ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សត្វលោក​មានកម្ម​ជា​ទាយាទ

3 ឆ្នាំ មុន

សត្វ​ទាំងឡាយ​មានកម្ម​ជា​របស់​ខ្លួន មានកម្ម​ជា​កំណើត មានកម្ម​ជា​ពូជ មានកម្ម​ជា​ចំណង មានកម្ម​ជា​តំណ​គឺ​ត​ពី​មួយ​ជាតិ​ទៅ​មួយ​ជាតិ​រក​ទីបំផុត​មិន​បាន ។ ក្រៅពី​កុសលកម្ម និង​អកុសលកម្ម មិន​មាន​អ្វី​ដែល​សត្វ​ត្រូវ​សាង​សន្សំ​ឡើយ ។…

សត្វ​ទាំងឡាយ​មានកម្ម​ជា​របស់​ខ្លួន មានកម្ម​ជា​កំណើត មានកម្ម​ជា​ពូជ មានកម្ម​ជា​ចំណង មានកម្ម​ជា​តំណ​គឺ​ត​ពី​មួយ​ជាតិ​ទៅ​មួយ​ជាតិ​រក​ទីបំផុត​មិន​បាន ។ ក្រៅពី​កុសលកម្ម និង​អកុសលកម្ម មិន​មាន​អ្វី​ដែល​សត្វ​ត្រូវ​សាង​សន្សំ​ឡើយ ។

រូប​កាយ​ល្អ​ក្តី អាក្រក់​ក្តី លាភ យស មាស ប្រាក់ បុណ្យស័ក្តិ ឋានៈ​ខ្ពស់ ទាប ការ​មានបាន ឬ​បាត់បង់ មិន​មានការ​សន្សំ​ទៅ​ជាតិ​មុខ​ឡើយ ប៉ុន្តែ​ចិត្ត​និយាម​ជា​ធម្មជាតិ​ទេ​ដែល​សន្សំ​សន្ដាន សន្សំ​កម្ម​នោះ ហេតុ​ដូច្នោះ​ទើប​បណ្ឌិត​ពោល​ថា សត្វលោក​មានកម្ម​ជា​ទាយាទ ឬ​មានកម្ម​ជា​ពូជ​តំណ ។

ជាតិ ជរា ព្យាធិ មរណៈ តាម​ភាសា​ព្រះធម៌ គឺជា​អាការកិរិយា​នៃ​សង្ខារធម៌​សុទ្ធសាធ ដោយ​អត់​មាន​អត្តា​-​តួខ្លួន​, សត្វ​-​បុគ្គល ណា​ឡើយ តែ​សត្វលោក​ខ្លួនឯង​ទេ​ដែល​ប្រកាន់​មាំ​ថា អញ អ្វី​ៗ​ជា​របស់​អញ ព្រោះតែ​ការ​សន្សំ​សន្តាន​ថា​អញ​ហ្នឹងហើយ ទើប​មានកម្ម​ជា​គ្រឿង​តំណ​ត​កើត​ពី​មួយ​ជាតិ​ទៅ​មួយ​ជាតិ​រក​ទី​ផុត​ទុក្ខ​មិន​បាន​នោះ ៕ សាន សារិន

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ