ខេត្តបន្ទាយមានជ័យ ៖ ត្រសក់ផ្អែមជិត១០ហិកតារកទីផ្សានាំចេញលក់មិនបានលើសថ្ងៃទុំបែកខូច៥០ភាគរយ នាយឧត្តមសេនីយ៍ ខេង សុមេធ ជួយទិញ៣តោន និងសម្រួលនាំចេញទៅថៃសម្រុកបេះនៅថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២១នៅឃុំទួលពង្រ ស្រុកម៉ាឡៃ។ឈ្មោះ នួន ពៅ ប្រជាកសិករដាំត្រសក់ផ្អែមស្រុកម៉ាឡៃបានប្រាប់នៅល្ងាចថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២១ថា៖ ក្រោយពេលដាំត្រសក់ផ្អែមរយៈពេល២ខែត្រូវបានទទួលផលដែលត្រូវបេះ និងប្រមូលផលដើមខែកុម្ភៈ ឆ្នាំ២០២១ រហូតពេលនេះដោយរកទីផ្សានាំចេញលក់មិនបានសើលថ្ងៃបណ្តាលឲ្យទុំបែកពេញចំការបណ្តាលខូចរហូតពេលនេះប្រមាណ៥០ភាគរយព្រោះស្ថានភាពកូវីដ-១៩ ស្ទើចង់ឆ្កួតនិយាយមិនចេញចង់គិតខ្លីម្តងៗព្រោះខាតច្រើនរកលុយសងធនាគារមិនបាន។

ម្ចាស់ចំការបានបញ្ជាក់ថា៖ ក្រោយទទួលព័ត៌មានដល់ថ្នាក់ដឹកកំពូលទាំងព្រឹកព្រលឹមស្រាងៗថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២១ នៅចម្ការតែម្តងមានវត្តមានលោកនាយឧត្តមសេនីយ៍ ខេង សុមេធ អគ្គស្នងការរងនគរបាលជាតិ និងជាមេបញ្ជាការនគរបាលជាតិប្រចាំទិសទី៤ និងទី៥ បានមកដល់ចម្ការត្រសក់ផ្អែមហើយទាំងសម្របសម្រួលជួយដោះស្រាយប្រជាកសិករដាំត្រសក់ផ្អែមស្រុកម៉ាឡៃនាំចេញទៅលក់ឲ្យឈ្មួញថៃមកទទួលទិញព្រំដែនដែលកំពុងសម្រុកបេះឲ្យអស់។ឈ្មោះ នួន ពៅ ម្ចាស់ចម្ការត្រសក់ផ្អែមសូមថ្លែងអំណគុណយ៉ាងជ្រាលជ្រៅរកអ្វីមកផ្ទឹមបានឡើយចំពោះថ្នាក់ដឹកនាំកំពូលដែលជួយអន្តរាគមន៍ដល់ប្រជាកសិករ និងលោកនាយឧត្តមសេនីយ៍ ខេង សុមេធ បានជួយទិញត្រសក់ផ្អែមចំនួន៣តោនដើម្បីជួយដោះទាល់សម្រាប់ជូនដល់កងកម្លាំងកំពុងឈរជើងតាមបន្ទាត់ព្រំដែនពង្រឹងការទប់ស្កាត់ពលករចំណាកស្រុកបង្ការទប់ស្កាត់កូវីដ-១៩។

ម្ចាស់ចម្ការបានបញ្ជាក់ថា៖ ឆ្នាំ២០២១នេះគាត់ដាំត្រសក់ផ្ងែមប្រមាណជិត១០ហិកតាដែលត្រូវបានចាប់ផ្តើមដាំខែធ្នូ ឆ្នាំ២០២០ រហូតដល់ដើមខែកុម្ភៈ ឆ្នាំ២០២១គឺរយៈពេល២ខែត្រូវប្រមូលផលតែឆ្នាំនេះស្ថានភាគកូវីដ-១៩ នាំចេញមិនបានរហូតលើសថ្ងៃត្រសក់ផ្អែមប្រេះបែកខូចប្រមាណ៥០ភាគរយ តែសំណាងណាស់ថ្នាក់ដឹកទទួលបានព័ត៌មានជួយអន្តរាគមន៍រកទីផ្សារនាំចេញលក់ឲ្យថៃមកទទួលទិញនៅព្រំដែន និងលោកនាយឧត្តមសេនីយ៍ ខេង សុមេធ ជួយទិញ៣តោន។

ម្ចាស់ចម្ការបានបញ្ជាក់ថា៖ គាត់ដាំត្រសក់ផ្អែមនៅស្រុកម៉ាឡៃព្រំដែននេះរយៈពេល៥ឆ្នាំមកហើយ ហើយមានប្រជាពលរដ្ឋដែលដាំប្រមាណជា១០គ្រួសារតែគាត់ដាំជិត១០ហិកតា ចំនួន៥គ្រួសារកាលពីឆ្នាំមុនដាំទទួលផលបានក្នុង១ហិកតា១០តោនលក់ឲ្យឈ្មួញថៃ១គីឡូក្រាមតម្លៃ២០បាតស្មើប្រាក់រៀល២,៥០០រៀល ហើយលក់ក្នុងស្រុក១គីឡូក្រាមតម្លៃ៣.៥០០រៀល។ ហើយជាក់ស្តែងឆ្នាំនេះត្រសក់ផ្អែមទទួលផលល្អជាងឆ្នាំមុនតែរកទីផ្សានាំចេញមិនព្រោះស្ថានភាពកូវីដ-១៩ តែសំណាងល្អថ្នាក់ដឹកនាំជួយរកទីផ្សារសម្រុកបេះឲ្យអស់យកទៅលក់ឈ្មួញថៃមកទទួលទិញក្បែរព្រំដេនតែមិនទាន់បានដឹងតម្លៃនៅឡើយទេ៕ ដោយ ៖ ប៊ុន ធឿន
ចែករំលែកព័តមាននេះ