ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រសួងការងារ ផ្អាកការពិនិត្យ​កាយសម្បទា ដោយផ្ទាល់ នៅនាយកដ្ឋានពេទ្យការងារ

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ៖ ដើម្បីទប់ស្កាត់ការរីករាលជំងឺកូវីដ១៩ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានសម្រេច​ផ្អាកការពិនិត្យកាយសម្បទាដោយផ្ទាល់ នៅនាយកដ្ឋានពេទ្យការងារមួយរយៈពេល​។​ ​សេចក្តីជូនដំណឹងរបស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅថ្ងៃទី២៣កុម្ភៈ បានជម្រាបជូនម្ចាស់…

រាជធានីភ្នំពេញ៖ ដើម្បីទប់ស្កាត់ការរីករាលជំងឺកូវីដ១៩ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានសម្រេច​ផ្អាកការពិនិត្យកាយសម្បទាដោយផ្ទាល់ នៅនាយកដ្ឋានពេទ្យការងារមួយរយៈពេល​។​

​សេចក្តីជូនដំណឹងរបស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅថ្ងៃទី២៣កុម្ភៈ បានជម្រាបជូនម្ចាស់ ឬនាយករោងចក្រ សហគ្រាស និង​កម្មករនិយោជិត មេត្តាជ្រាបថា ដើម្បីចូលរួមចំណែកទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ នៅតាមរោងចក្រ សហគ្រាស ក្នុងអំឡុងពេលព្រឹត្តិការណ៍សហគមន៍​ ២០កុម្ភៈ​នេះ ក្រសួង សម្រេចផ្អាកការពិនិត្យកាយសម្បទា ដោយផ្ទាល់ នៅនាយកដ្ឋានពេទ្យការងារ ចាប់ពីថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២១ តទៅ រហូតដល់មានការជូនដំណឹង​ជាថ្មី។

ក្រសួង បញ្ជាក់ថា “ម្ចាស់ ឬនាយករោងចក្រ សហគ្រាស និងកម្មករនិយោជិតទាំងអស់ អាចទៅពិនិត្យសុខភាពនៅតាម​មូលដ្ឋានសុខាភិបាលដៃគូរបស់នាយកដ្ឋាន​ពេទ្យការងារ រួចស្នើសុំការបញ្ជាក់វិញ្ញាបនបត្រពិនិត្យកាយសម្បទា ពីនាយកដ្ឋានពេទ្យការងារ តាមប្រព័ន្ធស្វ័យប្រវត្តិកម្ម តាមរយៈគេហទំព័រ https://acms.mlvt.gov.kh“៕ ដោយ៖ អ៊ាង ប៊ុនរិទ្ធ

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ