ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​ឆែក​ឡាន១គ្រឿង​បង្កគ្រោះ​ បែកធ្លាយសត្វសុនខជិត៦០​ក្បាល​

3 ឆ្នាំ មុន
  • សៀមរាប

ខេត្តសៀមរាប​ ៖ ​កម្លាំង​នគរបាល​ចរាចរ​ខេត្តសៀមរាប បាន​ចុះ​ត្រួតពិនិត្យ​ច្បាប់​ចរាចរណ៍​ផ្លូវគោក ស្ថិត​នៅ​ចំណុច​ភូមិ​វាល សង្កាត់​គោក​ចក ក្រុង​សៀមរាប ដើម្បីធ្វើការ​ត្រួតពិនិត្យ​រថយន្ត​មួយ​គ្រឿង​ម៉ាក​សាំ​​យ៉ុ​ង ពណ៌​បៃតងចាស់ ដែល​បង្កគ្រោះថ្នាក់ចរាចរណ៍…

ខេត្តសៀមរាប​ ៖ ​កម្លាំង​នគរបាល​ចរាចរ​ខេត្តសៀមរាប បាន​ចុះ​ត្រួតពិនិត្យ​ច្បាប់​ចរាចរណ៍​ផ្លូវគោក ស្ថិត​នៅ​ចំណុច​ភូមិ​វាល សង្កាត់​គោក​ចក ក្រុង​សៀមរាប ដើម្បីធ្វើការ​ត្រួតពិនិត្យ​រថយន្ត​មួយ​គ្រឿង​ម៉ាក​សាំ​​យ៉ុ​ង ពណ៌​បៃតងចាស់ ដែល​បង្កគ្រោះថ្នាក់ចរាចរណ៍ ស្រាប់​​តែ​​រកឃើញ​មាន​សត្វ​សុនខ​ចំនួន​​៥៨ក្បាល រួច​ប្រគល់​ទៅ​ឱ្យ​មន្ត្រី​ជំនាញ​និង​អង្គការ Four Paws យក​សត្វទាំងនោះ​ទៅ​ថែរក្សា​បន្ត​។

លោក ព្រំ វិច ប្រធាន​ការិយាល័យ​ផលិតកម្ម និង បសុព្យាបាល​ខេត្ត​សៀម​រាប បានឱ្យ​ដឹង​នៅ​ព្រឹក​ថ្ងៃ​ទី​២៤ ខែកុម្ភៈ ​នេះ​ថា ដោយ​មានការ​គាំទ្រ​ពី​លោក តាន់ ផា​ន់​ណា​រ៉ា ប្រតិភូ​រាជរដ្ឋាភិបាល​កម្ពុជា ទទួល​បន្ទុក​អគ្គនាយក​នៃ​អគ្គ នាយកដ្ឋាន​សុខភាព​សត្វ និង​ផលិតកម្ម​សត្វ និង​លោក​អភិបាលខេត្ត​សៀមរាប មន្ទីរ​កសិកម្ម រុក្ខា​ប្រមាញ់​និង​នេសាទ​ខេត្តសៀមរាប បាន​ចេញ​សេចក្តី​ជូន​ដំណឹង លេខ​២៩​មក​ខ​.​ស​ជ​ណ ចុះ​ថ្ងៃ​ទី ០៦ ខែកក្កដា​ឆ្នាំ​២០២០ ស្តី​ពី​ការ​ហាម​ឃាត់​ការ​ធ្វើ​អាជីវកម្ម​ទិញ​លក់ ពិ.ឃា.ត​សត្វ​សុនខ​(​ឆ្កែ​)​។​ សេចក្តី​ជូន​ដំណឹង​នេះ​ត្រូវ​បាន​ផ្សព្វផ្សាយ​ទូលំ​ទូលាយ​ពិសេស​ស្ថាប័ន​មាន​សមត្ថកិច្ច​ពាក់ព័ន្ធ​ ។

​លោក​បន្ត​ថា នៅ​វេលា​ម៉ោង​១១និង​១០នាទី​យប់​ថ្ងៃ​ទី​២០ ខែកុម្ភ​: ឆ្នាំ​២០២១ ស្ថិត​នៅ​ចំណុច​ភូមិ​វាល សង្កាត់​គោក​ចក ក្រុង​សៀមរាប មាន​រថយន្ត​មួយ​គ្រឿង​ម៉ាក​ស៊ាំ​យ៉ុ​ង ពណ៌​បៃតងចាស់ ពាក់​ស្លាក​លេខ​ ភ្នំពេញ​ 2S-2158 បើកបរ​ដោយ​ឈ្មោះ ផាត សៀង​ហាក់ ចេញពី​ខេត្ត​បន្ទាយមាន​ជ័យ ឆ្ពោះទៅ​ខេត្តកំពង់ចាម បាន​បង្ក​គ្រោះថ្នាក់​ចរាចរណ៍​។​ដោយ​​រក​​ឃើញ​ក្នុង​រថយន្ត​មាន​ដឹក​សត្វ​សុនខ ចំនួន​៥៨​ក្បាល​(​ញី​៣៨​ក្បាល​)​ធ្វើ​អាជីវកម្ម​។​

ក្នុង​នោះ​ដែរ លោក​ប្រធាន​កា​រិ​យាល័យ​ចរាចរណ៍​ផ្លូវគោក​នៃ​ស្នងការ​នគរ បាល​ខេត្តសៀមរាប បាន​ជូនដំណឹង​ដល់​លោក​ទា គឹ​ម​សុទ្ធ ប្រធាន​មន្ទីរ​កសិកម្ម​រុក្ខា​ប្រមាញ់ និង​នេសាទ ដើម្បី​ចាត់ការ​តាម​នីតិវិធី​ច្បាប់ នៅ​ព្រឹក​ថ្ងៃ​ទី​២១ ខែកុម្ភៈ ឆ្នាំ​២០២១​។​

លោក​បន្ថែម​ថា នៅ​ថ្ងៃ​ទី​២៣​ ខែកុម្ភៈ ​ឆ្នាំ​២០២១ មន្ត្រី​ជំនាញ​បសុពេទ្យ នៃ​មន្ទីរ​កសិកម្ម​រុក្ខា​ប្រមាញ់ និង​នេសាទ​ខេត្តសៀមរាប សហការ​ជាមួយ​ក្រុមការងារ​អង្គការ Four Paws បាន​អនុវត្ត​វិធានការ​ថែទាំ​សុខភាព​សត្វសុនខ ដែល​កំពុង​ធ្វើ​ច​ត្តា​ឡី​ស័ក​ចំនួន​៥៨​ក្បាល​(​ញី​៣៨ក្បាល​)​នៅ​ស្ថាន​នី​យ​ស្រាវជ្រាវ​ផលិត កម្ម​និង​បសុព្យាបាល​សត្វ​ទឹក​វិល​។​

ជាមួយ​គ្នា​នោះ​ដែរ ប្រធាន​គំរោង​នៃ​អង្គការ Four Paws បាន​ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី​២៤​នេះ​ថា អង្គការ Four Paws ជា​អង្គការ​មួយ​ដែល​មាន​ភារកិច្ច​គាំពារ​សត្វ​សុនខ​(​ឆ្កែ​) ហើយ​អង្គការ​បាន​សុំ​កិច្ច សហការ​ជាមួយ​រាជរដ្ឋាភិបាល និង​ស្ថាប័ន ពាក់ព័ន្ធ​ដើម្បី​ធ្វើ​កិច្ចការ​ថែទាំ​សត្វ​សុនខ​។​

ប្រធាន​គំរោង​ដដែល​បាន​បន្ត​ថា ផែនការ​បន្ត​អង្គការ​បាន​យក​សត្វ​សុនខ (​ឆ្កែ​)​ទាំងនេះ​ទៅ​ផ្ញើ​នៅ​ក្នុង​ស្ថាន​នី​យ ស្រាវជ្រាវ​ផលិតកម្ម និង​បសុព្យាបាល​សត្វ​ទឹក​វិល ជា​បណ្តោះ អាសន្ន​សិន ក្នុង​នោះ​យើង​បាន​ចាក់​ថ្នាំ​ការពារ​ជម្ងឺ​ឆ្កែឆ្កួត និង ការពារ​ជម្ងឺ​DHPP,​ប្រើ​ថ្នាំ​កំចាត់​ចៃ ដោយ Alprocide និង​ថ្នាំ​ទម្លាក់​ព្រូន​ដោយ Canex/Mebendazole,–​ចាក់ មីក្រូ​ឆី​ប​/Animal ID​។​

ប្រធាន​គំរោង​ដដែល បញ្ជាក់​ថា បច្ចុប្បន្ន​ខាង​អង្គការ​កំពុង​រក​ទីតាំង​សមរម្យ​ណាមួយ​ឲ្យ​សត្វ​សុនខ​(​ឆ្កែ​)​ទាំងនេះ ដើម្បី​ស្វែងរក​អ្នក​ស្ម័គ្រចិត្ត​ចង់​ចិញ្ចឹម​។

គេ​សង្ឃឹមថា ការ​ធ្វើ​អាជីវកម្ម​សត្វ​សុនខ​(​ឆ្កែ​)​នឹង​ត្រូវ​បាន​កាត់​បន្ថយ​ជា​បណ្តើរ​ៗ ទៅ​តាម​សេចក្តីជូនដំណឹង​លេខ​២៩​មក​ខ​.​ស​ជ​ណ ចុះ​ថ្ងៃ​ទី ០៦ ខែកក្កដា​ឆ្នាំ​២០២០ ស្តី​ពី​ការ​ហាមឃាត់​ការ​ធ្វើ​អាជីវកម្ម​ទិញ លក់ ពិ.ឃា.ត​សត្វ​សុនខ​(​ឆ្កែ​)៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ