ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ដល់​.​ក​ហើយ អ្នក​ឆ្លង​កូ​វី​ដ​១៩ ថ្មី​មាន​៦៥​នាក់ ក្នុង​នោះ​៥៨​នាក់ ជាករ​ណី​ឆ្លង​ក្នុង​សហគមន៍

4 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ក្រសួងសុខាភិបាល​បាន​ប្រកាស នៅ​ព្រឹក ថ្ងៃ​ទី​២៥ ខែកុម្ភៈ ឆ្នាំ​២០២១​នេះ​ថា បាន​រក​ឃើញ​អ្នក​ឆ្លង​កូ​វី​ដ​១៩ ថ្មី​ចំនួន ៦៥​នាក់…

រាជធានី​ភ្នំពេញ ៖ ក្រសួងសុខាភិបាល​បាន​ប្រកាស នៅ​ព្រឹក ថ្ងៃ​ទី​២៥ ខែកុម្ភៈ ឆ្នាំ​២០២១​នេះ​ថា បាន​រក​ឃើញ​អ្នក​ឆ្លង​កូ​វី​ដ​១៩ ថ្មី​ចំនួន ៦៥​នាក់ បន្ថែម​ទៀត ដែល​នៅ​ក្នុង​នោះ មាន​៥៨​នាក់ ជាក​ណី​ឆ្លង​ក្នុង​សហគមន៍​នៃ​ព្រឹត្តិការណ៍​២០​កុម្ភៈ និង​មាន​ករណី​នាំ​ចូល​ពី​ក្រៅប្រទេស​មាន​៧​នាក់​ទៀត ។

ក្រសួងសុខាភិបាល​បាន​បន្ត​ថា អ្នក​កើត​ជំងឺឆ្លង​ក្នុង​សហគមន៍​ទាំង​៥៨​នាក់​ខាងលើ​នេះ មាន​ជនជាតិ​ចិន ចំនួន ៤១​នាក់ វៀតណាម​៩​នាក់ ខ្មែរ​៥​នាក់ កូរ៉េ​ម្នាក់ ស​ង្ហិ​បុរី​ម្នាក់ និង​ជប៉ុន​ម្នាក់ ។

ដោយឡែក​អ្នក​ធ្វើ​ដំណើរ​មក​ពី​ក្រៅប្រទេស ដែល​រក​ឃើញ​កើត​កូ​វី​ដ​១៩ ចំនួន​៧​នាក់ គឺ​មាន​ជនជាតិ​ខ្មែរ​ម្នាក់ ដែល​ជា​កងទ័ព​មួក​ខៀវ និង​៦​នាក់​ផ្សេង​ទៀត ជា​ជនជាតិ​ចិន​នៅ​ខេត្ត​ព្រះ​សីហ​នុ ។


ចំពោះ​ករណី​ជា​សះស្បើយ​មាន​ម្នាក់​ថ្ងៃនេះ គឺជា​ស្ត្រីជន​ជាតិខ្មែរ អាយុ​១៩​ឆ្នាំ ដែល​ធ្វើ​ដំណើរ​មក​ពី​សហរដ្ឋអាមេរិក ។

សូម​បញ្ជាក់​៖ គិត​ត្រឹម​ម៉ោង​៧​និង​០០​នាទី​ព្រឹក ថ្ងៃ​ទី​២៥ ខែកុម្ភៈ ឆ្នាំ​២០២១​នេះ កម្ពុជា​បាន​រក​ឃើញ​អ្នក​ឆ្លង​កូ​វី​ដ​១៩ ចំនួន ៦៩៧​នាក់ ក្នុង​នោះ​អ្នកជា​សះស្បើយ​ចំនួន ៤៧៧​នាក់ និង​អ្នក​កំពុង​សម្រាក​ព្យាបាល នៅ​មន្ទីរពេទ្យ​មាន​ចំនួន ២១៧​នាក់​ផង​ដែរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ