ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បុគ្គលិកអគ្គិសនី១រូបជួបគ្រោះអកុសល​ត្រឹម​​មួយប៉ប្រិចភ្នែក​

3 ឆ្នាំ មុន
  • បាត់ដំបង

​ខេត្តបាត់ដំបង ៖ មានករណី​បុគ្គលិកអគ្គិសនី​ម្នាក់​ត្រូវចរន្តអគ្គិសនីឆក់ បណ្តាល​ឱ្យបាត់បង់ជីវិត​ភ្លាមៗ​ជាប់នឹង​ប​ង្គោលភ្លើង ខណៈពេលជនរងគ្រោះ​ឡើងទៅត​បណ្តាញ​អគ្គសិនី ។​ ហេតុការណ៍​ខាងលើនេះ​បានកើតឡើង​កាលពីថ្ងៃទី​២៣ កុម្ភៈ ឆ្នាំ​២០២១ នៅចំណុចក្រុមទី​១៤…

​ខេត្តបាត់ដំបង ៖ មានករណី​បុគ្គលិកអគ្គិសនី​ម្នាក់​ត្រូវចរន្តអគ្គិសនីឆក់ បណ្តាល​ឱ្យបាត់បង់ជីវិត​ភ្លាមៗ​ជាប់នឹង​ប​ង្គោលភ្លើង ខណៈពេលជនរងគ្រោះ​ឡើងទៅត​បណ្តាញ​អគ្គសិនី ។​

ហេតុការណ៍​ខាងលើនេះ​បានកើតឡើង​កាលពីថ្ងៃទី​២៣ កុម្ភៈ ឆ្នាំ​២០២១ នៅចំណុចក្រុមទី​១៤ ក្នុងភូមិកកោះ ឃុំកកោះ ស្រុកម៉ោងឫស្សី ខេត្តបាត់ដំបង ។

ជនរងគ្រោះ​ឈ្មោះជា សុខម៉េង ភេទប្រុស អាយុ​​៣២​ឆ្នាំ ជាបុគ្គលិកអគ្គសនីជាតិខេត្ត​បាត់ដំបង រស់នៅក្នុងភូមិវាល ឃុំវាល ស្រុកសំពៅមាស ខេត្តពោធិសាត់ ។​

​តាម​ប្រភពព័ត៌មានបាន​ឱ្យ​ដឹង​ថា មុនពេលកើតហេតុ ជនរងគ្រោះ រួមជាមួយ​បុគ្គលិក​ផ្សេងទៀត​បានទៅតបណ្តាញអគ្គិសនី​នៅ​ចំណុចកើតហេតុ​ខាងលើ ដោយជនរងគ្រោះជាអ្នកឡើងតនៅលើបង្គោលភ្លើង ប៉ុន្តែដោយខ្វះសម្ភារៈបច្ចេកទេស​ ដោយមិនបានពាក់ស្បែកជើង ​ស្រាប់តែ​ឆ្លងចរន្តអគ្គិសនី បណ្តាល​ឱ្យ​ឆក់បាត់បង់ជីវិត​ជាប់នឹងបង្គោល​ភ្លើង​តែម្តង ​។

ក្រោយពេលកើតហេតុ សមត្ថកិច្ច​បានចុះមកពិនិត្យកន្លែងកើតហេតុ និង​ស.ពជនរងគ្រោះ រួចប្រគល់ជូន​សាច់ញាតិ ដើម្បីរៀបចំធ្វើបុណ្យ​តាមប្រពៃណី ៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ