ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្ដី​​ក្មេងជើង​ខ្លាំង ដុតផ្ទះ​ចោលផ្អើលអ្នក​ស្រុក

3 ឆ្នាំ មុន
  • ក្រចេះ

ខេត្តក្រចេះ ៖​ បុរស​ម្នាក់​បាន​ប្រើ​អំពើ​ហិង្សា​ក្នុង​គ្រួសារ ហើយ​ធ្វើ​សកម្មភាព​ដុត​បំផ្លិចបំផ្លាញ​ទ្រព្យសម្បត្តិ​ផ្ទះ​រួច​ហើយក៏បាន​រត់គេច​ខ្លួន​បាត់ ។ បើតាមមន្ត្រី​នគ​បាល​ស្រុក​សំបូរ លោក​វរ​នីយ៍ទោ​ណ​យ ស៊ីថា​ច បាន​ឲ្យ​ដឹង​ថា នៅ​ថ្ងៃ​ទី​២៣…

ខេត្តក្រចេះ ៖​ បុរស​ម្នាក់​បាន​ប្រើ​អំពើ​ហិង្សា​ក្នុង​គ្រួសារ ហើយ​ធ្វើ​សកម្មភាព​ដុត​បំផ្លិចបំផ្លាញ​ទ្រព្យសម្បត្តិ​ផ្ទះ​រួច​ហើយក៏បាន​រត់គេច​ខ្លួន​បាត់ ។

បើតាមមន្ត្រី​នគ​បាល​ស្រុក​សំបូរ លោក​វរ​នីយ៍ទោ​ណ​យ ស៊ីថា​ច បាន​ឲ្យ​ដឹង​ថា នៅ​ថ្ងៃ​ទី​២៣ កុម្ភៈ ២០២១ ថា នៅវេលា​ម៉ោង​២១ និង៣០​នាទី កំលាំង​ជំនាញ​នគរបាល​យុ​ត្តិ​ធ​ម៌​ស្រុក​សំបូរ​បាន​ទទួល​ព័ត៌​មានបាន​ពី​លោកនាយ​ប៉ុ​ស្ត៍​នគរបាល​រដ្ឋបាល​ឃុំ​កំពង់ចាម​ថា​ នៅ​វេលា​ម៉ោង​១៦​និង​៣០​នាទី មាន​ករណី​(​ប្តី​ចុង​ដុត​ផ្ទះ​)​មួយ​កើតឡើងនៅ​ចំណុច​រមួល ភូមិ​អា​ចេ​ន ឃុំ​កំពង់ចាម ស្រុក​សំបូរ ខេត្តក្រចេះ​។

លោក ណ​យ ស៊ី​ថា​ច បាន​បញ្ជាក់​ថា មូលហេតុ​ដែល​បង្ករ​អោយ​មាន​អគ្គី​ភ័យ​កើតឡើង​នេះ​គឺ​បណ្ដាលមក​ពី​ករណី​ប្ដី​ប្រពន្ធ​ឈ្លោះប្រកែក​គ្នា ហើយ​ឈ្មោះ ភា ព្រហស្បតិ អាយុ​២៩ឆ្នាំ ត្រូវជា​ប្ដី​ក្រោយ មានស្រុក​កំណើត​ភូមិ​ចាម​ មុខ​ផ្សារ​ព្រែក​សង្កែ ស្រុក​ស្ទឹង​ត្រង់ ខេត្តកំពង់ចាម អ្នក​ទាំង​ពី​រ​បាន​ឈ្លោះប្រកែក​គ្នា​មួយ​សន្ទុះក្រោយមក ​ស្រាប់តែ​ប្តី​​​បាន​យក​ប្រេង​ចាក់​ដុត​ផ្ទះ​រួច​រត់គេច​ខ្លួន​បាត់​តែ​ម្តង​។

លោក​បញ្ជាក់​បន្ត​ថា​ ប្រពន្ធ​ឈ្មោះ ឈុ​ន ស្រីរ​ត្ន័ (​ហៅ​មុំ​) ​អាយុ៣៦​ឆ្នាំ មាន​ទីលំនៅ​ភូមិ​អា​ចេ​ន ឃុំ​កំពង់ចាម ស្រុក​សំបូរ ខេត្តក្រចេះ មានកូន​ចំនួន​០២​នាក់ ប្រុស​០១​ស្រី​០១(​ជា​កូន ប្តី​ដេ​ី​ម​) ហើយ​ឈ្មោះ ឈុ​ន ស្រីរ​ត្ន័ (​ហៅ​មុំ​)​បាន​យកឈ្មោះ ភា ព្រហស្បតិ៍ (​ធ្វេ​ី​ជា​ប្តី​ចុង​) រយៈពេលទ់ប​បាន​​១​ឆ្នាំ ក៏មានរឿង​រ៉ាវ​ឈ្លោះ​គ្នា​ញឹក​ដង​ឈាន​ដល់​ដុត​ផ្ទះ​នេះ​តែ​ម្ដង ។

ក្នុង​ករណី​អគិគី​ភ័យ​នេះ ​បាន​ធ្វើ​អោយ​ខូចខាត​ទ្រព្យសម្បត្តិ​មួយ​ចំនួន​រួម​មាន៖ ផ្ទះ​បី​ខ្នង​ទំហំ​7​ម៉ែត្រ គុណ 12​ម៉ែត្រ​ប្រក់ស​ង្ក័​សី​បាន​ឆេះ​ទាំងស្រុង និង​ឆេះ​អស់​របស់​ប្រើប្រាស់​ជា​ច្រើន រួម​ទាំង​លុយ​ចំនួន​500$ ។

បច្ចុប្បន្ន​ កំលាំង​នគរបាល​ប៉ុ​ស្ត៍ និង​កំលាំង​ប្រជា​ការពារ​កំពុង​ធ្វើ​ការ​ស្រាវជ្រាវ​និង​រុករក​តាម​ចាប់ខ្លួន​បុរស​ជា​ប្ដី​ចុង ​ដើម្បី​ក​សារ​សំនុំរឿង​បញ្ជូន​ទៅ​កា​រិ​យា​ល​យ័​ជំនាញ​ខេត្ត​ ដើម្បី​ចាត់ការ​តាម​ផ្លូវច្បាប់​។​

អត្ថបទសរសេរ ដោយ