ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អា​ជ្ញា​ធរ​ខណ្ឌដូនពេញ​ស្ទាក់​ចាប់​រថយន្ត​ធុន​ធំ​៤១​គ្រឿង ដែល​ធ្វើ​ចរាចរណ៍​ល្មើស​បម្រាម

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ អភិបាល​ខណ្ឌដូនពេញ លោក សុខ ពេញ​វុ​ធ បានឱ្យ​ដឹង​ថា សម្រាប់​រយៈពេល​១​យប់ គឺ​កាលពី​យប់​ថ្ងៃ​ទី​២៣ ខែកុម្ភៈ…


រាជធានី​ភ្នំពេញ ៖ អភិបាល​ខណ្ឌដូនពេញ លោក សុខ ពេញ​វុ​ធ បានឱ្យ​ដឹង​ថា សម្រាប់​រយៈពេល​១​យប់ គឺ​កាលពី​យប់​ថ្ងៃ​ទី​២៣ ខែកុម្ភៈ ឆ្នាំ​២០២១​កន្លង​មកនេះ លោក​បាន​ដឹកនាំ​កម្លាំង គណៈ​បញ្ជាការ​ឯកភាព​រដ្ឋបាល​ខណ្ឌដូនពេញ ស្ទាក់​ចាប់​រថយន្ត​ធុន​ធំ​ដែល​បាន​ល្មើសច្បាប់​ចរាចរណ៍ បើកបរ​លើ​ផ្លូវ​ហាមឃាត់ រួម​មាន មហាវិថី​ព្រះ​មុនី​វង្ស មហាវិថី​ព្រះ​នរោត្តម តីរៈវិថី​ព្រះ​ស៊ី​សុវត្ថិ មហាវិថី​ព្រះ​សុរា​ម្រិ​ត និង​មហាវិថី​សម្តេច​សុធារស សរុប​ចំនួន ៤១​គ្រឿង យក​មក​រក្សា​ទុក​នៅ​រដ្ឋបាល​ខណ្ឌដូនពេញ ដើម្បី​ធ្វើ​អប់រំ​ណែនាំ និង​អនុវត្ត​តាម​នីតិវិធី​៕ ដោយ ៖ ច​ន ណា​រិ​ទ្ធ

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ