ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ច្បាស់​ការណ៍​! ស្ត្រី​ចិន​កើត​កូ​វី​ដ​១៩​នៅ​ខេត្ត​ព្រះ​សីហ​នុ​ធ្លាប់​ទៅ​ក្លឹ​ប​កំសាន្ត N8 មនុស្ស​រាប់​ពាន់​នាក់​នឹង​ធ្វើតេស្ត

3 ឆ្នាំ មុន
  • ព្រះសីហនុ

ខេត្ត​ព្រះ​សីហ​នុ ៖ ករណី​វិជ្ជមាន​កូ​វី​ដ ១៩ លើ​ស្ត្រីជន​ជាតិចិន​ចំនួន២ រូប​នៅ​ខេត្ត​ព្រះ​សីហ​នុ ត្រូវ​បាន​អាជ្ញាធរ​បញ្ជាក់​ឲ្យ​ដឹង​ថា អ្នក​ទាំង​ពីរ​គឺ​មាន​ប្រភព​ឆ្លង​ចេញពី​ក្លឹ​ប​កំសាន្ត N8 ដែល​មា​នទី​តាំងនៅ…

ខេត្ត​ព្រះ​សីហ​នុ ៖ ករណី​វិជ្ជមាន​កូ​វី​ដ ១៩ លើ​ស្ត្រីជន​ជាតិចិន​ចំនួន២ រូប​នៅ​ខេត្ត​ព្រះ​សីហ​នុ ត្រូវ​បាន​អាជ្ញាធរ​បញ្ជាក់​ឲ្យ​ដឹង​ថា អ្នក​ទាំង​ពីរ​គឺ​មាន​ប្រភព​ឆ្លង​ចេញពី​ក្លឹ​ប​កំសាន្ត N8 ដែល​មា​នទី​តាំងនៅ ខាងលិច​រង្វង់​មូល​អាង​ទឹកអូ​ឡាំ​ពិ​ក នៅ​កែង​ផ្លូវ​ព្រះ​មុន្នី​រ៉េ​ត និង​ផ្លូវ​២៨៦ ក្នុង​សង្កាត់​ទួល​ស្វាយព្រៃ​២​ដី ខណ្ឌ​បឹង​កេងកង រាជធានី​ភ្នំពេញ ដែល​ក្លឹ​ប​កំសាន្ត​មួយ​នេះ​ជាទី​តាំង​មួយ​ក្នុង​ចំណោម​ទីតាំង​ជិត ៥០ កន្លែង​នៅ​រាជា​ធានី​ភ្នំពេញ​ដែល​ត្រូវ​បាន​បិទទ្វារ​ក្រោយ​រក​ឃើញ​ករណី​ផ្ទុះ​កូ​វី​ដ​១៩ ក្នុង​សហគមន៍​ជា​លើក​ទី៣ នោះ ។

លោក គួ​ច ចំរើន អភិបាលខេត្ត​ព្រះ​សីហ​នុ បាន​ថ្លែងប្រាប់​សារព័ត៌មាន​កោះសន្តិភាព​ឲ្យ​ដឹង​នា​ថ្ងៃ​ទី ២៤ ខែកុម្ភៈ​ថា ស្ត្រីជន​ជាតិចិន ២រូប ដែល​វិជ្ជមាន​វីរុស​កូ​វី​ដ​-១៩ គឺ ១- ស្ត្រីជន​ជាតិចិន​អាយុ​៣៥​ឆ្នាំ មក​ពី​រាជធានី​ភ្នំពេញ​កាលពី​យប់​ថ្ងៃ​ទី​១៦ ខែកុម្ភៈ ឆ្នាំ​២០២១ តាម​រថយន្ត Alphard ស្លាក​លេខៈ ៤៥៤៦ ហើយ​ស្នាក់​នៅ​សណ្ឋាគារ ជី​ន​ប៉ិ​ព័រ​អ៊ី ស្ថិត នៅ​ភូមិ​១ សង្កាត់​លេខ​៣ ក្រុងព្រះសីហនុ ព្រះ​សីហ​នុ និង​ទី ២ – ស្ត្រីជន​ជាតិចិន​ម្នាក់​ទៀត អាយុ​២២​ឆ្នាំ មក​ពី​រាជធានី​ភ្នំពេញ​កាលពី​យប់​ថ្ងៃ​ទី​២០ ខែកុម្ភៈ ឆ្នាំ​២០២១ តាម​រថយន្ត​ជាមួយ​អ្នកបើកបរ ហើយ​ស្នាក់​នៅ​សណ្ឋាគារ​ហ័​ង​ហ្គ័​ន​ជា​យី ស្ថិត​នៅ​ភូមិ​៤ សង្កាត់​លេខ​៤ ក្រុងព្រះសីហនុ ខេត្ត​ព្រះ​សីហ​នុ ជាមួយ​សង្សារ​។ ដែល​បច្ចុប្បន្ន ស្ត្រីជន​ជាតិចិន​ទាំង​២​នាក់ ត្រូវ​បាន​ដាក់​នៅ​ដាច់​ដោយឡែក និង​ផ្តល់​ការ​ព្យាបាល​នៅ​មន្ទីរពេទ្យ​បង្អែក​ខេត្ត​ព្រះ​សីហ​នុ​។

ឆ្លើយ​តប​នឹង​សំណួរ​របស់​អ្នក​សារព័ត៌មាន​ថា​តើ​ការ​ឆ្លង​អាច​នឹង​កើនឡើង និង​មាន​មនុស្ស​ពាក់ព័ន្ធ​ច្រើន​ឬ​យ៉ាងណា​នោះ លោក​អភិបាល​បាន​បញ្ជាក់​ថា​អាជ្ញាធរ​កំពុង​ដុតដៃដុតជើង​ប្រមូល​អ្នក​ពាក់ព័ន្ធ​ដើម្បី​យក​សំណាក​មក​ធ្វើតេស្ត​រក​វីរុស​កូ​វី​ដ ១៩ ។

លោក គួ​ច ចំរើន បាន​មាន​ប្រសាសន៍​បញ្ជាក់​ថា «​អ្នក​ឆ្លង​អាច​នឹង​ឡើង ដោយសារ​តែ​យើង​កំពុង​តែ​ប្រមូល​ម្តុំ​ដើម្បី ធ្វើការ​យក​សំណាក ថែម ។ តែ​២​នាក់​នោះ គឺ​សុទ្ធតែ​ជា​អ្នក​ដែល​ពាក់ព័ន្ធ​ពី (​ក្លឹ​ប​កំសាន្ត​) N8 ។ មាន​ម្នាក់​គាត់​ទៅ​ពាក់ព័ន្ធ (​ក្លឹ​ប​កំសាន្ត​) N8 តាំងពី​ថ្ងៃ​ទី ១៦ (​ខែកុម្ភៈ​) អ៊ីចឹង​តាំងពី​ថ្ងៃ​ទី ១៦ ដល់​ថ្ងៃ​ទី ២២ ទើប​គាត់​យក​សំណាក​ហ្នឹង ចឹ​ង​ក៏​អាច​ថា​វា​មាន​ចម្លង​ខ្លះ​ដែរ ។

លោក​អភិ​បាន​បាន​បន្ថែម​ទៀត​ថា «​ចំណែកឯ​ស្ត្រី​កើត​កូ​វី​ដ ម្នាក់​ទៀត គឺ​គាត់​បាន​ទៅ​ក្លឹ​ប​កំសាន្ត​នោះ ត្រឹម​ថ្ងៃ​ចុង​ក្រោយ គឺ​គាត់​ទៅ​ថ្ងៃ​ទី ១៩ ដល់​ព្រឹក​ឡើង​ថ្ងៃ​ទី ២០ ខែកុម្ភៈ គេ​ក៏​បិទ (​ក្លឹ​ប​កំសាន្ត​) N8 ហ្នឹង​ទៅ ។ អ៊ីចឹង​គាត់​មក​ដល់​នេះ (​ខេត្ត​ព្រះ​សីហ​នុ​) ក៏ Positive ដែរ តែ​ម្នាក់​ហ្នឹង​មិនសូវ ជា​មានអី​ទេ ដោយសារ​តែ​គាត់ មានការ​ពាក់ព័ន្ធ​តែ​មនុស្ស​២​នាក់​ផ្សេង​ទៀត គឺ​សង្សារ​គាត់​និង​អ្នក​ដឹក​គាត់​តែ​ប៉ុណ្ណោះ »​។

យ៉ាងណាមិញ លោក​អភិបាលខេត្ត​មាត់សមុទ្រ​រូប​នេះ​ហាក់​ព្រួយបារម្ភ​ការ​ឆ្លង​ច្រើន​ពាក់ព័ន្ធ​នឹង​ស្ត្រី​ចិន​ម្នាក់​ទៀត ដោយ​លោក​បាន​ពន្យល់​ថា «​តែ​ម្នាក់​ទៀត​ដែល (​បាន​ទៅ​ក្លឹ​ប​កំសាន្ត N8) តាំងពី​ថ្ងៃ​ទី ១៦ ខែកុម្ភៈ គឺ​គាត់​ចូល​មក​កន្លែង ជី​ន​ប៉ី ហ្នឹង ។ ចឹ​ង​គឺ​អាច​ថា​វា​នឹង​មានការ​ពាក់ព័ន្ធ​ច្រើន​ទៀត តែ​ត្រង់​ថា​វា​ចម្លង ក្នុង​ទំហំ​ប៉ុណ្ណា យើង​ក៏​មិន​អាច​សន្និដ្ឋាន​បាន​ទេ ថា​អត់​ក៏​មិន​បាន ថា​ច្រើន​ក៏​មិនកើត តែ​ទីតាំង ទាំងអស់​ខ្ញុំ​បាន​ឃ្លុំ​អស់ហើយ ដូច​ក្នុង​ការ​ជូន​ដំ​ណឹ​អ៊ីចឹង ចឹ​ង​យើង​នៅ​រង់ចាំ​មើល​លទ្ធផល ។ ឥឡូវ​យើង ចាប់ផ្តើម​យក​សំណាក ដែល​យក​សំណាក​អាច​ដល់​ទៅ​រាប់​ពាន់​នាក់​ឯណោះ​» ។

នៅ​ព្រឹក​ថ្ងៃ​ទី ២៤ ខែកុម្ភៈ​នេះ​ផង​ដែរ លោកស្រី ឱ វណ្ណ​ឌី​ន រដ្ឋលេខាធិការ​និង​ជា​អ្នកនាំពាក្យ​ក្រសួងសុខាភិបាល​ក៏​បាន​ប្រាប់​អ្នក​សារព័ត៌មាន​តាម​ប្រព័ន្ធ​សារ​តេ​ឡេ​ក្រាម​ថា ស្ត្រីជន​ជាតិចិន​ទាំង​២​នាក់​រក​ឃើញ​វិជ្ជមាន​កូ​វី​ដ ១៩ នៅ​ខេត្ត​ព្រះ​សីហ​នុ​នោះ គឺ «​ជា​ការ​ចម្លង​ត​គ្នា​ក្នុង​ព្រឹត្តិការណ៍​សហគមន៍​២០​កុម្ភ​:» ពិតមែន ។

សូម​រម្លឹក​ថា ការ​រក​ឃើញ​ស្ត្រីជន​ជាតិចិន ២ រូប​វិជ្ជមាន​កូ​វី​ដ ១៩ នៅ​ខេត្ត​ព្រះ​សីហ​នុ​នេះ​ផង​ដែរ អាជ្ញាធរ​ខេត្ត​បាន​ឈាន​ដល់​ការ​បិទ​ជា​បណ្តោះអាសន្ន​នូវ​ទីតាំង​សរុប ៥ កន្លែង​រួម​មាន ៖ – Jin Bei Casino & Hotel – Jin Bei Palace Hotel – Jin Bei Artisan Hotel – អគារ​ស្នាក់​នៅ​រួម​របស់​ជិ​ញ​ប៉ី – Crowne Plaza Hotel (​សណ្ឋាគារ​ហ័​ង​ហ្គ័​ន​ជា​យី​) ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ