ម្ចាស់គណនី TikTok ឈ្មោះពូហុន សុំទោសជាសាធារណៈ ក្រោយច្រៀងប្រមាថស្រី្តខ្មែរ
ខេត្តកំពង់ស្ពឺ ៖ កាលពីប៉ុន្មានថ្ងៃកន្លងទៅនេះ មានគណនី tik tok ឈ្មោះពូហុន បានតែង និងច្រៀងចម្រៀង រ៉េប…
ខេត្តកំពង់ស្ពឺ ៖ កាលពីប៉ុន្មានថ្ងៃកន្លងទៅនេះ មានគណនី tik tok ឈ្មោះពូហុន បានតែង និងច្រៀងចម្រៀង រ៉េប…
ខេត្តកំពង់ស្ពឺ ៖ កាលពីប៉ុន្មានថ្ងៃកន្លងទៅនេះ មានគណនី tik tok ឈ្មោះពូហុន បានតែង និងច្រៀងចម្រៀង រ៉េប បទ “ឆ្នាំថ្មី ២០២១ កេ.រ្តិ៍ខ្មា.សមនុស្សស្រី ឡើងថ្លៃ” មានន័យប្រមាថមើលងាយលើស្ត្រីខ្មែរយ៉ាងធ្ងន់ធ្ងរ ធ្វើឲ្យមហាជនផ្ទុះប្រតិកម្មជាខ្លាំង និងសំណូមពរស្នើសុំឲ្យសមត្ថកិច្ចចាត់វិធានការចំពោះបុគ្គលជាម្ចាស់ គណនី tik tok ឈ្មោះពូហុន នេះទៅតាមច្បាប់ ។
នៅថៃ្ងទី២៣ ខែកុម្ភៈ ឆ្នាំ២០២១ សមត្ថកិច្ចស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ បានចុះស្រាវជ្រាវ និងអញ្ជើញបុគ្គលឈ្មោះ ហួន ហុន ភេទប្រុស អាយុ៣៨ឆ្នាំ មុខរបរអ្នករត់តុនៅហាង BBQ សាច់អាំងមួយកន្លែង ក្នុងក្រុងច្បារមន យកមកធ្វើការសាកសួរស្វែងរកប្រភពពិត ។
បុគ្គលឈ្មោះ ហួន ហុន បានទទួលស្គាល់សារភាពថា ខ្លួនគឺជាម្ចាស់គណនី tik tok ឈ្មោះពូហុន ពិតជាបានធ្វើបទចម្រៀង ដែលមានអត្ថន័យមិនសមរម្យ និងបានបង្ហោះទៅក្នុងបណ្ដាញសង្គម បានចែកចាយ ជាសាធារណៈ ប្រាកដមែន ។
ដោយសារខ្វះការគិតគូរពិចារណាគ្រប់ជ្រុងជ្រោយ ការភ្លើតភ្លើនភ្លេចភ្លាំង មិនបានគិតពីតម្លៃ នៃស្ដ្រីខ្មែរ ព្រោះតែចង់ល្បីនៅក្នុងបណ្ដាញសង្គមធ្វើឲ្យបុគ្គល ហួន ហុន ធ្វើនូវទង្វើមិនគម្បី ដែលមហាជនមិនអាចទទួលយកបាន ក្រោយដឹងអំពីកំហុសបុគ្គល ហួន ហុន បានសុំការអធ្យាស្រ័យ លើកលែងទោស និងសុំទោសពីសំណាក់បងប្អូនប្រជាពលរដ្ឋនៅទូទាំងប្រទេស អ្នកនិយមបណ្ដាញសង្គម មេត្តាអត់ឱនយោគយល់ កុំប្រកាន់ទោសចំពោះទង្វើអសីលធម៌នេះផង ជាថ្មីម្ដងទៀត សូមមេត្ដាផ្ដល់ឱកាស ដើម្បីបានធ្វើការកែខ្លួនជាថ្មី ហើយសូមប្ដេជ្ញាថា ចាប់ពីថៃ្ងនេះទៅ ឈប់លេងបណ្ដាញសង្គមទៀតហើយ ៕
ចែករំលែកព័តមាននេះ