ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អង្គរវត្ត​ជាប់លេខ​១ ​ជា​កន្លែង​ទាក់ទាញអ្នកទេសចរ​ ​ក្នុង​ចំណោម​រមណីយដ្ឋាន​ប្រវត្តិសាស្ត្រ៥០០កន្លែង

8 ឆ្នាំ មុន

គេហទំព័រ​ទេសចរណ៍​ដ៏​ល្បី​របស់​ពិភពលោក Lonely Planet បាន​វាយតម្លៃ​លើ​តំបន់​រមណីយដ្ឋាន​ប្រវត្តិសាស្ត្រ​ក្នុង​ចំណោម​៥០០ កន្លែង ក្នុង​នោះ​ប្រាសាទអង្គរវត្ត​ជាប់​ចំណាត់ថ្នាក់​លេខ​១ ក្នុង​បញ្ជី​តារាង ។ ការ​វាយតម្លៃ​នេះ​

គេហទំព័រ​ទេសចរណ៍​ដ៏​ល្បី​របស់​ពិភពលោក Lonely Planet បាន​វាយតម្លៃ​លើ​តំបន់​រមណីយដ្ឋាន​ប្រវត្តិសាស្ត្រ​ក្នុង​ចំណោម​៥០០កន្លែង ក្នុង​នោះ​ប្រាសាទអង្គរវត្ត​ជាប់​ចំណាត់ថ្នាក់​លេខ​១ ក្នុង​បញ្ជី​តារាង ។ ការ​វាយតម្លៃ​នេះ​ធ្វើ​ឡើង​ដោយ​អ្នកជំនាញ​ផ្នែក​ដំណើរ​កម្សាន្ត ។

យោង​តាម​អ្នកជំនាញ​ខាង​ស្រាវជ្រាវ​ឱ្យ​ដឹង​កាលពី​ពេល ថ្មី​ៗ​កន្លង​មក​ថា រមណីយដ្ឋាន​ចំនួន​៣ ស្ថិត​នៅ​កំពូល​ក្នុង​តារាង គឺ​ប្រាសាទអង្គរវត្ត​, Great Barrier Reef (​ដែន​ជម្រក​សត្វ​សមុទ្រ​) ប្រទេស​អូស្ត្រាលី និង​ប្រាសាទ Machu Picchu ប្រទេស​ប៉េ​រូ ។ ចំណែក​រមណីយដ្ឋាន​និង​បេតិកភណ្ឌ​ពិភពលោក គឺ​មហាកំពែង​ចិន ប្រាសាទ​តាច​ម៉ា​ហាល់ ប្រទេស​ឥណ្ឌា និង​សួនឧទ្យាន​ជាតិ​របស់​អា​មេ​រិ​ក Grand Crayon  ស្ថិត​នៅ​លេខ​រៀង​បន្តបន្ទាប់​គ្នា​ក្នុង​តារាង ។

ប្រាសាទអង្គរវត្ត​ត្រូវ​ពិភពលោក​ទទួលស្គាល់​ថា ជា​រមណីយដ្ឋាន​ប្រវត្តិសាស្ត្រ​ឆ្លុះ​បញ្ចាំង​ពី​ភាពល្អ​ឥត​ខ្ចោះ​ផ្នែក​សុខដុមរមនា មហិច្ឆតា​នៃ​ការ​ច្នៃប្រឌិត និង​ភក្តីភាព​ចំពោះ​សាសនា ។

ខាងក្រោម​គឺជា​បញ្ជី​ចំណាត់ថ្នាក់ រមណីយដ្ឋាន​ចំនួន​២០ វាយតម្លៃ​ដោយ​គេហទំព័រ​ទេសចរណ៍ Lonely Planet ៖
១-​ប្រាសាទអង្គរវត្ត នៃ​កម្ពុជា ។
២-Great Barrie Reef ជា​ដែន​ជម្រក​សត្វ​សមុទ្រ ប្រទេស​អូស្ត្រាលី ។
៣-​ប្រាសាទ Machu Picchu ប្រទេស   ប៉េ​រូ ។
៤-​មហាកំពែង ប្រទេស​ចិន ។
៥-​ប្រាសាទ តាច​ម៉ា​ហាល់ ប្រទេស​ឥណ្ឌា ។
៦-​ឧទ្យាន​ជាតិ​Grand Crayon  សហរដ្ឋអាមេរិក ។
៧-​សាល​មហោស្រព Colosseum ប្រទេស​អុ​ី​តា​លី ។
៨-​ទឹកធ្លាក់ Iguazu Falls នៅ​ព្រំដែន​ប្រទេស​ប្រេ​ស៊ី​ល និង​អា​ហ្ស​ង់​ទី​ន ។
៩-​ព្រះ​បរមរាជវាំង​ស្មុគស្មាញ​ជំនាន់​បុរាណ Alhambra ប្រទេស​អេ​ស្ប៉ា​ញ ។
១០-​ព្រះ​វិហារ​Aya Sofya ប្រទេស​តួ​ក​គី ។
១១-Fez Modena ប្រទេស​ម៉ា​រ៉ុ​ក ។
១២-Twelve Apostles​ប្រទេស​អូស្ត្រាលី ។
១៣-​ទីក្រុង​បុរាណ  Petra ប្រទេស​ហ្ស​ក​ដា​នី ។
១៤-​ទីក្រុង​បុរាណ Tikal ប្រទេស​ក្វា​តេ​ម៉ា​ឡា ។
១៥-​សារមន្ទីរ​អង់គ្លេស​នៃ​ចក្រភព​អង់គ្លេស ។
១៦-​ព្រះ​វិហា​រកា​តូ​លី​ក Sagrada Familia នៃ​ប្រទេស​អេ​ស្ប៉ា​ញ ។
១៧-​សួន​ជាតិ Fiordland នៃ​ប្រទេស​នូ​វែ​ល​សេ​ឡង់ ។
១៨-​កោះ Santorini ប្រទេស​ក្រិ​ក ។
១៩-​កោះ Galapagos ប្រទេស​អេក្វាទ័រ ។
២០-​សារមន្ទីរ Old & New Art ប្រទេស​អូស្ត្រាលី ៕