ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោក​ថោ​ង ខុន ​ស្នើ​ឱ្យ​អាជ្ញាធរ​អភិវឌ្ឍន៍​រមណីយដ្ឋាន​ប្រវត្តិសាស្ត្រ​ទន្លេបាទី​ជា​ថ្មី

9 ឆ្នាំ មុន

ខេត្តតាកែវ ​៖ ​លោក​ថោ​ង​ ខុន ​រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍​បាន​ស្នើ​ឱ្យ​អាជ្ញាធរ​ខេត្តតាកែវ​សិក្សា​គម្រោង​អភិវឌ្ឍន៍​រមណីយដ្ឋាន​ប្រវត្តិសាស្ត្រ​ទន្លេបាទី​សា​ជា​ថ្មី​ឡើង​វិញ

ខេត្តតាកែវ ​៖ ​លោក​ថោ​ង​ ខុន ​រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍​បាន​ស្នើ​ឱ្យ​អាជ្ញាធរ​ខេត្តតាកែវ​សិក្សា​គម្រោង​អភិវឌ្ឍន៍​រមណីយដ្ឋាន​ប្រវត្តិសាស្ត្រ​ទន្លេបាទី​សា​ជា​ថ្មី​ឡើង​វិញ ​បន្ទាប់​ពីរមណីយដ្ឋាន​មួយ​នេះ ត្រូវ​បាន​លុប​កិច្ចសន្យា​ជាមួយ​អ្នក​វិនិយោគ ហើយ​អាជ្ញាធរ​ខេត្ត​ជា​អ្នកគ្រប់គ្រង​ដោយ​ផ្ទាល់​។

ការ​ស្នើ​ឡើង​នេះត្រូវ​បាន​ធ្វើ​ឡើង​នៅ​ក្នុង​ពិធី​ប្រកាស​តែងតាំង​ប្រធាន​មន្ទីរ​ទេសចរណ៍​ខេត្តតាកែវកាល​ពី​រសៀល​​ថ្ងៃទី១៩ ​សីហា ​២០១៤ ក្រោម​វត្តមាន លោក​ថោ​ង ខុន រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍​ និង​លោក​ឡាយ​
វ​ណ្ណៈ អភិបាល​នៃ​គណៈ​អភិបាល​ខេត្តតាកែវ​។

លោក​ថោ​ង ខុន មាន​ប្រសាសន៍​ថា រមណីយដ្ឋាន​ប្រវត្តិសាស្ត្រ​ទន្លេបាទី​មាន​ចម្ងាយ​ផ្លូវ​ប្រមាណ​តែ​ជាង​៣០​គីឡូ​ប៉ុណ្ណោះ​ពី​រាជធានី​ភ្នំពេញ ។ ដូច្នេះ​បើ​អាជ្ញាធរ​ខេត្ត​រៀបចំ​អភិវឌ្ឍន៍​ទី​នេះ​ឲ្យ​បាន​ល្អ​ប្រសើរ​នោះ​វា​នឹង​ទាក់ទាញ​ភ្ញៀវ​ទេសចរ​​ជាតិ​ដែល​មក​ពី​ភ្នំពេញ​ និង​អន្តរជាតិ​មក​កម្សាន្ត​ទី​នេះ​បាន​ច្រើន​ជាក់​ជា​ពុំខាន​។

លោក​បញ្ជាក់​ថា នៅ​ពេល​ដែល​ភ្ញៀវ​ទេសចរ​មក​កម្សាន្ត​ទី​នេះ​ច្រើន​នោះ​វា​នឹង​ធ្វើ​ឲ្យ​កំណើនសេដ្ឋកិច្ច​គ្រួសារ​របស់​ប្រជាពលរដ្ឋ​នៅ​តំបន់​នេះ​បាន​ល្អ​ប្រសើរ​មួយ​កម្រិត​ថែម​ទៀត៕

ព័ត៌មាន​លម្អិត​នឹង​ផ្សាយ​ជូន​នៅ​លើ​ទំព័រ​កាសែត​កោះសន្តិភាព
    ​