ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​យាយជរា ២នាក់ ទទួលបាន​បន្ទប់​ទឹក និងជំនួយឧបត្ថម្ភ​ពី​សប្បុរសជន

3 ឆ្នាំ មុន
  • ស្វាយរៀង

ខេត្តស្វាយរៀង៖ លោកយាយ វ៉ាន់ សារ៉ាន់ ​ជាស្ត្រីមេម៉ាយ និងងងឹតភ្នែក រស់នៅភូមិឃុំខាងលើ ដែលរស់នៅក្នុងផ្ទះតូចមួយ ប្រក់​ស័ង្កសី ច្រេះពុក…

ខេត្តស្វាយរៀង៖ លោកយាយ វ៉ាន់ សារ៉ាន់ ​ជាស្ត្រីមេម៉ាយ និងងងឹតភ្នែក រស់នៅភូមិឃុំខាងលើ ដែលរស់នៅក្នុងផ្ទះតូចមួយ ប្រក់​ស័ង្កសី ច្រេះពុក រកកន្លែងដាក់គ្រែ ពុំបានផង។ ចំណែកផ្ទះបាយវិញ ធ្លុះធ្លាយបែកបាក់ យកក្រណាត់ចងបិតបាំង។

ចំណែក​លោកយាយ ឡឹក សាវិត អាយុ ៧២ឆ្នាំ ​ជា​ស្ត្រីមេម៉ាយ គ្មានកូនចៅ ថែមទាំងងងឹតភ្នែក រស់នៅតែម្នាក់ឯង។ គ្មាន​ផ្ទះ។ បានបងប្អូន អោយនៅ និងអ្នកភូមិហុចបាយសម្លរហូបប៉ុណ្ណោះ។

ដោយមើលឃើញការផ្សព្វផ្សាយព័ត៌មាននូវទុក្ខលំបាក ក្នុងការរស់នៅរបស់​លោកយាយ​ចាស់ជរា ២នាក់​ ​ដែលគ្មានបង្គន់អនាម័យប្រើប្រាស់ នៅព្រឹកថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២១ លោ​ក ហឹម កុសល ដែលជាអនុប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានឃុំក្រោលគោ និងជាលេខាធិការរងសមាគមអ្នកសារព័ត៌មានជាតិកម្ពុជា ដើម្បីសេរីភាព រួមនឹងសប្បុរសជននានា បានឧបត្ថម្ភជាថវិកា និងសម្ភារៈ ជួយសាង​សង់បង្គន់អនាម័យ​ចំនួន ២បន្ទប់ ជួនដល់លោកយាយទាំង ២គ្រួសារ។

លោកយាយទាំង ២នាក់ ​រស់នៅភូមិសេកជ្រំ ឃុំស្វាយតាយាន ស្រុកកំពង់រោទិ៍ ខេត្តស្វាយរៀង។

លោកហឹម កុសល បានប្រសាសន៍ឲ្យដឹងថា​ ដោយមើលឃើញនូវទុក្ខលំបាករបស់​លោកយាយទាំង ២គ្រួសារ លោកក៏បានឧបត្ថម្ភថវិកាចំនួន ៣០០$ ដើម្បីជួយសាងសង់បង្គន់អនាម័យចំនួន ២បន្ទប់ រួមនឹងថវិកាសប្បុរសជននានា បានចូលរួមបន្ថែម ៥០ម៉ឺនរៀលទៀតក្នុងការសាងសង់បង្គន់អនាម័យ។ នេះបង្ហាញអោយឃើញក្នុងការជួយរំលែកទុកលំបាក ក៏ដូចជាចូលរួមចំណែកកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋ ជាមួយរាជរដ្ឋាភិបាលកម្ពុជាផងដែរ។

បន្ទប់ទឹកទាំង ២បន្ទប់ខាងលើ ក្នុងមួយបន្ទប់ ទទឹង ១ម៉ែត្រកន្លះ និងបណ្តោយ ២ម៉ែត្រក្រាលសាប ជញ្ជាំងសង្ក័សី និងដំបូលប្រក់សង្ក័សី ដែលចំណាយថវិកាទាំងអស់ ចំនួន ២​ ០៦០ ០០០រៀល។

លោក ឆោម ក្រិត្យ អភិបាលរងស្រុកកំពង់រោទិ៍ បានថ្លែងអំណរដល់លោក ហឹម កុសល ព្រមទាំងសប្បុរសជនទាំងអស់ ដែលបានចូលរួមឧបត្ថម្ភថវិកា ក៏ដូចជាសម្ភារៈយកមកជួយដល់លោកយាយទាំង២ ខាងលើ ដែលជួបការលំបាកដូចយើងបានឃើញនេះ។

លោកអភិបាលរងស្រុកកំពង់​រោទិ៍ ក៏បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ ចូលរួមគោរពច្បាប់ចរាចរណ៍ និងត្រូវណែនាំកូនចៅជៀសវាងអោយឆ្ងាយពីគ្រឿង​ញៀន និងត្រូវចេះថែរក្សាសុខភាព អោយបានល្អ ហើយក៏មានការប្រុងប្រយ័ត្នខ្ពស់ ចំពោះជំងឺកូវីដ-១៩ និងត្រូវអនុវត្តតាមការណែនាំរបស់ក្រសួងសុខាភិបាល។

សប្បុរសជន ចូលរួមឧបត្ថម្ភ រួមមាន៖ ទី១,លោក ហឹម កុសល ឧបត្ថម្ភថវិកាចំនួន ៣០០ដុល្លារ ទី២, លោកវេជ្ជបណ្ឌិត រស់ ថុន ឧបត្ថម្ភចំនួន ១០ម៉ឺនរៀល ទី៣,លោក យិន អ៊ីនុយ៉ាឆាត់ និងភារិយា ឧបត្ថម្ភចំនួន ២៥ដុល្លារ ទី៤,លោក ព្រំ សំរិត ឧបត្ថម្ភថវិកា ចំនួន ៤ម៉ឺនរៀល ទី៥,លោក មិន ភក្តី ឧបត្ថម្ភថវិកាចំនួន ២០ម៉ឺនរៀល ទី៦,លោក ជុំ ស៊ីណា ឧបត្ថម្ភថវិកាចំនួន ៤ម៉ឺនរៀល ទី៧,លោក សរ សុខហ៊ន ឧបត្ថម្ភថវិកាចំនួន ៥ម៉ឺនរៀល ទី៨,លោកកៅ សាវ៉ុន ឧបត្ថម្ភថវិកាចំនួន ៤ម៉ឺនរៀល។ ទី៩,លោក សេង គ្រី ឧបត្ថម្ភថវិកាចំនួន ៨ម៉ឺនរៀល ទី១០,លោក អ៊ឹម មេសា ឧបត្ថម្ភថវិកា ចំនួន ១០ម៉ឺនរៀល ទី១១,លោក ឃ្លាំង សាយ ឧបត្ថម្ភថវិកាចំនួន ១០ម៉ឺនរៀល ទី១២,លោក ប៉ាល ដារ៉ាល ឧបត្ថម្ភក្រម៉ាចំនួន ៤០ក្រម៉ា។

ក្នុងពេលជួបជុំនោះ ពលរដ្ឋ ដែលចូលរួម ៤០នាក់ ក្នុងម្នាក់ៗ ទទួលបាន​ក្រម៉ាមួយថវិកាចំនួន ៥,០០០រៀលផងដែរ៕ ដោយ៖ វ៉ាន់ ប៊ុនធឿន​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ