ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ថ្ងៃ២៤កុម្ភៈ ចាប់ផ្តើមចាក់វ៉ាក់សាំង លើកទី២

3 ឆ្នាំ មុន
  • ភ្នំពេញ

ភ្នំពេញ៖ យុទ្ធនាការចាក់វ៉ាក់សាំង បង្ការជំងឺកូវីដ១៩ បានធ្វើឡើង កាលពីថ្ងៃទី១០ ខែកុម្ភៈ​។ ដូច្នេះ​ គិតមកដល់​​ថ្ងៃទី២៤កុម្ភៈ​ ដល់គម្រប់ ១៤ថ្ងៃហើយ…

ភ្នំពេញ៖ យុទ្ធនាការចាក់វ៉ាក់សាំង បង្ការជំងឺកូវីដ១៩ បានធ្វើឡើង កាលពីថ្ងៃទី១០ ខែកុម្ភៈ​។ ដូច្នេះ​ គិតមកដល់​​ថ្ងៃទី២៤កុម្ភៈ​ ដល់គម្រប់ ១៤ថ្ងៃហើយ ដែលអ្នកបាន​ចាក់វ៉ាក់សាំងលើកទី១ ​ត្រូវទៅ​ចាក់វ៉ាក់សាំង ដូសទី២ នៅចន្លោះពី ១៤ ទៅ ២៨ថ្ងៃ បន្ទាប់ពីចាក់លើកទី១​។

លោកជំទាវ ឱ វណ្ណឌីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាល បានលើកឡើងថា អ្នកចាក់លើកទី១ នៅកន្លែងណា ​សូមអញ្ជើញទៅចាក់លើកទីពីរ នៅកន្លែងដដែល។ តែកុំឲ្យហួសពី ១៤ ទៅ ២៨ថ្ងៃ​ រាប់​ពី​ថ្ងៃ​ចាក់លើក​​ទី១​​។

លោកជំទាវ ឱ វណ្ណឌីន បានប្រកាសកាលពីយប់ថ្ងៃទី២២កុម្ភៈថា គិតចាប់ពី​ថ្ងៃទី១០-២២ ខែកុម្ភៈ ក្រសួងសុភិបាល បានចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ បានសរុប ៥៨៦០​នាក់​។

រីឯ​ក្រសួងការពារជាតិ បានប្រកាសនៅយប់​ថ្ងៃទី២៣ ខែកុម្ភៈ អំពី​របាយការណ៍​បូកសរុប​ការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ចាក់លើកទី១ ដល់កងទ័ព​បានចំនួន ៣៦៧៣៥​នាក់​។

ក្រសួងការពារជាតិ បានបញ្ចប់ការចាក់លើកទី១ នៅ ៧អង្គភាព រួមមាន៖ ១.បញ្ជាការដ្ឋាន​អង្គរក្ស ២.បញ្ជាការដ្ឋាន​ទ័ពពិសេស ៣.បញ្ជាការដ្ឋាន​កងពលតូច​លេខ១ ៤.តំបន់ប្រតិបត្តិការសឹងរងកោះកុង ៥.វិទ្យាស្ថានទ័ពជើងគោក ៦.បញ្ជាការដ្ឋាន​ការពារកោះ-ឆ្នេរ និង៧.បញ្ជាការដ្ឋាន​ជាតិកម្លាំង​ពិសេសប្រឆាំង​ភេរវកម្ម​។

កាលពីថ្ងៃទី៧ ខែកុម្ភៈ ចិន​បានដឹកជញ្ជូនតាមយន្តហោះពិសេសនូវថ្នាំវ៉ាក់សាំងកូវីដ១៩ ចំនួន ៦០ម៉ឺនដូស មកប្រគល់ជូន​រាជរដ្ឋាភិបាល​កម្ពុជា​ ដោយបែងចែកជាពីរ គឺ៣០ម៉ឺនដូស សម្រាប់ក្រសួងសុខាភិបាល និង ៣០ម៉ឺនដូស សម្រាប់​ក្រសួង​ការពារជាតិ​។ រដ្ឋាភិបាលចិន បានប្រកាស​ផ្តល់ជំនួយវ៉ាក់សាំង ១លានដូស ជូនរាជរដ្ឋាភិបាល​កម្ពុជា​៕