ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បុរស​៣​នាក់​ជា​កម្មករ​​​ដួល​​សន្លប់​​​​​ក្នុង​លូជា​បន្ត​បន្ទាប់​បង្ក​​ការ​ភ្ញាក់​ផ្អើល

3 ឆ្នាំ មុន
  • ព្រះសីហនុ

ខេត្ត​ព្រះ​សីហ​នុ ៖ កម្មករ​ស្ដារ​លូ​ចំនួន​៣​នាក់​បាន​ដួល​សន្លប់ បន្ទាប់​ពី​ចុះ​ទៅ​ស្ដារ​លូជម្រៅ​​ជាង​៧​ម៉ែត្រ និង​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​​កាល​​ពី​វេលា​ម៉ោង​ប្រមាណ​៣​រសៀល​ ថ្ងៃ​ទី​២៣ ខែកុម្ភៈ ឆ្នាំ​២០២១ នៅ​ជិត​សណ្ឋាគារ​ជី​ន​ប៉ី​១ ក្នុង​សង្កាត់​លេខ​៤…

ខេត្ត​ព្រះ​សីហ​នុ ៖ កម្មករ​ស្ដារ​លូ​ចំនួន​៣​នាក់​បាន​ដួល​សន្លប់ បន្ទាប់​ពី​ចុះ​ទៅ​ស្ដារ​លូជម្រៅ​​ជាង​៧​ម៉ែត្រ និង​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​​កាល​​ពី​វេលា​ម៉ោង​ប្រមាណ​៣​រសៀល​ ថ្ងៃ​ទី​២៣ ខែកុម្ភៈ ឆ្នាំ​២០២១ នៅ​ជិត​សណ្ឋាគារ​ជី​ន​ប៉ី​១ ក្នុង​សង្កាត់​លេខ​៤ ក្រុងព្រះសីហនុ ។

ប្រភព​ព័ត៌មាន​នៅ​កន្លែង​កើតហេតុ​បាន​ឲ្យ​ដឹង​ថា កម្មករ​ម្នាក់​ឈ្មោះ ជា ជឿន ជា​អ្នក​ចុះទៅ​​ស្ដារ​លូ​មុនគេ ស្រាប់តែ​ស្រែ​កថា​ «ងងឹតមុខ» ​ដោយសារ​តែ​​នៅ​ក្នុង​លូ​​នោះ​គ្មាន​ខ្យល់​អុក​ស៊ី​សែន ​និង​មាន​​ក្លិនស្អុយ​ខ្លាំង​ពេក ។ ពេល​ឃើញ​ដូច្នេះ មិត្តភក្តិ​ឯទៀត​​ក៏​ចុះ​ជួយ ​ស្រាប់តែ​ទន់ដៃទន់ជើង​ រួច​ក៏​ដួល​ទន់ជង្គង់​នៅ​ក្នុង​លូ​នោះ​តែ​ម្ដង ហើយ​ក៏​មាន​បុរស​ម្នាក់​ទៀត ​ដែល​ជា​កម្មករ​ដូច​គ្នា​ ចុះ​ជួយ​ទៀត​ ក៏​បន្ត​ដួល​សន្លប់​ដូច​គ្នាដែរ។

ហេតុការណ៍​ខាងលើ​នេះ បង្ក​ភាព​ភ្ញាក់ផ្អើល​យ៉ាង​ខ្លាំង​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ដែល​រស់នៅ​ម្តុំ​​នោះ និង​បាន​នាំ​គ្នា​ចុះ​ជួយ ​ព្រមទាំង​យក​កង្ហារ​មក​ដាក់​នៅ​មាត់​លូ ​ដើម្បី​ឲ្យ​មាន​ខ្យល់​អុក​ស៊ី​សែន
បាញ់​​ចូល ព្រមទាំង​ជួយ​លើកយក​បុរស​ទាំង​៣​នាក់​មក​ខាងលើ ។

បន្ទាប់​មក ​ក៏​បាន​ដឹក​បញ្ជូន​ទៅ​​មន្ទីរពេទ្យ ក្នុង​នោះ​ម្នាក់​សន្លប់​ស្តូកស្តឹង​ខ្លាំង ​និង​២​នាក់​ទៀត​ត្រូវ​បាន​បងប្អូន​ប្រជាពលរដ្ឋ​ធ្វើការសង្គ្រោះ​បឋម​នៅ​នឹង​កន្លែង​កើតហេតុ​បាន​ធូរស្បើយ​វិញ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ