រាជធានីភ្នំពេញ ៖ ក្រសួងចំនួន២ រួមមានក្រសួងព័ត៌មាន និងក្រសួងមហាផ្ទៃ បានចេញសេចក្តីប្រកាសសម្រេចលុបអាជ្ញាប័ណ្ណកាសែត Angkor Today ព្រមទាំងបណ្តេញជនជាតិចិន ជានាយកសារព័ត៌មាន Angkor Today ចេញពីប្រទេសកម្ពុជា ក្រោយផ្សព្វផ្សាយក្លែងក្លាយ ថា«កម្ពុជាលក់វ៉ាក់សាំងកូវីដ ដែលជាជំនួយរបស់ចិន» ។
ក្រសួងមហាផ្ទៃសម្រេចបណ្តេញជនជាតិចិន ឈ្មោះ Shen Kaidong ចេញពីព្រះរាជាណាចក្រកម្ពុជា និងហាមឃាត់ចូលប្រទេសកម្ពុជាជាថ្មី នេះបើយើងតាមសេចក្តីប្រកាសរបស់ក្រសួងចេញថ្ងែទី២៥ ខែកុម្ភៈ ឆ្នាំ២០២១។
ជាមួយគ្នានេះផងដែរ ក្រសួងព័ត៌មានក៏បានចេញលិខិតសម្រេចដកហូតអាជា្ញប័ណ្ណការបើកអាជីវកម្មរបស់កាសែត Angkor Today បន្ទាប់ពីបានផ្សព្វផ្សាយព័ត៌មានបំភ្លៃថាកម្ពុជាលក់វ៉ាក់សាំងរបស់មិត្តចិន ។
សូមជម្រាបជូនថា លោក Shen Kaidong ជាជនជាតិចិន ដែលជានាយកសារព័ត៌មាន Angkor Today ក្រោយចេញផ្សព្វផ្សាយព័ត៌មានបំភ្លៃការពិតថា «កម្ពុជាលក់វ៉ាក់សាំងដែលជាជំនួយរបស់ចិន» ត្រូវកម្លាំងសមត្ថកិច្ចបានចាប់ឃាត់ខ្លួនហើយ នៅល្ងាចថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២១ ក្នុងខេត្តសៀមរាប ក្រោយពីបានចុះផ្សាយជាភាសាចិន មិនមានការពិត និងគ្មានមូលដ្ឋានថា «កម្ពុជាលក់វ៉ាក់សាំងកូវីដ១៩ ដែលជាជំនួយរបស់ចិន» តាមបណ្តាញសង្គម Wechat របស់ចិន ៕



អត្ថបទសរសេរ ដោយ
អត្ថបទសរសេរ ដោយ
ចែករំលែកព័តមាននេះ