ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នកតា​ចិន​នៅ​ច្បារ​អំពៅ ផ្អាក​ដង្ហែ​ក្បួន​ក្នុងឆ្នាំនេះ ខ្លាច​ឆ្លង​កូ​វី​ដ

3 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ បុណ្យ​ហែ​អ្នកតា ជា​បុណ្យប្រពៃណី​មួយ របស់​ជនជាតិ​ចិន​ក្នុង​ចំណោម​បុណ្យប្រពៃណី​ផ្សេង​ទៀត ដែល​បងប្អូន​ខ្មែរ​សែស្រឡាយ​ចិន ក្នុង​រាជធានី​ភ្នំពេញ គ្រោង​ចាប់ផ្ដើម​ធ្វើ នៅ​ព្រឹក​ថ្ងៃ​ទី​២៧ កុម្ភៈ…

រាជធានី​ភ្នំពេញ ៖ បុណ្យ​ហែ​អ្នកតា ជា​បុណ្យប្រពៃណី​មួយ របស់​ជនជាតិ​ចិន​ក្នុង​ចំណោម​បុណ្យប្រពៃណី​ផ្សេង​ទៀត ដែល​បងប្អូន​ខ្មែរ​សែស្រឡាយ​ចិន ក្នុង​រាជធានី​ភ្នំពេញ គ្រោង​ចាប់ផ្ដើម​ធ្វើ នៅ​ព្រឹក​ថ្ងៃ​ទី​២៧ កុម្ភៈ ២០២១ ខាង​មុន​នេះ ត្រូវ​បាន​គណៈកម្មការ​វិហារ​អ្នកតា សាម​អួ​ង ក្នុង​ខណ្ឌ​ច្បារ​អំពៅ ប្រកាស​ផ្អាក​ដង្ហែ​ក្បួន នៅ​ឆ្នាំ​នេះ ។

បើ​យោង​តាម​សេចក្តីជូនដំណឹង​របស់ គណៈកម្មការ​រៀបចំ​ពិធីហែអ្នកតា​ចិន ប្រចាំ​តំបន់​ច្បារ​អំពៅ ដែល​ជា​តំបន់​ដ៏​ធំ​លេចធ្លោ ក្នុង​ចំណោម​តំបន់​៣ ក្នុង​រាជធានី​ភ្នំពេញ បាន​ប្រាប់​ឲ្យ​ដឹង​ថា ពិធីហែអ្នកតា មាន​ក្បួន​រថយន្ត រ៉ឺ​ម៉ក ដឹក​ក្រុម​អ្នក​ចូល​រូប​អ្នកតា ដង្ហែ​តាម​ដងផ្លូវ​សំខាន់​ៗ​មួយ​ចំនួន ត្រូវ​សម្រាក​មួយ​ឆ្នាំ ដោយសារ ជំងឺ​កូ​វី​ដ​-១៩ ។

ចំពោះ​បងប្អូន​សែស្រឡាយ​ចិន មក​សែន​បានជា​ធម្មតា ប៉ុន្តែ​ត្រូវ​គោរព​តាម​គោល​ការ​ណែនាំ​របស់​ក្រសួងសុខាភិបាល ដោយ​ត្រូវ​រក្សា គម្លាត ពាក់​ម៉ាស់ បាញ់​អាល់កុល លាង​សម្អាត​ដៃ​នឹង​សាប៊ូ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ