ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្លុតចិត្ត​! វី​ជេ អា​ឡា​ស្កូ បង្ហូរទឹកភ្នែក​ពី​ភ្នំពេញ​ដល់​កំពង់ឆ្នាំង ក្រោយ​ឮដំណឹង​​ម្តាយ

3 ឆ្នាំ មុន
  • កំពង់ឆ្នាំង

រាជធានី​ភ្នំពេញ ៖ តារា​សម្តែង និង​ជា វី​ជេ ដែល​គេ​ស្គាល់ឈ្មោះ​ថា អា​ឡា​ស្កូ បាន​យំ​បង្ហូរ​ទឹក​ភ្នែក​ចេញពី​រាជធានី​ភ្នំពេញ​ទៅ​ខេត្តកំពង់ឆ្នាំង គ្រា​ដែល​ទទួល​ដំណឹង​ថា ម្តាយ​ដែល​លោក​ខំ​មើលថែ…

រាជធានី​ភ្នំពេញ ៖ តារា​សម្តែង និង​ជា វី​ជេ ដែល​គេ​ស្គាល់ឈ្មោះ​ថា អា​ឡា​ស្កូ បាន​យំ​បង្ហូរ​ទឹក​ភ្នែក​ចេញពី​រាជធានី​ភ្នំពេញ​ទៅ​ខេត្តកំពង់ឆ្នាំង គ្រា​ដែល​ទទួល​ដំណឹង​ថា ម្តាយ​ដែល​លោក​ខំ​មើលថែ បាន​ទទួលមរណភាព​ហើយ​។

លោក​មិន​បាន​ទៅ​ដល់​ទាន់ដង្ហើម​ចុង​ក្រោយ​នៃ​សព​ម្តាយ​នោះ​ទេ ។ បែប​នេះ​ហើយ ទើប​ធ្វើ​ឱ្យ​គ្រប់​គ្នា​អាណិត​ពន់ពេក ហើយ អា​ឡា​ស្កូ ទទួលយក​សឹងតែ​មិន​បាន​ឡើយ នៅ​ពេល​បាត់បង់​អ្នកមាន​គុណ​បែប​នេះ​រហូត​ទៅ​។

បើ​តាម​វី​ជេ អា​ឡា​ស្កូ បានឱ្យ​ដឹង​ថា «​ខ្ញុំ និង​ក្រុម​គ្រួសារ​មានទុក្ខ​យ៉ាង​ខ្លាំង ដោយសារ​តែ​អ្នក​ម្តាយ​ជាទី​ស្រលាញ់​របស់ខ្ញុំ ឈ្មោះ ធុ​ច សុខុម បាន​ទទួលមរណភាព វេលា​ម៉ោង​៧​និង​២០​នាទី​យប់ ថ្ងៃ​ទី​២៣ ខែកុម្ភៈ ឆ្នាំ​២០២១ ក្នុង​ព្រះ​ជន្ម​៦៨​ឆ្នាំ ដោយ​រោគាពាធ​»​។

វី​ជេ អា​ឡា​ស្កូ បានឱ្យ​ដឹង​ទៀត​ថា «​សព​អ្នក​ម្តាយ​របស់ខ្ញុំ ធុ​ច សុខុម នឹង​ហែ​ចេញពីផ្ទះ​ខាងជើង​ផ្សា​រលើ ទៅ​កាន់​ឈាបនដ្ឋាន (​កន្លែង​បូជាសព​) នៅ​វត្ត​ធម្មរតនៈ​សាគរ ហៅ​អារាម​កំពង់​អុស​លើ ខេត្តកំពង់ឆ្នាំង​។ នេះ​ជា​ដំណឹង​បង្ហាញ​ដល់​មិត្តភក្តិ សិល្បករ ញាតិ​មិត្ត​ជិតខាង ជ្រាប​ជា​ដំណឹង ហើយ​ចូលរួម​បុណ្យ​ជា​កម្លាំងចិត្ត​»​។

គួរ​បញ្ជាក់​ថា វី​ជេ អា​ឡា​ស្កូ បាន​រយាល​ពី​សិល្បៈ​មួយ​រយៈ​ចុង​ក្រោយ​នេះ ហើយ​ងាក​ទៅ​ពង្រឹង​ការងារ​មុខរបរ​ខាងក្រៅ ហើយ​ក៏​លេចឮ​ថា បើក​ក្រុមហ៊ុន​មួយ ក្រោយ​តស៊ូ​។ លោក ក៏​មាន​ប្រវត្តិ​ចេញ​ទៅ​ធ្វើការ​នៅ​ប្រទេស​កូរ៉េ​ផង​ដែរ​។

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ