលរដ្ឋ លើកឡើងពីការគាំទ្រចំពោះការបំពាក់សម្ភារមួយចំនួនគ្រប់គោលដៅចត្តាឡីស័កក្នុងរាជធានីភ្នំពេញ ព្រោះមនុស្សមួយចំនួនហាក់ធ្វេសប្រហែស រត់គេចពីការធ្វើចត្តាឡីស័ក ដែលអាចបង្កហានិភ័យធ្ងន់ធ្ងរ ដល់សុខភាពសាធារណៈ និងប្រទេសជាតិ ៕
ចែករំលែកព័តមាននេះ