ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កត្តា​គួរ​យល់​ដឹង «​អ្នក​ជំងឺស្ត្រូក (Stroke) អាច​ពិការ ឬ​ស្លាប់ ប្រ​សិន​ទទួល​ការ​ព្យាបាល​មិន​ទាន់​ពេល​»

1 ម៉ោង មុន

រាជធានី​ភ្នំពេញ ៖ ជំងឺស្ត្រូក (Stroke) តែងតែ​ត្រូវ​បាន​គេ​យល់​ថា កើតឡើង​ភ្លាម​ៗ​ដោយ​គ្មាន​សញ្ញា​ជា​មុន ប៉ុន្តែ​តាម​ការ​ស្រាវជ្រាវ​វេជ្ជសាស្ត្រ លទ្ធផល គឺ​មិន​ត្រឹមត្រូវ​នោះ​ទេ ដោយ​ជំងឺស្ត្រូក…

រាជធានី​ភ្នំពេញ ៖ ជំងឺស្ត្រូក (Stroke) តែងតែ​ត្រូវ​បាន​គេ​យល់​ថា កើតឡើង​ភ្លាម​ៗ​ដោយ​គ្មាន​សញ្ញា​ជា​មុន ប៉ុន្តែ​តាម​ការ​ស្រាវជ្រាវ​វេជ្ជសាស្ត្រ លទ្ធផល គឺ​មិន​ត្រឹមត្រូវ​នោះ​ទេ ដោយ​ជំងឺស្ត្រូក Stroke តែងតែ កើតឡើង​មក​ជា​យូរ​ឆ្នាំមក​ហើយ ដោយ​មាន​កត្តា​ជា​ច្រើន​ចូលរួម ទើប​បង្ក​អោយ​មាន​ជំងឺស្ត្រូក Stroke ។

យោង​តាម World Health Organization ជំងឺ​នេះ​គឺជា មូលហេតុ​ទី ​២ ​នៃ​ការ​ស្លាប់​នៅ​លើ​ពិភពលោក ដែល​បណ្ដាល​ឲ្យ​មាន​អ្នក​ស្លាប់​ប្រហែល ៦.៥​លាន​នាក់​ក្នុង​មួយ​ឆ្នាំ ហើយ​ភាគច្រើន​អាច​ការពារ​បាន ប្រសិនបើ​រក​ឃើញ​ឆាប់រហ័ស ​។ ជំងឺ​នេះមិនមែន​កើតឡើង​នៅ​ពេល​អ្នក​ដួល​ទេ ប៉ុន្តែ​វា​បាន​កើតឡើង​ដោយ​ស្ងៀមស្ងាត់ ចំពោះ​អ្នកជំងឺ​ដែល​មាន​បញ្ហា​ដូច​ជា​ ៖ សម្ពាធ​ឈាម​ខ្ពស់ (​លើសឈាម​), ជំងឺ​ទឹកនោមផ្អែម , ជាតិ​ខ្លាញ់​ឡើង​ខ្ពស់ , ជក់បារី និង​ស្ត្រេ​ស ​។

World Stroke Organization បាន​បញ្ជាក់​ថា ​៖
•​ ​១ ក្នុង​ចំណោម ៤ នាក់ អាយុ​លើស ២៥ ឆ្នាំ មាន​ហានិភ័យ​រង​ជំងឺ​នេះ
•​ ​រហូត​ដល់ ៨០% អាច​ការពារ​បាន
•​ ​ការ​ពន្យា​ពេល​ព្យាបាល​អាច​នាំ​ទៅ​កាន់ ពិការ ឬ​ស្លាប់ (​រយៈពេល​នៃ​ការ​ព្យាបាល​ជំងឺ​នេះ គេ​ហៅ​ថា “golden time” (៤.៥ ម៉ោង​ដំបូង​) ។

បច្ចុប្បន្ន​នេះ​ជំងឺស្ត្រូក Stroke កំពុង​តែ​កើន​ឡើងជា​បន្តបន្ទាប់​ដែល​វា​ជា​កង្វល់​សុខភាព​មួយ​ដ៏​សំខាន់​ទូទៅ​ពិភពលោក​ដែល​អាច​ឈាន​ទៅ​ដល់​ការ​បាត់​បង់ជីវិត ប្រសិនបើ​មិន​មានការ​ជួយ​សង្គ្រោះ​ទាន់​ពេលវេលា ​។ មន្ទីរពេទ្យ​អន្តរជាតិ អ​រៀន​ដា មាន​ផ្នែក​វះកាត់​ប្រព័ន្ធ​ប្រសាទ​ខួរក្បាល​ឡើង​ក្នុង​គោលបំណង​ផ្តល់​ការ​ព្យាបាល​ប្រកបដោយ ប្រសិទ្ធភាព​សម្រាប់​ប្រជាជន​នៅ​ក្នុងស្រុក​ដោយ​មិន​ចាំបាច់​ចេញ​ទៅ​ក្រៅប្រទេស ​។

ចំពោះ​លោក​អ្នក​ដែល​មាន​អាកា​រៈ​ដូច​ជា ឈឺក្បាល​, វិលមុខ​, ស្រវាំងភ្នែក (​ធ្លាក់​ចុះ​របកគំហើញ​), ហ៊ឹង​ត្រចៀក ​ឬ​ការ​ស្តាប់​ធ្លាក់​ចុះ​, ធ្លាក់​មុខ​មួយ​ចំហៀង​, ពិបាក​ក្នុង​ការ​និយាយ ឬ​និយាយ​មិន​ច្បាស់​, ទន់​មួយ​ចំហៀង​ខ្លួន​, ស្ពឹក​មួយ​ចំហៀង​ខ្លួន​, ពិបាក​ក្នុង​ការ​ដើរ ឬ​ដើរ​គ្មាន​លំនឹង​, បាត់បង់​ការ​ចង​ចាំ​ ឬ​ការ​ចង​ចាំ​ចុះ​ខ្សោយ​, ឧស្សាហ៍​ភ​ន្ធ័​ច្រ​ឡំ ឬ ងាយ​វង្វេង​, ឧស្សាហ៍​ឈ្លក់​ក្នុង​ពេល​បរិភោគ​អាហារ សុទ្ធតែ​ជា​អាកា​រៈ​ដែល​បង្ហាញ​ថា​ ខួរក្បាល​របស់​លោក​អ្នក​អាច​នឹង​មាន​បញ្ហា​ដែល​ទៀមទារ​ឲ្យ​មក​ពិគ្រោះ​ជាមួយ​វេជ្ជបណ្ឌិត​ឲ្យ​បាន​ទាន់​ពេលវេលា​ ។

សម្រាប់​ព័ត៌មាន​បន្ថែម​សូម​ទំនាក់ទំនង សាខា​ដួង​ងៀប ៖​
Facebook Page: Orienda International Hospital
081 811 789 / 078 233 789 / 096 6233 789
Telegram: 078 233 789
ទីតាំង​នៅ​អគារ​លេខ 66 ផ្លូវ ដួង​ងៀប​២ ភូមិ​ដំណាក់​ធំ​៣ សង្កាត់​ស្ទឹង​មាន​ជ័យ​ទី​៣ ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ ៕ អត្ថបទសហការ